Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 9:17 - អាល់គីតាប

17 ដ្បិត​ក្នុង​គីតាប អុលឡោះ​មាន​បន្ទូល​ទៅ​កាន់​ស្ដេច​ហ្វៀរ៉អ៊ូន​ថា «យើង​បាន​តាំង​អ្នក​ជា​ស្ដេច ដើម្បី​បង្ហាញ​អំណាច​របស់​យើង​តាម​រយៈ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ជាការពិត ព្រះគម្ពីរ​បាន​ថ្លែង​ទៅ​ផារ៉ោន​ថា​: “យើង​បាន​តាំង​អ្នក​ឡើង​ដើម្បី​ការនេះ គឺ​ដើម្បីឲ្យ​យើង​បាន​សម្ដែង​ចេស្ដា​របស់យើង​តាមរយៈ​អ្នក និង​ដើម្បីឲ្យ​នាម​របស់យើង​បាន​ប្រកាស​ទៅ​ទូទាំង​ពិភពលោក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដ្បិត​ក្នុង​បទគម្ពីរ​ព្រះជាម្ចាស់​មាន​បន្ទូល​ទៅ​ស្ដេច​ស្រុក​អេស៊ីព្ទ​ថា៖​ «យើង​បាន​តាំង​អ្នក​ឡើង​សម្រាប់​ការ​នេះ​ឯង​ គឺ​ដើម្បី​បង្ហាញ​អំណាច​របស់​យើង​តាមរយៈ​អ្នក​ និង​ដើម្បី​ឲ្យ​គេ​ប្រកាស​ប្រាប់​ពី​ឈ្មោះ​របស់​យើង​ពាសពេញ​ផែនដី​ទាំង​មូល»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​មាន​បទ​គម្ពីរ​ថ្លែង​ទៅ​កាន់​ផារ៉ោន​ថា៖ «យើង​បាន​តាំង​អ្នក​ឡើង​សម្រាប់​ការ​នេះ​ឯង គឺ​ដើម្បី​បង្ហាញ​ចេស្ដា​របស់​យើង​តាម​រយៈ​អ្នក ដើម្បី​ឲ្យ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរខ្ចាយ​ពាស​ពេញ​ផែនដី​ទាំង​មូល» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដ្បិត​ក្នុង​គម្ពីរ ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ដេច​ផារ៉ោន​ថា «យើង​បាន​តាំង​អ្នក​ជា​ស្ដេច ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​យើង​តាម​រយៈ​អ្នក​ និង​ឲ្យ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​មាន​បទ​គម្ពីរ​សំដែង​ដល់​ផារ៉ោន​ថា «អញ​បាន​តាំង​ឯង​ឡើង​សំរាប់​ការ​នេះ​ឯង គឺ​ដើម្បី​សំដែង​ឫទ្ធិ‌បារមី​អញ​ក្នុង​ខ្លួន​ឯង ប្រយោជន៍​ឲ្យ​គេ​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទួទៅ​ពេញ​លើ​ផែនដី»

សូមមើលជំពូក ចម្លង




រ៉ូម 9:17
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​នាង​វិញ នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង នាង​បាន​ឡើង​ធ្វើ​ជា​មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។


ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។


យើង​បាន​តាំង​អ្នក​ជា​ស្តេច ដើម្បី​ឲ្យ​អ្នក​ឃើញ​អំណាច​របស់​យើង ហើយ​ឲ្យ​កិត្តិនាម​របស់​យើង បាន​ឮ​ខ្ចូរ‌ខ្ចាយ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។


អ្វីៗ​ដែលអុលឡោះ‌តាអាឡា​ធ្វើ​សុទ្ធ​តែ​មាន​គោល‌ដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ទ្រង់​បាន​គ្រោង​ទុក​សម្រាប់​ទទួល​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ទ្រង់​វិនិច្ឆ័យ​ទោស​ដែរ។


ស្តេច​ហ្វៀរ៉‌អ៊ូន​អើយ អ្នក​ប្រាជ្ញ​របស់​ស្តេច​នៅ​ឯ​ណា? សូម​ឲ្យ​ពួក​គេ​ជម្រាប​ស្តេច​អំពី ហេតុ‌ការណ៍​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេស៊ីប​នេះ​ទៅ!


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់!»។


ដើម​ឈើ​នោះ​គឺ​ស្តេច​ផ្ទាល់! ស្តេច​បាន​ចំរើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ‌លែង ឋានៈ​របស់​ស្តេច​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ស្តេច​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។


ខ្ញុំ​បាន​សំដែង​នាម​ទ្រង់​ឲ្យ​គេ​ស្គាល់ ហើយ​ខ្ញុំ​នឹង​សំដែង​ឲ្យ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។


តើ​អុលឡោះ​តប​ទៅ​គាត់​វិញ​ដូច​ម្ដេច? គឺ​អុលឡោះ​មាន​បន្ទូល​ថាៈ «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល​ឡើយ»។


ក៏​ប៉ុន្ដែ ក្នុង​គីតាប​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​មត៌ក ស្រប​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ ព្រោះ​គេ​មាន​ជំនឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ក្នុង​គីតាប​មាន​គ្រោង​ទុក​ជា​មុន​ថា អុលឡោះ​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត​ដោយ‌សារ​ជំនឿ ហើយ​អ៊ីព្រហ៊ីម​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក»។


តើ​ក្នុង​គីតាប​មាន​ចែង​ទុក​ដូច​ម្ដេច? គឺ​មាន​ចែង​ថាៈ «សូម​បណ្ដេញ​ស្ដ្រី​បម្រើ និង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​ស្ដ្រី​អ្នក​ងារ​ពុំ​ត្រូវ​ទទួល​មត៌ក រួម​ជា​មួយ​កូន​របស់​ស្ដ្រី​អ្នក​ជា​ឡើយ»។


ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ព្រោះ​តែ​នាម​ដ៏​ល្បី​នៃអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក គឺ​យើង​ខ្ញុំ​បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប


យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ​ខាន! តើ​នរណា​នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន‌ជាតិ​អេស៊ីប ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោ‌ស្ថាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម