ខ្ញុំអរសប្បាយជំនួសអ្នករាល់គ្នា ដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ មក៍! យើងនាំគ្នាទៅរកគាត់”។
យ៉ូហាន 19:35 - ព្រះគម្ពីរខ្មែរសាកល រីឯម្នាក់ដែលឃើញបានធ្វើបន្ទាល់ ហើយពាក្យបន្ទាល់របស់គាត់គឺពិត ម្នាក់នោះក៏ដឹងថា គាត់កំពុងនិយាយពិត ដើម្បីឲ្យអ្នករាល់គ្នាបានជឿដែរ។ Khmer Christian Bible រីឯអ្នកដែលបានឃើញ គាត់បានធ្វើបន្ទាល់ ហើយសេចក្ដីបន្ទាល់របស់គាត់ពិតប្រាកដ រួចគាត់ដឹងថាគាត់និយាយពិត ដើម្បី ឲ្យអ្នករាល់គ្នាអាចជឿបានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលឃើញ បានធ្វើបន្ទាល់ ហើយបន្ទាល់របស់អ្នកនោះពិតប្រាកដមែន អ្នកនោះដឹងថា ខ្លួននិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាបានជឿដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសិស្សនោះនិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាជឿដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្ដីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថា ខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ អាល់គីតាប សិស្សម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ សិស្សនេះដឹងថាគាត់នោះនិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាជឿដែរ។ |
ខ្ញុំអរសប្បាយជំនួសអ្នករាល់គ្នា ដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ មក៍! យើងនាំគ្នាទៅរកគាត់”។
ទូលបង្គំដឹងរួចហើយថា ព្រះអង្គទ្រង់សណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែដោយសារតែហ្វូងមនុស្សដែលឈរនៅជុំវិញ បានជាទូលបង្គំទូលដូច្នេះ ដើម្បីឲ្យពួកគេជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក”។
ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ មុនការនោះកើតឡើង ដើម្បីឲ្យអ្នករាល់គ្នាបានជឿ កាលណាការនោះកើតឡើង។
ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំតាំងពីដំបូងមក។
ព្រះយេស៊ូវទតឃើញម្ដាយរបស់ព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គទ្រង់ស្រឡាញ់កំពុងឈរនៅក្បែរ ក៏មានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ មើល៍! កូនរបស់អ្នក”។
ប៉ុន្តែសេចក្ដីទាំងនេះត្រូវបានសរសេរ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គ ដោយសារអ្នករាល់គ្នាជឿ៕
គឺសិស្សម្នាក់នេះហើយ ដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ ព្រមទាំងសរសេរសេចក្ដីទាំងនេះ ហើយយើងក៏ដឹងថា ពាក្យបន្ទាល់របស់គាត់គឺពិត។
យើងជាសាក្សីអំពីការទាំងអស់ដែលព្រះអង្គបានធ្វើទាំងនៅតំបន់របស់ជនជាតិយូដា និងនៅយេរូសាឡិមផង។ គេបានធ្វើគុតព្រះអង្គដោយព្យួរនៅលើឈើ។
ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។
ដេមេទ្រាសត្រូវទាំងអស់គ្នាធ្វើបន្ទាល់ ហើយត្រូវសេចក្ដីពិតផ្ទាល់ធ្វើបន្ទាល់ដែរ; រីឯយើងក៏ធ្វើបន្ទាល់ដែរ ហើយអ្នកក៏ដឹងហើយថា ទីបន្ទាល់របស់យើងគឺពិត។