ស៊ីម៉ូនពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះដែលមានព្រះជន្មរស់!”។
យ៉ូហាន 6:69 - ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំបានជឿ ហើយដឹងថា ព្រះអង្គជាអង្គដ៏វិសុទ្ធនៃព្រះ”។ Khmer Christian Bible យើងបានជឿ ហើយដឹងថា ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំជឿហើយ ក៏ដឹងថា ព្រះអង្គជាព្រះរាជបុត្រាបរិសុទ្ធតែមួយរបស់ព្រះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឲ្យមក »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត អាល់គីតាប យើងខ្ញុំជឿហើយដឹងថា តួនពិតជាអ្នកដ៏វិសុទ្ធដែលអុលឡោះចាត់ឲ្យមក។ |
ស៊ីម៉ូនពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះដែលមានព្រះជន្មរស់!”។
ថា៖ “ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
ព្រះអង្គទ្រង់សួរពួកគេទៀតថា៖“ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។ ពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទ!”។
ព្រះអង្គទ្រង់សួរពួកគេថា៖“ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។ ពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទរបស់ព្រះ!”។
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
មុនដំបូង អនទ្រេរកស៊ីម៉ូនបងប្រុសរបស់ខ្លួន ហើយប្រាប់គាត់ថា៖ “យើងរកព្រះមែស៊ីឃើញហើយ” (ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះគ្រីស្ទ)។
តើអ្នករាល់គ្នានិយាយនឹងអ្នកដែលព្រះបិតាបានញែកជាវិសុទ្ធ ហើយចាត់ឲ្យមកក្នុងពិភពលោកថា: ‘អ្នកនិយាយប្រមាថព្រះ’ ដោយសារខ្ញុំថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’ ឬ?
ម៉ាថាទូលថា៖ “ច៎ា ព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថាព្រះអង្គជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ ជាព្រះអង្គដែលយាងមកក្នុងពិភពលោក”។
ប៉ុន្តែសេចក្ដីទាំងនេះត្រូវបានសរសេរ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គ ដោយសារអ្នករាល់គ្នាជឿ៕
ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ពួកគេមកដល់កន្លែងមានទឹក។ មហាតលិកនោះក៏ពោលថា៖ “មើល៍ហ្ន៎! ទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?”។
អំពីព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ បើគិតតាមសាច់ឈាម ព្រះអង្គប្រសូតមកពីពូជពង្សរបស់ដាវីឌ
រហូតដល់យើងទាំងអស់គ្នាបានដល់ភាពរួមគ្នាតែមួយនៃជំនឿ និងការយល់ដឹងត្រឹមត្រូវអំពីព្រះបុត្រារបស់ព្រះ បានដល់ភាពពេញវ័យ និងបានដល់ខ្នាតកម្ពស់នៃភាពពេញលេញរបស់ព្រះគ្រីស្ទ។
ដូច្នេះ យើងបានស្គាល់ ព្រមទាំងជឿលើសេចក្ដីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើង។ ព្រះជាសេចក្ដីស្រឡាញ់; អ្នកដែលស្ថិតនៅក្នុងសេចក្ដីស្រឡាញ់នេះ គឺស្ថិតនៅក្នុងព្រះ ហើយព្រះក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
អស់អ្នកដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ។ អស់អ្នកដែលស្រឡាញ់ព្រះបិតាដែលបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះបិតាដែរ។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។