ដូច្នេះ យ៉ាកុបនិយាយនឹងអ្នកផ្ទះរបស់គាត់ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ “ចូរយករូបព្រះរបស់ជនបរទេសដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចជម្រះខ្លួន ហើយប្ដូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចុះ។
យ៉ូហាន 11:55 - ព្រះគម្ពីរខ្មែរសាកល បុណ្យរំលងរបស់ជនជាតិយូដាជិតមកដល់ហើយ។ មានមនុស្សជាច្រើនឡើងពីជនបទទៅយេរូសាឡិមមុនថ្ងៃបុណ្យ ដើម្បីជម្រះកាយឲ្យបរិសុទ្ធ។ Khmer Christian Bible ពេលនោះបុណ្យរំលងរបស់ជនជាតិយូដាក៏កំពុងខិតជិតមកដល់ ហើយមានមនុស្សជាច្រើនបានចេញពីតំបន់នានាឡើងទៅក្រុងយេរូសាឡិមមុនថ្ងៃបុណ្យរំលង ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ថ្ងៃបុណ្យរំលងរបស់សាសន៍យូដា ក៏ជិតមកដល់ មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លង*របស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើននាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបុណ្យរំលងរបស់សាសន៍យូដា នោះជិតដល់ហើយ ក៏មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅឯក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ អាល់គីតាប ពេលនោះ ជិតដល់ថ្ងៃបុណ្យរំលងរបស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើន នាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ |
ដូច្នេះ យ៉ាកុបនិយាយនឹងអ្នកផ្ទះរបស់គាត់ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ “ចូរយករូបព្រះរបស់ជនបរទេសដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចជម្រះខ្លួន ហើយប្ដូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចុះ។
ព្រះយេហូវ៉ាអើយ ទូលបង្គំលាងដៃទូលបង្គំដើម្បីបញ្ជាក់អំពីភាពឥតទោស ហើយទូលបង្គំនឹងដើរជុំវិញអាសនារបស់ព្រះអង្គ
នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងអស់នេះហើយ ព្រះអង្គក៏មានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖
“អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀតដល់បុណ្យរំលង ហើយកូនមនុស្សនឹងត្រូវប្រគល់ឲ្យគេឆ្កាង”។
នៅពីរថ្ងៃទៀតដល់បុណ្យរំលង និងបុណ្យនំប៉័ងឥតមេ។ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យកំពុងរកមធ្យោបាយចាប់ព្រះអង្គដោយឧបាយកល ដើម្បីធ្វើគុតព្រះអង្គ។
ប្រាំមួយថ្ងៃមុនបុណ្យរំលង ព្រះយេស៊ូវយាងមកដល់បេថានី ជាកន្លែងដែលឡាសារនៅ។ គាត់ជាអ្នកដែលព្រះអង្គលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
មុនបុណ្យរំលង ព្រះយេស៊ូវទ្រង់ជ្រាបថាពេលវេលារបស់ព្រះអង្គមកដល់ហើយ ដើម្បីយាងចាកចេញពីពិភពលោកនេះទៅឯព្រះបិតា។ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សរបស់ព្រះអង្គដែលនៅក្នុងពិភពលោក គឺស្រឡាញ់ពួកគេរហូតដល់ចុងបំផុត។
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។
នៅទីនោះ មានដាក់ពាងថ្មប្រាំមួយ សម្រាប់ពិធីជម្រះរបស់ជនជាតិយូដា ពាងនីមួយៗមានចំណុះពីរ ឬបីរង្វាល់។
បន្ទាប់ពីការទាំងនេះ មានពិធីបុណ្យមួយរបស់ជនជាតិយូដា ហើយព្រះយេស៊ូវយាងឡើងទៅយេរូសាឡិម។
ចូរអ្នកយកអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ ព្រមទាំងចេញប្រាក់ឲ្យពួកគេដើម្បីកោរសក់ផង។ ធ្វើដូច្នេះ មនុស្សទាំងអស់នឹងដឹងថា អ្វីដែលពួកគេបានឮអំពីអ្នក នោះមិនពិតទេ ផ្ទុយទៅវិញ ខ្លួនអ្នកផ្ទាល់ក៏ដើរត្រឹមត្រូវ ដោយកាន់តាមក្រឹត្យវិន័យដែរ។
ដូច្នេះ នៅថ្ងៃបន្ទាប់ ប៉ូលក៏យកអ្នកទាំងនោះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ រួចចូលទៅក្នុងព្រះវិហារ បញ្ជាក់ពេលបញ្ចប់នៃថ្ងៃជម្រះកាយ គឺរយៈពេលរហូតដល់ត្រូវថ្វាយតង្វាយ សម្រាប់ពួកគេម្នាក់ៗ។
ពេលខ្ញុំកំពុងថ្វាយតង្វាយនោះឯង ដែលពួកគេឃើញខ្ញុំបានទទួលពិធីជម្រះកាយនៅក្នុងព្រះវិហារហើយ គឺពេលនោះគ្មានហ្វូងមនុស្ស ហើយក៏គ្មានចលាចលដែរ។
ដូច្នេះ ចូរឲ្យម្នាក់ៗពិនិត្យពិច័យខ្លួនឯងសិន រួចសឹមហូបនំប៉័ង និងផឹកពីពែងនេះចុះ។
ចូរចូលទៅជិតព្រះ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកមនុស្សបាបអើយ ចូរលាងដៃរបស់អ្នករាល់គ្នាឲ្យស្អាតចុះ! ពួកមនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធចុះ!