រ៉ូម 9:17 - Khmer Christian Bible17 ដ្បិតក្នុងបទគម្ពីរព្រះជាម្ចាស់មានបន្ទូលទៅស្ដេចស្រុកអេស៊ីព្ទថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក និងដើម្បីឲ្យគេប្រកាសប្រាប់ពីឈ្មោះរបស់យើងពាសពេញផែនដីទាំងមូល» សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ជាការពិត ព្រះគម្ពីរបានថ្លែងទៅផារ៉ោនថា: “យើងបានតាំងអ្នកឡើងដើម្បីការនេះ គឺដើម្បីឲ្យយើងបានសម្ដែងចេស្ដារបស់យើងតាមរយៈអ្នក និងដើម្បីឲ្យនាមរបស់យើងបានប្រកាសទៅទូទាំងពិភពលោក”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដ្បិតមានបទគម្ពីរថ្លែងទៅកាន់ផារ៉ោនថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញចេស្ដារបស់យើងតាមរយៈអ្នក ដើម្បីឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញផែនដីទាំងមូល» ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នក និងឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល» ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញលើផែនដី» សូមមើលជំពូកអាល់គីតាប17 ដ្បិតក្នុងគីតាប អុលឡោះមានបន្ទូលទៅកាន់ស្ដេចហ្វៀរ៉អ៊ូនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក។ សូមមើលជំពូក |