Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:32 - ព្រះគម្ពីរខ្មែរសាកល

32 ពួកផារិស៊ី​ឮ​ហ្វូងមនុស្ស​កំពុង​ខ្សឹបខ្សៀវ​រឿងទាំងនេះ​អំពី​ព្រះអង្គ​។ ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​ចាត់​តម្រួត​ឲ្យទៅ​ចាប់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​សេចក្ដី​ទាំង​អស់​ដែល​បណ្តាជន​បាន​ខ្សឹបខ្សៀវ​គ្នា​អំពី​ព្រះអង្គ។​ ដូច្នេះ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចាត់​ពួក​ឆ្មាំ​ព្រះវិហារ​ឲ្យ​ទៅ​ចាប់​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ពួក​ផារិ‌ស៊ី​បាន​ឮ​គេ​ខ្សឹប‌ខ្សៀវ​រឿង​ទាំង​នេះ​អំពី​ព្រះ‌អង្គ ហើយ​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​ក៏​ចាត់​កង​រក្សា​ព្រះវិហារ​ឲ្យ​ទៅ​ចាប់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ពួក​ខាង​គណៈ​ផារីស៊ី*​បាន​ដឹង​សេចក្ដី​ទាំង​អស់​ដែល​បណ្ដា‌ជន​ខ្សឹប​ខ្សៀវ​គ្នា​អំពី​ព្រះ‌យេស៊ូ។ ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី ក៏​ចាត់​កង​រក្សា​ព្រះ‌វិហារ*​ឲ្យ​មក​ចាប់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​ពួក​ផារិស៊ី ក៏​ឮ​គេ​ខ្សឹប‌ខ្សៀវ​រឿង​ទាំង​នេះ​ពី​ទ្រង់ រួច​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​ចាត់​ពួក​អាជ្ញា​ឲ្យ​ទៅ​ចាប់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ពួក​ខាង​គណៈ​ផារីស៊ី​បាន​ដឹង​សេចក្ដី​ទាំង​អស់​ដែល​បណ្ដា‌ជន​ខ្សឹប​ខ្សៀវ​គ្នា​អំពី​អ៊ីសា។ ពេល​នោះ​ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ‌ផារីស៊ី ក៏​ចាត់​កង​រក្សា​ម៉ាស្ជិទ​ឲ្យ​មក​ចាប់​អ៊ីសា។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


រីឯ​ពេត្រុស​ទៅតាម​ព្រះយេស៊ូវ​ពី​ចម្ងាយ រហូតដល់​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ​។ គាត់​ចូលទៅ​ខាងក្នុង ហើយ​អង្គុយ​ជាមួយ​ពួក​តម្រួត ដើម្បី​មើល​ហេតុការណ៍ដែលនឹងកើតឡើង​។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​ទៅរក​ពួកផារិស៊ី ហើយ​ប្រាប់​អំពី​អ្វីៗដែល​ព្រះយេស៊ូវ​បាន​ធ្វើ​។


ដូច្នេះ ពួកផារិស៊ី​ក៏​និយាយ​គ្នា​ថា​៖ “ឃើញ​ទេ​? ពួកអ្នក​មិន​បានប្រយោជន៍​អ្វី​សោះ​! មើល៍! ពិភពលោក​នាំគ្នា​ទៅ​តាម​អ្នកនោះ​អស់​ហើយ​!”។


ដូច្នេះ យូដាស​ក៏​យក​កងទាហាន​និង​ពួក​តម្រួត ពី​ពួក​នាយកបូជាចារ្យ​និង​ពួកផារិស៊ី ទៅ​ទីនោះ មានទាំង​គោម ចន្លុះ និង​អាវុធ​។


ពេលនោះ ពួកគេ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​គ្មានអ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ទេ ពីព្រោះ​ពេលវេលា​របស់​ព្រះអង្គ​មិនទាន់​មក​ដល់​នៅឡើយ​។


ដូច្នេះ មេតម្រួត​ក៏​ចេញទៅ​ជាមួយ​ពួក​តម្រួត ហើយ​នាំ​ពួកសាវ័ក​មក​ដោយ​មិន​ប្រើ​អំពើហិង្សា ដ្បិត​ពួកគេ​ខ្លាច​ប្រជាជន​គប់ដុំថ្មសម្លាប់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម