ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។
លូកា 13:29 - ព្រះគម្ពីរខ្មែរសាកល មានមនុស្សនឹងមកពីទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ហើយអង្គុយនៅក្នុងអាណាចក្ររបស់ព្រះ។ Khmer Christian Bible ដ្បិតអ្នកទាំងនោះនឹងមកពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង ហើយអង្គុយនៅតុអាហារក្នុងនគរព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង មកអង្គុយក្នុងព្រះរាជ្យរបស់ព្រះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សមកពីទិសទាំងបួនចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ អាល់គីតាប មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងនគរអុលឡោះ។ |
ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។
យើងនឹងបង្គាប់ទិសខាងជើងថា: ‘ចូរប្រគល់មក៍!’ ក៏បង្គាប់ទិសខាងត្បូងថា: ‘កុំឃាត់ទុកឡើយ!’។ ចូរនាំពួកកូនប្រុសរបស់យើងមកពីទីឆ្ងាយ ចូរនាំពួកកូនស្រីរបស់យើងមកពីចុងបំផុតនៃផែនដី
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើននឹងមកពីទិសខាងកើត និងទិសខាងលិច ហើយអង្គុយជាមួយអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបនៅក្នុងអាណាចក្រស្ថានសួគ៌។
លោកនឹងចាត់បណ្ដាទូតសួគ៌ឲ្យទៅប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីចុងបំផុតនៃផែនដីដល់ចុងបំផុតនៃផ្ទៃមេឃ។
មើល៍! មានមនុស្សក្រោយគេដែលនឹងត្រឡប់ជាមុនគេ ហើយមានមនុស្សមុនគេដែលនឹងត្រឡប់ជាក្រោយគេវិញ”។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា សេចក្ដីសង្គ្រោះនេះរបស់ព្រះ បានប្រទានដល់សាសន៍ដទៃវិញ ហើយពួកគេនឹងស្ដាប់!”។
ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់នូវជំនឿមែន ទាំងត្រូវបានចាក់គ្រឹះ ហើយមាំមួន ដោយមិនរង្គើចេញពីសេចក្ដីសង្ឃឹមនៃដំណឹងល្អដែលអ្នករាល់គ្នាបានឮ។ គឺដំណឹងល្អនេះ ដែលត្រូវបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំ ប៉ូល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះដែរ។
ដែលមកដល់អ្នករាល់គ្នា។ នៅក្នុងពិភពលោកទាំងមូល ដំណឹងល្អនេះកំពុងបង្កើតផល ព្រមទាំងចម្រើនឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយយល់ព្រះគុណរបស់ព្រះក្នុងសេចក្ដីពិត