សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
រ៉ូម 9:17 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះគម្ពីរបានថ្លែងទៅផារ៉ោនថា: “យើងបានតាំងអ្នកឡើងដើម្បីការនេះ គឺដើម្បីឲ្យយើងបានសម្ដែងចេស្ដារបស់យើងតាមរយៈអ្នក និងដើម្បីឲ្យនាមរបស់យើងបានប្រកាសទៅទូទាំងពិភពលោក”។ Khmer Christian Bible ដ្បិតក្នុងបទគម្ពីរព្រះជាម្ចាស់មានបន្ទូលទៅស្ដេចស្រុកអេស៊ីព្ទថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក និងដើម្បីឲ្យគេប្រកាសប្រាប់ពីឈ្មោះរបស់យើងពាសពេញផែនដីទាំងមូល» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានបទគម្ពីរថ្លែងទៅកាន់ផារ៉ោនថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញចេស្ដារបស់យើងតាមរយៈអ្នក ដើម្បីឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញផែនដីទាំងមូល» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នក និងឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញលើផែនដី» អាល់គីតាប ដ្បិតក្នុងគីតាប អុលឡោះមានបន្ទូលទៅកាន់ស្ដេចហ្វៀរ៉អ៊ូនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក។ |
សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
ព្រះយេហូវ៉ាបានបង្កើតរបស់សព្វសារពើដោយមានគោលបំណងសម្រាប់វា គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបង្កើតសម្រាប់ថ្ងៃនៃមហន្តរាយដែរ។
ចុះអ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា? សូមឲ្យពួកគេជម្រាបព្រះករុណា សូមឲ្យពួកគេដឹងអ្វីដែលព្រះយេហូវ៉ានៃពលបរិវារបានគ្រោងទុកទាស់នឹងអេហ្ស៊ីបចុះ!
ដូច្នេះឥឡូវនេះ ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេផង ដើម្បីឲ្យអាណាចក្រទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គហើយ ជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយប៉ុណ្ណោះ”។
ព្រះរាជាអើយ គឺព្រះករុណាហើយ ដែលបានធំឡើង ហើយបានជាមាំ! ដ្បិតអានុភាពរបស់ព្រះករុណាបានធំឡើងដល់មេឃ ហើយរាជ្យអំណាចរបស់ព្រះករុណាបានដល់ចុងបំផុតនៃផែនដី។
ទូលបង្គំបានឲ្យពួកគេស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយនឹងឲ្យស្គាល់ទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំបាននៅក្នុងពួកគេ ហើយទូលបង្គំក៏នៅក្នុងពួកគេដែរ”៕
ប៉ុន្តែ តើចម្លើយរបស់ព្រះដល់គាត់ មានដូចម្ដេច?“យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់សម្រាប់ខ្លួនយើង ជាអ្នកដែលមិនបានលុតជង្គង់នៅមុខព្រះបាល”។
ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យានោះបានប្រទានមកដល់អ្នកដែលជឿ ដោយសារតែជំនឿលើព្រះយេស៊ូវគ្រីស្ទ។
ព្រះគម្ពីរដឹងជាមុនថា ព្រះនឹងរាប់សាសន៍ដទៃជាសុចរិតដោយសារតែជំនឿ បានជាព្រះគម្ពីរបានប្រកាសដំណឹងល្អដល់អ័ប្រាហាំទុកមុនថា:“ប្រជាជាតិទាំងអស់នឹងទទួលព្រះពរតាមរយៈអ្នក”។
យ៉ាងណាមិញ តើព្រះគម្ពីរចែងដូចម្ដេច? “ចូរបណ្ដេញស្ត្រីដែលជាបាវបម្រើ និងកូនរបស់នាងចេញទៅ! ដ្បិតកូនរបស់ស្ត្រីដែលជាបាវបម្រើ មិនត្រូវទទួលមរតកជាមួយកូនរបស់ស្ត្រីដែលមានសេរីភាពទាល់តែសោះ”។