Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:26 - ព្រះគម្ពីរខ្មែរសាកល

26 ដូច្នេះ នៅ​ថ្ងៃ​បន្ទាប់ ប៉ូល​ក៏​យក​អ្នកទាំងនោះ​ទៅ ហើយ​ធ្វើពិធីជម្រះកាយ​ជាមួយ​ពួកគេ រួច​ចូលទៅ​ក្នុង​ព្រះវិហារ បញ្ជាក់​ពេល​បញ្ចប់​នៃ​ថ្ងៃ​ជម្រះកាយ គឺរយៈពេល​រហូតដល់​ត្រូវ​ថ្វាយ​តង្វាយ សម្រាប់​ពួកគេ​ម្នាក់ៗ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ពេល​នោះ​លោក​ប៉ូល​ក៏​នាំ​អ្នក​ទាំង​នោះ​ទៅ​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ធ្វើ​ពិធី​ជម្រះកាយ​ជាមួយ​ពួកគេ​ រួច​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ដើម្បី​បញ្ជាក់​អំពី​ថ្ងៃ​នៃ​ការ​បញ្ចប់​ពិធី​ជម្រះកាយ​ និង​តង្វាយ​ដែល​ពួកគេ​ម្នាក់ៗ‍​ត្រូវ​ថ្វាយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បន្ទាប់​មក លោក​ប៉ុល​ក៏​នាំ​អ្នក​ទាំង​នោះ​ទៅ ហើយ​នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា‌មួយ​អ្នក​ទាំង​នោះ រួច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​បញ្ជាក់​ពី​ថ្ងៃ​ដែល​ពិធី​ជម្រះ​កាយ​ត្រូវ​បញ្ចប់ និង​តង្វាយ​ដែល​គេ​ម្នាក់ៗ​ត្រូវ​ថ្វាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បងប្អូន​ទាំង​បួន​នាក់​នោះ ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ*​ជា​មួយ​លោក។ លោក​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ* ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ថ្វាយ​តង្វាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នោះ​ប៉ុល​ក៏​នាំ​យក​អ្នក​ទាំង​នោះ​ទៅ លុះ​ស្អែក​ឡើង កាល​បាន​ញែក​ជា​បរិសុទ្ធ​ជា​មួយ​នឹង​គេ​ហើយ ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​ប្រាប់​ពី​កំណត់​ដែល​ត្រូវ​បាន​បរិសុទ្ធ ចាំ​ទំរាំ​ដល់​បាន​ថ្វាយ​ដង្វាយ​សំរាប់​គេ​គ្រប់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង​ប្អូន​ទាំង​បួន​នាក់​នោះ​ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា​មួយ​គាត់។ លោក​ក៏​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ជូន​ជំនូន។

សូមមើលជំពូក ចម្លង




កិច្ចការ 21:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បុណ្យរំលង​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ​។ មាន​មនុស្ស​ជាច្រើន​ឡើង​ពី​ជនបទ​ទៅ​យេរូសាឡិម​មុន​ថ្ងៃបុណ្យ ដើម្បី​ជម្រះ​កាយ​ឲ្យបរិសុទ្ធ​។


ចូរ​អ្នក​យក​អ្នកទាំងនេះ​ទៅ ហើយ​ធ្វើពិធីជម្រះកាយ​ជាមួយ​ពួកគេ ព្រមទាំង​ចេញប្រាក់​ឲ្យ​ពួកគេ​ដើម្បី​កោរសក់​ផង​។ ធ្វើដូច្នេះ មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្វីដែល​ពួកគេ​បាន​ឮ​អំពី​អ្នក នោះ​មិន​ពិត​ទេ ផ្ទុយទៅវិញ ខ្លួនអ្នកផ្ទាល់​ក៏​ដើរ​ត្រឹមត្រូវ ដោយ​កាន់តាម​ក្រឹត្យវិន័យ​ដែរ​។


ពេល​ខ្ញុំ​កំពុង​ថ្វាយតង្វាយនោះឯង ដែល​ពួកគេ​ឃើញ​ខ្ញុំ​បាន​ទទួលពិធីជម្រះកាយ​នៅក្នុង​ព្រះវិហារ​ហើយ គឺ​ពេលនោះ​គ្មាន​ហ្វូងមនុស្ស ហើយក៏គ្មាន​ចលាចល​ដែរ​។


ចំពោះ​ជនជាតិយូដា ខ្ញុំ​ត្រឡប់​ដូចជា​ជនជាតិយូដា ដើម្បី​ឈ្នះបាន​ជនជាតិយូដា​មកវិញ​; ចំពោះ​អ្នក​ដែល​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ ទោះបីជា​ខ្លួនខ្ញុំ​មិន​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ​ក៏ដោយ ក៏​ខ្ញុំ​ត្រឡប់​ដូចជា​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ ដើម្បី​ឈ្នះបាន​អ្នក​ដែល​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ​មកវិញ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម