Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:18 - ព្រះគម្ពីរខ្មែរសាកល

18 ព្រះអង្គ​មានបន្ទូលថា​៖“ចូរ​ទៅ​ក្នុង​ទីក្រុង ជួប​មនុស្សម្នាក់ ហើយ​ប្រាប់​គាត់​ថា​: ‘លោកគ្រូ​និយាយថា ពេលវេលា​របស់ខ្ញុំ​ជិតដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​កន្លែង​អ្នក’”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​ឯ​បុរស​ម្នាក់​នៅ​ក្នុង​ក្រុង​ ហើយ​ប្រាប់​គាត់​ថា​ លោកគ្រូ​និយាយ​ថា​ ពេល​កំណត់​របស់​ខ្ញុំ​ជិត​ដល់​ហើយ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជាមួយ​ពួក​សិស្ស​របស់​ខ្ញុំ​នៅ​កន្លែង​អ្នក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចូល​ទៅ​ជួប​បុរស​ម្នាក់​នៅ​ក្នុង​ទី​ក្រុង ហើយ​ប្រាប់​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក"»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទីក្រុង ប្រាប់​គាត់​ថា: “លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់*​របស់​ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្ស​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទ្រង់​ឆ្លើយ​ថា ឲ្យ​ចូល​ទៅ​ក្នុង​ទី​ក្រុង ដល់​ម្នាក់​ណា​មួយ​នោះ ហើយ​ប្រាប់​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា កំណត់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទី‌ក្រុង ប្រាប់​គាត់​ថាៈ “តួន​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​តួន​ជិត​មក​ដល់​ហើយ តួន​នឹង​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​មួយ​សិស្ស​តួន​នៅ​ក្នុង​ផ្ទះ​អ្នក”»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​មាន​អ្នកណា​សួរ​អ្វី​ពួកអ្នក ចូរ​ប្រាប់​ថា​: ‘ព្រះអម្ចាស់​ត្រូវការ​ពួកវា ហើយ​ព្រះអង្គ​នឹង​ឲ្យ​ពួកវា​មក​វិញ​ភ្លាម’”។


ហើយក៏​កុំ​ឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘ចៅហ្វាយ’ ដែរ ដ្បិត​ចៅហ្វាយ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ គឺ​ព្រះ​គ្រីស្ទ​។


“ប៉ុន្តែ​អ្នករាល់គ្នា​វិញ កុំឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘គ្រូ ’ ឡើយ ដ្បិត​គ្រូ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ ​ហើយ​អ្នក​ទាំងអស់គ្នា​ជា​បងប្អូន​នឹងគ្នា​។


ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្គាប់​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។


“អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង”។


យូដាស​ក៏​ចូលទៅជិត​ព្រះយេស៊ូវ​ភ្លាម ទូលថា​៖ “ជម្រាបសួរ រ៉ាប៊ី​!” រួច​ថើប​ព្រះអង្គ​។


ខណៈដែល​ព្រះអង្គ​កំពុង​មានបន្ទូល​នៅឡើយ មាន​គេ​មក​ពី​ផ្ទះ​អ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់​ថា៖ “កូនស្រី​របស់លោក​ស្លាប់​ហើយ លោក​នៅតែ​រំខាន​លោកគ្រូ​ធ្វើអី​ទៀត?”។


ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ នេះ​ជា​ពេលវេលា​របស់អ្នករាល់គ្នា និង​ជា​អំណាច​នៃ​សេចក្ដីងងឹត”។


នៅពេល​ម៉ាថា​ទូល​ដូច្នេះ​ហើយ នាង​ក៏​ចេញទៅ​ហៅ​ម៉ារា​ប្អូនស្រី​របស់​នាង ដោយស្ងាត់ៗ​ថា​៖ “លោកគ្រូ​មកដល់​ហើយ លោក​ហៅ​ប្អូនឯង”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ពេលវេលា​មក​ដល់​ហើយ ដើម្បីឲ្យ​កូនមនុស្ស​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


មុន​បុណ្យរំលង ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពេលវេលា​របស់​ព្រះអង្គ​មក​ដល់​ហើយ ដើម្បី​យាង​ចាកចេញ​ពី​ពិភពលោក‍នេះ​ទៅឯ​ព្រះ​បិតា​។ ព្រះអង្គ​ទ្រង់​ស្រឡាញ់​មនុស្ស​របស់ព្រះអង្គ​ដែល​នៅក្នុង​ពិភពលោក គឺ​ស្រឡាញ់​ពួកគេ​រហូតដល់​ចុងបំផុត​។


ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ងើបព្រះនេត្រ​ទៅ​មេឃ ហើយ​ទូលថា​៖ “ព្រះ​បិតា​អើយ ពេលវេលា​មក​ដល់​ហើយ​! សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះបុត្រា​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ព្រះបុត្រា​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ


ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“ម៉ារា​!”។ នាង​ក៏​ងាកមក ទូល​ព្រះអង្គ​ជា​ភាសាហេព្រើរ​ថា​៖ “រ៉ាបូនី​!” (​រ៉ាបូនី មានអត្ថន័យប្រែថា លោកគ្រូ​)​។


ពេលនោះ ពួកគេ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​គ្មានអ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ទេ ពីព្រោះ​ពេលវេលា​របស់​ព្រះអង្គ​មិនទាន់​មក​ដល់​នៅឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ពេលវេលា​របស់​ខ្ញុំ​មិនទាន់​មកដល់​នៅឡើយទេ ប៉ុន្តែ​ពេលវេលា​របស់អ្នករាល់គ្នា​មាន​ជានិច្ច​ហើយ​។


អ្នករាល់គ្នា​ឡើងទៅ​ពិធីបុណ្យ​នេះ​ចុះ ខ្ញុំ​មិនទាន់​ឡើងទៅ​ពិធីបុណ្យ​នេះ​ទេ ពីព្រោះ​ពេលវេលា​របស់ខ្ញុំ​មិនទាន់​គ្រប់កំណត់​នៅឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម