Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:31 - ព្រះគម្ពីរខ្មែរសាកល

31 ពួកយូដា​ក៏​រើស​ដុំថ្ម​ម្ដងទៀត ដើម្បី​គប់សម្លាប់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ពួក​ជនជាតិ​យូដា​ក៏​រើស​ដុំ​ថ្ម​ម្ដង​ទៀត​ដើម្បី​គប់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ពួក​សាសន៍​យូដា​ក៏​រើស​ដុំថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ជន‌ជាតិ​យូដា​នាំ​គ្នា​រើស​ដុំ​ថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​សម្លាប់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នោះ​ពួក​សាសន៍​យូដា​ក៏​រើស​ថ្ម​ម្តង​ទៀត ដើម្បី​នឹង​ចោល​ព្រះ‌យេស៊ូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ជន‌ជាតិ​យូដា​នាំ​គ្នា​រើស​ដុំ​ថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​សម្លាប់​អ៊ីសា។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:31
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។


ប៉ុន្តែ​ពួក​កសិករ​ចាប់​ពួក​បាវបម្រើ​របស់​លោក វាយ​ម្នាក់ សម្លាប់​ម្នាក់ ហើយ​គប់ដុំថ្មសម្លាប់​ម្នាក់ទៀត​។


ដូច្នេះ អស់ទាំង​ឈាម​ដ៏សុចរិត​ដែល​ត្រូវ​បាន​បង្ហូរ​នៅលើ​ផែនដី តាំងពី​ឈាម​របស់​អេបិល​មនុស្ស​សុចរិត រហូតដល់​ឈាម​របស់​សាការី​កូន​របស់​បារ៉ាគា​ដែល​អ្នករាល់គ្នា​បាន​សម្លាប់​នៅចន្លោះ​ទីវិសុទ្ធ និង​អាសនា​នោះ នឹង​ធ្លាក់​មក​លើ​អ្នករាល់គ្នា​។


នេះ​ជា​ពាក្យបន្ទាល់​របស់​យ៉ូហាន នៅពេល​ពួកយូដា​ចាត់​ពួក​បូជាចារ្យ និង​ពួកលេវី​ពី​យេរូសាឡិម​ឲ្យមក​រក​គាត់ ដើម្បី​សួរ​គាត់​ថា​៖ “តើ​លោក​ជា​នរណា​?”។


ពួកយូដា​ក៏​ចោមរោម​ព្រះអង្គ ហើយ​និយាយថា​៖ “តើ​អ្នក​ទុកឲ្យ​ពួកយើង​ភ័យអរ​ដល់ពេលណា​ទៀត​? បើសិន​អ្នក​ជា​ព្រះ​គ្រីស្ទ​មែន ចូរ​ប្រាប់​ពួកយើង​ឲ្យ​ច្បាស់​មក”។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​បាន​បង្ហាញ​អ្នករាល់គ្នា​នូវ​ការល្អ​ជាច្រើន​ពី​ព្រះ​បិតា តើ​អ្នករាល់គ្នា​គប់ដុំថ្មសម្លាប់​ខ្ញុំ​ដោយសារតែ​ការ​មួយណា​?”។


ពួក​សិស្ស​ទូលថា​៖ “រ៉ាប៊ី ពួកយូដា​ទើបតែ​ចង់​គប់ដុំថ្មសម្លាប់​លោក តើ​លោក​ទៅ​ទីនោះ​ម្ដងទៀត​ឬ​?”។


ហេតុនេះហើយបានជា​ពួកយូដា​កាន់តែ​ចង់​ធ្វើគុត​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​មិនគ្រាន់តែ​ល្មើស​នឹង​ថ្ងៃសប្ប័ទ​ប៉ុណ្ណោះទេ គឺថែមទាំង​ហៅ​ព្រះ​ថា​ជា​បិតា​របស់ខ្លួន​ទៀតផង ដោយ​លើក​អង្គទ្រង់​ស្មើ​នឹង​ព្រះ​។


ដូច្នេះ ពួកគេ​រើស​ដុំថ្ម​ដើម្បី​គប់​ព្រះអង្គ ប៉ុន្តែ​ព្រះយេស៊ូវ​ត្រូវបាន​បំបាំង​ព្រះកាយ ហើយ​យាង​ចេញ​ពី​ព្រះវិហារ​បាត់ទៅ​៕


តើ​មាន​ព្យាការី​មួយណា​ដែល​ដូនតា​របស់អ្នករាល់គ្នា​មិន​បាន​បៀតបៀន​? ពួកគេ​បាន​សម្លាប់​អ្នក​ដែល​ប្រកាសទុកមុន​អំពី​ការយាងមក​របស់​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកក្បត់ និង​ជា​អ្នកសម្លាប់​ព្រះអង្គនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម