Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ក៏​មាន​បុរស​ក្រ​ម្នាក់ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ទាំង​ខ្លួន គេ​នាំ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ក៏​មាន​អ្នកក្រ​ម្នាក់​ឈ្មោះ​ឡាសារ ដែល​កើតដំបៅពេញខ្លួន ត្រូវគេ​ផ្ដេក​នៅ​មាត់ទ្វារ​របស់​សេដ្ឋីនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 មាន​បុរស​ក្រី​ក្រ​ម្នាក់​ឈ្មោះ​ឡាសារ​ គាត់​កើត​ដំបៅ​ពេញ​ខ្លួន​ គេ​បាន​ផ្ដេក​គាត់​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ក៏​មាន​បុរស​ម្នាក់​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ខ្លួន គេ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។

សូមមើលជំពូក ចម្លង




លូកា 16:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​វាយ​យ៉ូប​ឲ្យ​កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល


មនុស្ស​សុចរិត​តែង‌តែ​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ


ដ្បិត​ទូលបង្គំ​ត្រូវ​រង​រំពាត់​ជា​ដរាប​រាល់​ថ្ងៃ ហើយ​ត្រូវ​វាយ‌ផ្ចាល​រាល់​តែ​ព្រឹក​ជានិច្ច។


ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស នឹង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិតឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ


តើ​គ្មាន​ប្រទាល​មុខ‌សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ​អី តើ​គ្មាន​គ្រូ‌ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ។


កាល​គាត់​បាន​ចេញ​ទៅ​ដល់​មាត់​ទ្វារ​ហើយ នោះ​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ទី​នោះ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​ដែរ


មាន​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន គាត់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ នឹង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត តែង‌តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ


គាត់​មាន​ប្រាថ្នា​ចង់​ចំអែត​ពោះ ដោយ​ចំណិត​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​មក​ណាស់ ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ដែរ


មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ មាន​ជំងឺ​ឈឺ គាត់​នៅ​ភូមិ​បេ‌ថានី ជា​ភូមិ​របស់​នាង​ម៉ារា នឹង​បង​នាង​ឈ្មោះ​ម៉ាថា


រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ


ត្រូវ​ឲ្យ​បង​ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាប​ថោក​បាន​ត្រេក‌អរ ដោយ​បាន​ដំកើង​ឡើង


ចូរ​ស្តាប់​ចុះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្ដី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ ដែល​ទ្រង់​បាន​សន្យា​ទុក ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទេ​ឬ​អី


ទ្រង់​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កំសត់​ទុរគត​ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មរដក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ដាក់​លោកីយ​នៅ​លើ​សសរ​ទាំង​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម