អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។
រ៉ូម 3:27 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ តើការអួតអាងនៅឯណា? វាត្រូវបានដកចេញហើយ។ តើដោយច្បាប់អ្វី? ដោយច្បាប់នៃការប្រព្រឹត្តឬ? ទេ! គឺដោយច្បាប់នៃជំនឿវិញ។ Khmer Christian Bible ដូច្នេះហើយ តើយើងមានអ្វីអួតអាង? គ្មានទេ! ចុះសំអាងលើគោលការណ៍អ្វី? គោលការណ៍នៃការប្រព្រឹត្ដិឬ? ទេ មិនមែនទេ គឺសំអាងលើក្រឹត្យក្រមនៃជំនឿវិញ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើយើងមានអ្វីនឹងអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើពឹងលើច្បាប់អ្វី? លើច្បាប់នៃការប្រព្រឹត្តឬ? ទេ គឺពឹងលើច្បាប់ខាងជំនឿវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្តអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើសេចក្ដីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្ដីជំនឿវិញទេតើ អាល់គីតាប ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្ដអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ |
អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។
អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច រីឯអ្នកដែលមិនព្រមជឿព្រះបុត្រា នឹងមិនឃើញជីវិតឡើយ ផ្ទុយទៅវិញ ព្រះពិរោធរបស់ព្រះស្ថិតនៅលើអ្នកនោះ៕
ម៉ូសេបានសរសេរអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យថា:“អ្នកដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ នឹងរស់ដោយសេចក្ដីទាំងនេះ”។
ដូច្នេះ ប្រសិនបើបានជ្រើសតាំងដោយព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ បើមិនដូច្នោះទេ ព្រះគុណក៏លែងជាព្រះគុណទៀតហើយ។
អ្នកដែលអួតអំពីក្រឹត្យវិន័យ តើខ្លួនអ្នកបង្អាប់បង្អោនព្រះ ដោយការល្មើសក្រឹត្យវិន័យឬ?
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ដោយសេចក្ដីអនុគ្រោះរបស់ព្រះអង្គ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់នៅគ្រានេះ និងដើម្បីសម្ដែងថាអង្គទ្រង់សុចរិតយុត្តិធម៌ ព្រមទាំងបញ្ជាក់ថាអ្នកដែលមានជំនឿលើព្រះយេស៊ូវ សុចរិតផងដែរ។
ជាការពិត ប្រសិនបើអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្ត នោះលោកមានអ្វីនឹងអួតអាង ប៉ុន្តែនៅចំពោះព្រះ លោកគ្មានអ្វីអួតអាងទេ។
ហេតុនេះ ខ្ញុំរកឃើញគោលការណ៍មួយ គឺកាលណាខ្ញុំចង់ធ្វើល្អ ការអាក្រក់ក៏នៅជាមួយខ្ញុំដែរ។
ប៉ុន្តែខ្ញុំឃើញគោលការណ៍មួយផ្សេងទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលតែងតែតយុទ្ធនឹងគោលការណ៍នៃគំនិតរបស់ខ្ញុំ ហើយចាប់ខ្ញុំជាឈ្លើយសឹកទៅក្រោមគោលការណ៍នៃបាបដែលស្ថិតនៅក្នុងអវយវៈរបស់ខ្ញុំ។
ខ្ញុំសូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង! ដោយហេតុនេះ ខ្លួនខ្ញុំបម្រើគោលការណ៍របស់ព្រះក្នុងគំនិត ប៉ុន្តែក្នុងសាច់ឈាម ខ្ញុំបម្រើគោលការណ៍របស់បាបវិញ៕
ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិត បានរំដោះអ្នកពីគោលការណ៍របស់បាប និងសេចក្ដីស្លាប់ តាមរយៈព្រះគ្រីស្ទយេស៊ូវហើយ។
ជាការពិត កាលកូនទាំងពីរមិនទាន់កើតនៅឡើយ ហើយក៏មិនទាន់ធ្វើអ្វីល្អ ឬអាក្រក់ (ដើម្បីឲ្យគោលបំណងរបស់ព្រះដែលស្របតាមការជ្រើសតាំង បាននៅស្ថិតស្ថេរ
រីឯអ៊ីស្រាអែលវិញ គេដេញតាមក្រឹត្យវិន័យនៃសេចក្ដីសុចរិត ប៉ុន្តែមិនបានដល់ក្រឹត្យវិន័យនោះឡើយ។
ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេមិនបានដេញតាមដោយជំនឿទេ គឺដេញតាម ហាក់ដូចជាដោយការប្រព្រឹត្តទៅវិញ។ ពួកគេបានជំពប់ដួលនឹង “ថ្មនៃការជំពប់”
តើនរណាយល់ឃើញថា អ្នកពិសេសជាងគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ប្រសិនបើអ្នកបានទទួលមែន ចុះម្ដេចក៏អ្នកអួតខ្លួនដូចជាមិនបានទទួល?
ប៉ុន្តែយើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺតាមរយៈជំនឿក្នុងព្រះយេស៊ូវគ្រីស្ទវិញ។ ហេតុនេះហើយបានជាយើងជឿលើព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿក្នុងព្រះគ្រីស្ទ គឺមិនមែនដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ដ្បិតគ្មានអ្នកណាម្នាក់នឹងត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យានោះបានប្រទានមកដល់អ្នកដែលជឿ ដោយសារតែជំនឿលើព្រះយេស៊ូវគ្រីស្ទ។