Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:8 - ព្រះគម្ពីរខ្មែរសាកល

8 សូម​ជួយ​សួរសុខទុក្ខ​អាំភ្លាស​ជាទីស្រឡាញ់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 សូម​ជម្រាបសួរ​ដល់​លោក​អាំភ្លាស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​ព្រះអម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សូម​ជម្រាប​សួរ​លោក​អាំ‌ភ្លាស ជា​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សូម​ជម្រាប​សួរ​លោក​អាំភ្លាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ក្នុង​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សូម​ជំរាប​សួរ​អ្នក​អាំភ្លាស ជា​ស្ងួន‌ភ្ងា​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​ជម្រាប​សួរ​លោក​អាំភ្លាស ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​អ៊ីសា‌ជាអម្ចាស់។

សូមមើលជំពូក ចម្លង




រ៉ូម 16:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​អ្នករាល់គ្នា​ជម្រាបសួរ​តែ​បងប្អូន​របស់ខ្លួន​ប៉ុណ្ណោះ តើ​អ្នករាល់គ្នា​បាន​ធ្វើ​អ្វី​ពិសេស​? សូម្បីតែ​ពួក​សាសន៍ដទៃក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​?


សូម​ជួយ​សួរសុខទុក្ខ​ក្រុមជំនុំ​នៅ​ផ្ទះ​របស់​ពួកគាត់​ដែរ​។ សូម​ជួយ​សួរសុខទុក្ខ​អេប៉ាយនេត​ជាទីស្រឡាញ់​របស់ខ្ញុំ ដែល​ជា​ផលដំបូង​នៅ​អាស៊ី​សម្រាប់​ព្រះ​គ្រីស្ទ​។


សូម​ជួយ​សួរសុខទុក្ខ​អាន់ត្រូនីក និង​យូនាស​ដែលជា​បងប្អូនរួមជាតិ​របស់ខ្ញុំ និង​ជា​អ្នកជាប់គុកជាមួយ​ខ្ញុំ​។ ពួកគាត់​មាន​កេរ្តិ៍ឈ្មោះ​ក្នុងចំណោម​ពួក​សាវ័ក ព្រមទាំង​បាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​មុន​ខ្ញុំ​ទៀតផង​។


សូម​ជួយ​សួរសុខទុក្ខ​អើបាន់​អ្នករួមការងារ​ជាមួយយើង​ក្នុង​ព្រះ​គ្រីស្ទ និង​ស្តាឃីស​ជាទីស្រឡាញ់​របស់ខ្ញុំ​។


ដូច្នេះ បងប្អូន​ដ៏ជាទីស្រឡាញ់ និង​ជាទីនឹករលឹក​របស់ខ្ញុំ ដែលជា​អំណរ និង​ជា​មកុដ​របស់ខ្ញុំ​អើយ​! ចូរ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​ឈរឲ្យមាំមួន​ដូច្នេះ​ក្នុង​ព្រះអម្ចាស់​!


យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ ពីព្រោះ​យើង​ស្រឡាញ់​បងប្អូន​។ អ្នក​ដែល​មិន​ស្រឡាញ់ អ្នកនោះ​ស្ថិតនៅ​ក្នុង​សេចក្ដីស្លាប់‍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម