Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:9 - អាល់គីតាប

9 សូម​ជម្រាប​សួរ​លោក​អ៊ើបាន់​ដែល​ធ្វើ​ការ​បម្រើ​អាល់ម៉ា‌ហ្សៀស​រួម​ជា​មួយ​យើង និង​ជម្រាប​សួរ​លោក​ស័តា‌ឃីស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 សូម​ជួយ​សួរសុខទុក្ខ​អើបាន់​អ្នករួមការងារ​ជាមួយយើង​ក្នុង​ព្រះ​គ្រីស្ទ និង​ស្តាឃីស​ជាទីស្រឡាញ់​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 សូម​ជម្រាបសួរ​ដល់​លោក​អើបាន់​ជា​អ្នក​រួម​ការងារ​ជាមួយ​យើង​ក្នុង​ព្រះគ្រិស្ដ​ និង​លោក​ស្តាគីស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 សូម​ជម្រាប​សួរ​លោក​អ៊ើ‌បាន់ ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​យើង ក្នុង​ព្រះ‌គ្រីស្ទ និង​លោក​ស័តា‌ឃីស ជា​ស្ងួន‌ភ្ងា​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សូម​ជម្រាប​សួរ​លោក​អ៊ើបាន់​ដែល​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រិស្ត​រួម​ជា​មួយ​យើង និង​ជម្រាប​សួរ​លោក​ស័តា‌ឃីស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 សូម​ជំរាប​សួរ​អ្នក​អ៊ើ‌បាន់ ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង ក្នុង​ព្រះ‌គ្រីស្ទ នឹង​អ្នក​ស័តា‌ឃីស ជា​ស្ងួន‌ភ្ងា​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង




រ៉ូម 16:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ធីម៉ូ‌ថេ ដែល​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន ហើយ​លោក​លូគាស លោក​យ៉ាសូន និង​លោក​សូសិ‌ប៉ាត្រុស ដែល​ជា​សាច់‌ញាតិ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។


សូម​ជម្រាប​សួរ​លោក​អាន់‌ត្រូនីក និង​នាង​យូនាស​ជា​សាច់‌ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​សាវ័ក​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​អាល់ម៉ា‌ហ្សៀស​មុន​ខ្ញុំ​ផង។


សូម​ជម្រាប​សួរ​លោក​អាំភ្លាស ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​អ៊ីសា‌ជាអម្ចាស់។


ប្រសិន​បើ​រស​របស់​អុលឡោះ ដែល​បាន​ប្រោស​អ៊ីសា​ឲ្យ​បាន​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​មែន​នោះ អុលឡោះ​ដែល​បាន​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បង​ប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​រស‌អុលឡោះ​ដែល​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​នោះ​ដែរ។


ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​អាល់ម៉ា‌ហ្សៀស កាល​ពី​ដប់‌បួន​ឆ្នាំ​មុន អុលឡោះ‌ជាអម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​សូរ៉កា​ជាន់​ទី​បី មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីត‌កាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។


តែ​ក្រុម‌ជំអះ​នានា​ដែល​ជឿ​អាល់ម៉ា‌ហ្សៀស​នៅ​ស្រុក​យូដា ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។


ខ្ញុំ​យល់​ឃើញ​ទៀត​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ោ‌ប្រូឌីត​ជា​បង​ប្អូន និង​ជា​សហ‌ការី​របស់​ខ្ញុំ ហើយ​ជា​អ្នក​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ឲ្យ​មក​រក​បង​ប្អូន​ជា​ចាំ‌បាច់។ បង​ប្អូន​បាន​ចាត់​គាត់​ឲ្យ​មក​ជួយ​ឧបត្ថម្ភ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ត្រូវ​ការ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម