‘នៅថ្ងៃនោះ អ្នករាល់គ្នាម្នាក់ៗនឹងអញ្ជើញអ្នកជិតខាងរបស់ខ្លួនមកក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វា’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ”៕
យ៉ូហាន 11:28 - ព្រះគម្ពីរខ្មែរសាកល នៅពេលម៉ាថាទូលដូច្នេះហើយ នាងក៏ចេញទៅហៅម៉ារាប្អូនស្រីរបស់នាង ដោយស្ងាត់ៗថា៖ “លោកគ្រូមកដល់ហើយ លោកហៅប្អូនឯង”។ Khmer Christian Bible ពេលនាងបាននិយាយដូច្នោះហើយ ក៏ទៅហៅនាងម៉ារា ជាប្អូនស្រីរបស់នាងដោយស្ងាត់ៗថា៖ «លោកគ្រូមកដល់ហើយ លោកគ្រូបានហៅប្អូន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនាងម៉ាថានិយាយដូច្នេះហើយ នាងក៏ទៅហៅម៉ារាជាប្អូន ដោយស្ងាត់ៗថា៖ «លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅឯង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូន ដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយ ព្រះអង្គហៅប្អូនឯង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលនាងបានពោលពាក្យដូច្នោះហើយ នោះក៏ទៅហៅម៉ារា ប្អូននាង មកដោយសំងាត់ ប្រាប់ថា លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅរកឯង អាល់គីតាប នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូនដោយស្ងាត់ៗថា៖ «តួនមកដល់ហើយ តួនហៅប្អូនឯង»។ |
‘នៅថ្ងៃនោះ អ្នករាល់គ្នាម្នាក់ៗនឹងអញ្ជើញអ្នកជិតខាងរបស់ខ្លួនមកក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វា’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ”៕
ព្រះអង្គមានបន្ទូលថា៖“ចូរទៅក្នុងទីក្រុង ជួបមនុស្សម្នាក់ ហើយប្រាប់គាត់ថា: ‘លោកគ្រូនិយាយថា ពេលវេលារបស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក’”។
ព្រះយេស៊ូវក៏ឈប់ ហើយមានបន្ទូលថា៖“ចូរហៅគាត់មក”។ គេក៏ហៅបុរសខ្វាក់ភ្នែកនោះដោយនិយាយថា៖ “ចូរមានទឹកចិត្តឡើង! ក្រោកឈរមក លោកហៅអ្នក”។
កន្លែងណាដែលគាត់ចូលទៅ ចូរប្រាប់ម្ចាស់ផ្ទះថា: ‘លោកគ្រូសួរថា តើបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំ ដែលខ្ញុំនឹងហូបអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?’
ហើយនិយាយនឹងម្ចាស់ផ្ទះថា: ‘លោកគ្រូសួរអ្នកថា តើបន្ទប់ទទួលភ្ញៀវដែលខ្ញុំនឹងហូបអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?’
មុនដំបូង អនទ្រេរកស៊ីម៉ូនបងប្រុសរបស់ខ្លួន ហើយប្រាប់គាត់ថា៖ “យើងរកព្រះមែស៊ីឃើញហើយ” (ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះគ្រីស្ទ)។
ភីលីពរកណាថាណែល ហើយប្រាប់គាត់ថា៖ “យើងរកឃើញព្រះអង្គដែលម៉ូសេ និងបណ្ដាព្យាការីបានសរសេរទុកនៅក្នុងក្រឹត្យវិន័យហើយ គឺយេស៊ូវពីណាសារ៉ែត ជាកូនរបស់យ៉ូសែប”។
អ្នកយាមទ្វារក៏បើកឲ្យអ្នកនោះ ហើយចៀមស្ដាប់សំឡេងរបស់គាត់។ គាត់ហៅចៀមរបស់គាត់តាមឈ្មោះ រួចនាំវាចេញទៅខាងក្រៅ។
នៅពេលម៉ាថាឮថាព្រះយេស៊ូវយាងមក នាងក៏ទៅជួបព្រះអង្គ រីឯម៉ារានៅតែអង្គុយក្នុងផ្ទះ។
រីឯព្រះយេស៊ូវមិនទាន់យាងមកក្នុងភូមិនៅឡើយទេ គឺព្រះអង្គនៅតែគង់នៅកន្លែងដែលម៉ាថាបានជួបព្រះអង្គ។
អ្នករាល់គ្នាហៅខ្ញុំថា ‘លោកគ្រូ’ និង ‘ព្រះអម្ចាស់’។ អ្នករាល់គ្នានិយាយត្រូវ ពីព្រោះគឺខ្ញុំហ្នឹងហើយ។
ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“ម៉ារា!”។ នាងក៏ងាកមក ទូលព្រះអង្គជាភាសាហេព្រើរថា៖ “រ៉ាបូនី!” (រ៉ាបូនី មានអត្ថន័យប្រែថា លោកគ្រូ)។
សិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ក៏និយាយនឹងពេត្រុសថា៖ “គឺព្រះអម្ចាស់ហើយ!”។ នៅពេលឮថាជាព្រះអម្ចាស់ ស៊ីម៉ូនពេត្រុសក៏យកអាវមកក្រវាត់ ពីព្រោះគាត់នៅខ្លួនទទេ ហើយលោតចុះទៅក្នុងបឹង។
ដូច្នេះ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយស្អាងទឹកចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងធ្វើ។