Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:20 - ព្រះគម្ពីរខ្មែរសាកល

20 ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?”។ ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ថា​ខ្ញុំ​ជា​អ្នកណា​ដែរ?»​ លោក​ពេត្រុស​ទូល​ឆ្លើយ​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​របស់​ព្រះជាម្ចាស់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា?» ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌យេស៊ូ​សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ត*​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ៊ីសា​សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។ ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «តួន​ជា​អាល់ម៉ា‌ហ្សៀស​ដែល​អុលឡោះ​ចាត់​ឲ្យ​មក»។

សូមមើលជំពូក ចម្លង




លូកា 9:20
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ថា​៖“តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​អំពី​ព្រះ​គ្រីស្ទ​? តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​នរណា​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “ជាពូជពង្ស​របស់​ដាវីឌ”។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម​។ មហាបូជាចារ្យ​ក៏​មានប្រសាសន៍​នឹង​ព្រះអង្គ​ទៀត​ថា​៖ “យើង​បញ្ជាឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះ​ដ៏​មានព្រះជន្មរស់​ថា អ្នក​នឹង​ប្រាប់​យើង ប្រសិនបើ​អ្នក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​!”។


ប្រសិនបើ​អ្នករាល់គ្នា​ជម្រាបសួរ​តែ​បងប្អូន​របស់ខ្លួន​ប៉ុណ្ណោះ តើ​អ្នករាល់គ្នា​បាន​ធ្វើ​អ្វី​ពិសេស​? សូម្បីតែ​ពួក​សាសន៍ដទៃក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​?


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម មិន​ឆ្លើយ​អ្វី​សោះ​។ មហាបូជាចារ្យ​ក៏​សួរ​ព្រះអង្គ​ម្ដងទៀត​ថា៖ “តើ​អ្នក​ជា​ព្រះ​គ្រីស្ទ ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​សមនឹងទទួលការលើកតម្កើង​ឬ”?


ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ទៀត​ថា​៖“ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?”។ ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ!”។


ហើយ​និយាយថា​៖ “បើសិន​អ្នក​ជា​ព្រះ​គ្រីស្ទ​មែន ចូរ​ប្រាប់​យើង​មក”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​ខ្ញុំ​ប្រាប់​អស់លោក ក៏​អស់លោក​មិន​ជឿ​ឡើយ


ពួកគេ​ទូល​ឆ្លើយ​ថា​៖ “គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នកខ្លះទៀត​ថា​ជា​ព្យាការី​សម័យបុរាណ​ម្នាក់​បាន​រស់ឡើងវិញ”។


មុនដំបូង អនទ្រេ​រក​ស៊ីម៉ូន​បងប្រុស​របស់ខ្លួន ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រក​ព្រះ​មែស៊ី​ឃើញ​ហើយ” (​ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះ​គ្រីស្ទ​)​។


ណាថាណែល​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “រ៉ាប៊ី លោក​ជា​ព្រះបុត្រារបស់ព្រះ​! លោក​ជា​ស្ដេច​របស់​អ៊ីស្រាអែល‍!”។


ម៉ាថា​ទូលថា​៖ “ច៎ា ព្រះអម្ចាស់ ខ្ញុំម្ចាស់​ជឿ​ហើយ​ថា​ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ ជា​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ពិភពលោក”។


ប៉ុន្តែ​សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយសារ​អ្នករាល់គ្នា​ជឿ​៕


“មក៍! មើល​ម្នាក់​ដែល​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​។ អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?”។


ពួកគេ​ក៏​និយាយ​នឹង​ស្ត្រី​នោះ​ថា​៖ “ឥឡូវនេះ​យើង​ជឿ មិនមែន​ដោយសារតែ​សម្ដី​របស់នាង​ទៀតទេ គឺ​ដោយសារ​យើងផ្ទាល់​បាន​ឮ ហើយ​ដឹង​ថា ព្រះអង្គ​ពិតជា​ព្រះសង្គ្រោះ​នៃ​ពិភពលោក”។


អ្នកខ្លះទៀត​ថា​៖ “អ្នកនេះ​ជា​ព្រះ​គ្រីស្ទ”។ ប៉ុន្តែ​មាន​អ្នកផ្សេងទៀត​ថា​៖ “ព្រះ​គ្រីស្ទ​មិនមែន​យាង​មក​ពី​កាលីឡេ​ទេ មែនទេ​?


ដោយ​ពន្យល់ និង​បញ្ជាក់​ថា ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ រួច​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ គាត់​និយាយ​ទៀត​ថា​៖ “ព្រះយេស៊ូវ​នេះ​ដែល​ខ្ញុំ​កំពុង​ប្រកាស​ដល់​អ្នករាល់គ្នា គឺជា​ព្រះ​គ្រីស្ទ”។


ខណៈដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ ពួកគេ​មកដល់​កន្លែងមានទឹក​។ មហាតលិក​នោះ​ក៏​ពោលថា​៖ “មើល៍ហ្ន៎! ទឹក​! តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួលពិធីជ្រមុជទឹក​បាន​?”។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​សូល​ទទួលកម្លាំង​កាន់តែខ្លាំងឡើង ហើយ​ផ្ចាញ់ផ្ចាល​ជនជាតិយូដា​ដែល​រស់នៅ​ដាម៉ាស់ ដោយ​បញ្ជាក់​ថា​ព្រះយេស៊ូវនេះ​ហើយ​ជា​ព្រះ​គ្រីស្ទ។


អស់អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​បាន​កើតមក​ពី​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់​ព្រះបិតា​ដែល​បង្កើត​ខ្លួន​មក ក៏​ស្រឡាញ់​អ្នក​ដែល​កើតមក​ពី​ព្រះបិតា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម