ធីម៉ូថេអ្នករួមការងារជាមួយខ្ញុំ និងលូគាស យ៉ាសុន និងសូសិប៉ាត្រុសបងប្អូនរួមជាតិរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
រ៉ូម 16:9 - ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខអើបាន់អ្នករួមការងារជាមួយយើងក្នុងព្រះគ្រីស្ទ និងស្តាឃីសជាទីស្រឡាញ់របស់ខ្ញុំ។ Khmer Christian Bible សូមជម្រាបសួរដល់លោកអើបាន់ជាអ្នករួមការងារជាមួយយើងក្នុងព្រះគ្រិស្ដ និងលោកស្តាគីសជាទីស្រឡាញ់របស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរលោកអ៊ើបាន់ ជាអ្នករួមការងារជាមួយយើង ក្នុងព្រះគ្រីស្ទ និងលោកស័តាឃីស ជាស្ងួនភ្ងារបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរលោកអ៊ើបាន់ដែលធ្វើការបម្រើព្រះគ្រិស្តរួមជាមួយយើង និងជម្រាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ នឹងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ អាល់គីតាប សូមជម្រាបសួរលោកអ៊ើបាន់ដែលធ្វើការបម្រើអាល់ម៉ាហ្សៀសរួមជាមួយយើង និងជម្រាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ |
ធីម៉ូថេអ្នករួមការងារជាមួយខ្ញុំ និងលូគាស យ៉ាសុន និងសូសិប៉ាត្រុសបងប្អូនរួមជាតិរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។
មិនត្រឹមតែប៉ុណ្ណោះទេ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គដែលលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ស្ថិតនៅក្នុងអ្នករាល់គ្នា ព្រះអង្គដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់នោះ ក៏នឹងផ្ដល់ជីវិតដល់រូបកាយរបស់អ្នករាល់គ្នាដែលរមែងតែងតែស្លាប់ តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។
ខ្ញុំស្គាល់បុរសម្នាក់ដែលនៅក្នុងព្រះគ្រីស្ទ គាត់ត្រូវបានឆក់យកទៅស្ថានសួគ៌ទីបីកាលពីដប់បួនឆ្នាំមុន។ គាត់នៅក្នុងរូបកាយ ឬនៅក្រៅរូបកាយ ខ្ញុំមិនដឹងទេ ប៉ុន្តែព្រះទ្រង់ជ្រាប។
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
ខ្ញុំយល់ឃើញថា ត្រូវតែចាត់អេប៉ាប្រូឌីតឲ្យមករកអ្នករាល់គ្នា គាត់ជាបងប្អូន ជាអ្នករួមការងារ និងជាអ្នករួមប្រយុទ្ធជាមួយខ្ញុំ ទាំងជាអ្នកនាំសាររបស់អ្នករាល់គ្នា និងជាអ្នកផ្គត់ផ្គង់តម្រូវការរបស់ខ្ញុំ។