ទូលបង្គំបានវង្វេងដូចជាចៀមដែលបាត់; សូមស្វែងរកបាវបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនបានភ្លេចសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ៕
លូកា 15:6 - ព្រះគម្ពីរខ្មែរសាកល ហើយមកផ្ទះវិញ ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងមក ប្រាប់ពួកគេថា: ‘សូមអបអរជាមួយខ្ញុំ ដ្បិតខ្ញុំបានរកចៀមរបស់ខ្ញុំដែលបាត់នោះឃើញហើយ’។ Khmer Christian Bible កាលបានមកដល់ផ្ទះ គាត់ក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាដោយប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំបានរកឃើញចៀមរបស់ខ្ញុំដែលវង្វេងនោះវិញហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពេលមកដល់ផ្ទះវិញ អ្នកនោះហៅមិត្តសម្លាញ់ និងពួកអ្នកជិតខាងរបស់ខ្លួនមក ប្រាប់ថា "ចូរអរសប្បាយជាមួយខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះខ្ញុំបានរកឃើញវិញហើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រឡប់មកផ្ទះវិញ ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ នឹងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ អាល់គីតាប ត្រឡប់មកផ្ទះវិញ ហៅមិត្ដភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ |
ទូលបង្គំបានវង្វេងដូចជាចៀមដែលបាត់; សូមស្វែងរកបាវបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនបានភ្លេចសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ៕
នៅពេលអ្នកជិតខាង និងសាច់ញាតិរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្ដែងសេចក្ដីមេត្តាយ៉ាងធំធេងដល់គាត់ ពួកគេក៏អបអរជាមួយគាត់។
ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅមុខបណ្ដាទូតសួគ៌របស់ព្រះ នឹងមានអំណរចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត”។
ដ្បិតកូនរបស់ខ្ញុំនេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; គាត់បានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមអបអរ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានអំណរយ៉ាងនោះដែរ ចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនចាំបាច់កែប្រែចិត្ត។
អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា។
អ្នកដែលយកកូនក្រមុំ គឺកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្ដាប់គាត់ ក៏មានអំណរអរសប្បាយដោយសារតែសំឡេងរបស់កូនកំលោះ ដូច្នេះអំណររបស់ខ្ញុំនេះត្រូវបានបំពេញហើយ។
នៅពេលបារណាបាសបានទៅដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះគាត់ក៏អរសប្បាយ ហើយលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់នឹងព្រះអម្ចាស់
ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
ប៉ុន្តែទោះបីជាខ្ញុំត្រូវបានច្រូចចេញជាតង្វាយច្រូច លើយញ្ញបូជានិងការបម្រើ នៃជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំអរសប្បាយ ហើយអបអរជាមួយអ្នកទាំងអស់គ្នាដែរ។
ដូច្នេះ បងប្អូនដ៏ជាទីស្រឡាញ់ និងជាទីនឹករលឹករបស់ខ្ញុំ ដែលជាអំណរ និងជាមកុដរបស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដ៏ជាទីស្រឡាញ់ឈរឲ្យមាំមួនដូច្នេះក្នុងព្រះអម្ចាស់!
ដ្បិតតើនរណាជាទីសង្ឃឹម ជាអំណរ និងជាមកុដនៃមោទនភាពរបស់យើងនៅចំពោះព្រះយេស៊ូវព្រះអម្ចាស់នៃយើង នៅពេលព្រះអង្គយាងមកវិញ? តើមិនមែនជាអ្នករាល់គ្នាទេឬ?
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។
ដ្បិតពីមុន អ្នករាល់គ្នាដូចជាចៀមវង្វេង ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានត្រឡប់មករកអ្នកគង្វាល និងអ្នកមើលខុសត្រូវព្រលឹងរបស់អ្នករាល់គ្នាវិញហើយ៕