មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ
លូកា 16:20 - ព្រះគម្ពីរខ្មែរសាកល ក៏មានអ្នកក្រម្នាក់ឈ្មោះឡាសារ ដែលកើតដំបៅពេញខ្លួន ត្រូវគេផ្ដេកនៅមាត់ទ្វាររបស់សេដ្ឋីនោះ។ Khmer Christian Bible មានបុរសក្រីក្រម្នាក់ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន គេបានផ្ដេកគាត់នៅមាត់ទ្វាររបស់អ្នកមាននោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មានបុរសម្នាក់ជាអ្នកក្រ ឈ្មោះឡាសារ កើតដំបៅពេញខ្លួន គេយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានបុរសក្រម្នាក់ ឈ្មោះឡាសារ កើតដំបៅពេញទាំងខ្លួន គេនាំយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ អាល់គីតាប មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។ |
មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ
ចាប់ពីបាតជើងរហូតដល់ក្បាល គ្មានកន្លែងមាំមួនឡើយ គឺមានរបួស ស្នាមរំពាត់ និងដំបៅរីក ដែលឥតបានច្របាច់ខ្ទុះ ឬរុំ ឬផ្សើមដោយប្រេង។
នៅពេលគាត់ចេញទៅដល់មាត់ទ្វារ មានបាវបម្រើស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ពួកអ្នកដែលនៅទីនោះថា៖ “អ្នកនេះធ្លាប់នៅជាមួយយេស៊ូវអ្នកណាសារ៉ែត”។
“មានសេដ្ឋីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រណាត់ផាឌិបដ៏ប្រណិត ហើយជប់លៀងយ៉ាងហ៊ឹកហ៊ាក់ជារៀងរាល់ថ្ងៃ
គាត់តែងតែប្រាថ្នាចង់ចម្អែតពោះដោយកម្ទេចអាហារដែលជ្រុះពីតុអាហាររបស់សេដ្ឋីនោះណាស់ ហើយសូម្បីតែឆ្កែក៏មកលិទ្ធដំបៅរបស់គាត់ដែរ។
មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅបេថានីជាភូមិរបស់ម៉ារា និងម៉ាថាបងស្រីរបស់នាង។
មានបុរសម្នាក់ខ្វិនពីកំណើតត្រូវបានសែងមក។ គេតែងតែដាក់បុរសនោះជារៀងរាល់ថ្ងៃ នៅមាត់ទ្វារព្រះវិហារ ដែលគេហៅថា “ទ្វារសោភ័ណ” ដើម្បីឲ្យសុំទានពីអ្នកដែលចូលទៅក្នុងព្រះវិហារ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?