សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
យ៉ូហាន 7:30 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ Khmer Christian Bible ពេលនោះពួកគេក៏រកចាប់ព្រះអង្គ ប៉ុន្ដែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គសោះ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះគេរកចាប់ព្រះអង្គ ប៉ុន្តែ គ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គពុំទាន់បានមកដល់នៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេរកចាប់ទ្រង់ ប៉ុន្តែ គ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ អាល់គីតាប ពេលនោះ ពួកគេរកចាប់អ៊ីសា ប៉ុន្ដែ គ្មាននរណាហ៊ានលូកដៃចាប់គាត់ទេ ព្រោះពេលកំណត់របស់គាត់ ពុំទាន់បានមកដល់នៅឡើយ។ |
សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
តាំងពីដើមដំបូង យើងបានប្រកាសអំពីចុងបញ្ចប់ តាំងពីបុរាណ យើងបានប្រកាសអំពីអ្វីដែលមិនទាន់ត្រូវបានបំពេញឲ្យសម្រេច ដោយនិយាយថា: ‘ផែនការរបស់យើងនឹងនៅជាប់ យើងនឹងបំពេញឲ្យសម្រេចនូវអស់ទាំងសេចក្ដីប្រាថ្នារបស់យើង’។
ពួកគេក៏ចង់ចាប់ព្រះអង្គ ប៉ុន្តែខ្លាចហ្វូងមនុស្ស ពីព្រោះហ្វូងមនុស្សចាត់ទុកព្រះយេស៊ូវជាព្យាការី៕
ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានឮដូច្នេះ ក៏រកមធ្យោបាយបំផ្លាញជីវិតព្រះអង្គ។ តាមពិត ពួកគេខ្លាចព្រះអង្គ ពីព្រោះប្រជាជនទាំងអស់បានស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ។
ពេលនោះ ពួកគ្រូវិន័យ និងពួកនាយកបូជាចារ្យចង់លូកដៃចាប់ព្រះអង្គ ដ្បិតពួកគេដឹងថាព្រះអង្គមានបន្ទូលជាពាក្យឧបមានេះសំដៅលើពួកគេ ប៉ុន្តែពួកគេខ្លាចប្រជាជន។
ខ្ញុំនៅក្នុងព្រះវិហារជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ តែអ្នករាល់គ្នាមិនបានលូកដៃចាប់ខ្ញុំទេ។ យ៉ាងណាមិញ នេះជាពេលវេលារបស់អ្នករាល់គ្នា និងជាអំណាចនៃសេចក្ដីងងឹត”។
ដូច្នេះ ពួកគេក៏ចង់ចាប់ព្រះអង្គម្ដងទៀត ប៉ុន្តែព្រះអង្គទ្រង់គេចរួចពីកណ្ដាប់ដៃរបស់ពួកគេ។
រីឯពួកនាយកបូជាចារ្យ និងពួកផារិស៊ីចេញសេចក្ដីបង្គាប់រួចហើយថា ប្រសិនបើអ្នកណាដឹងថាព្រះអង្គគង់នៅឯណា អ្នកនោះត្រូវរាយការណ៍ ដើម្បីឲ្យពួកគេចាប់ព្រះអង្គ៕
តើម៉ូសេមិនបានប្រគល់ក្រឹត្យវិន័យនេះដល់អ្នករាល់គ្នាទេឬ? ប៉ុន្តែក្នុងអ្នករាល់គ្នា គ្មានអ្នកណាប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ។ ហេតុអ្វីបានជាអ្នករាល់គ្នាចង់សម្លាប់ខ្ញុំ?”។
ពួកផារិស៊ីឮហ្វូងមនុស្សកំពុងខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ។ ដូច្នេះ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីក៏ចាត់តម្រួតឲ្យទៅចាប់ព្រះអង្គ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ ប៉ុន្តែពេលវេលារបស់អ្នករាល់គ្នាមានជានិច្ចហើយ។
អ្នករាល់គ្នាឡើងទៅពិធីបុណ្យនេះចុះ ខ្ញុំមិនទាន់ឡើងទៅពិធីបុណ្យនេះទេ ពីព្រោះពេលវេលារបស់ខ្ញុំមិនទាន់គ្រប់កំណត់នៅឡើយ”។
ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះនៅទីដាក់តង្វាយ ពេលព្រះអង្គកំពុងបង្រៀននៅក្នុងព្រះវិហារ ប៉ុន្តែគ្មានអ្នកណាចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ។ ប៉ុន្តែអ្នករាល់គ្នាចង់សម្លាប់ខ្ញុំ ពីព្រោះក្នុងអ្នករាល់គ្នា គ្មានកន្លែងសម្រាប់ពាក្យរបស់ខ្ញុំឡើយ។
ដូច្នេះ ពួកគេរើសដុំថ្មដើម្បីគប់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូវត្រូវបានបំបាំងព្រះកាយ ហើយយាងចេញពីព្រះវិហារបាត់ទៅ៕
យើងត្រូវតែធ្វើការងាររបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ពេលនៅថ្ងៃនៅឡើយ។ យប់នឹងមកដល់ ជាពេលដែលគ្មានអ្នកណាអាចធ្វើការបានទេ។