Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:11 - ព្រះគម្ពីរខ្មែរសាកល

11 ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា​: ‘លោកគ្រូ​សួរ​អ្នក​ថា តើ​បន្ទប់ទទួលភ្ញៀវ​ដែល​ខ្ញុំ​នឹង​ហូប​អាហារ​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​ឯណា​?’

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ហើយ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា​ លោក​គ្រូ​សួរ​មក​អ្នក​ថា​ តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​នឹង​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯណា?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា "លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា ‘តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា?’"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា “លោក​គ្រូ​ចាត់​យើង​ឲ្យ​មក​សួរ​អ្នក​ថា បន្ទប់​ដែល​លោក​នឹង​ជប់‌លៀង​ជា​មួយ​សិស្ស​ក្នុង​ពេល​បុណ្យ​ចម្លង​នៅ​ឯ​ណា?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា “តួន​ចាត់​យើង​ឲ្យ​មក​សួរ​អ្នក​ថា បន្ទប់​ដែល​តួន​នឹង​ជប់‌លៀង​ជា​មួយ​សិស្ស​ក្នុង​ពេល​បុណ្យ​រំលង នៅ​ឯ​ណា?”។

សូមមើលជំពូក ចម្លង




លូកា 22:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​មាន​អ្នកណា​សួរ​អ្វី​ពួកអ្នក ចូរ​ប្រាប់​ថា​: ‘ព្រះអម្ចាស់​ត្រូវការ​ពួកវា ហើយ​ព្រះអង្គ​នឹង​ឲ្យ​ពួកវា​មក​វិញ​ភ្លាម’”។


កន្លែងណាដែល​គាត់​ចូលទៅ ចូរ​ប្រាប់​ម្ចាស់ផ្ទះ​ថា​: ‘លោកគ្រូ​សួរថា តើ​បន្ទប់ទទួលភ្ញៀវ​របស់ខ្ញុំ ដែល​ខ្ញុំ​នឹង​ហូប​អាហារ​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​ឯណា​?’


ប្រសិនបើ​មាន​អ្នកណា​សួរ​ពួកអ្នក​ថា​: ‘ស្រាយ​វា​ធ្វើអី​?’ ចូរ​ប្រាប់​ដូច្នេះ​ថា​: ‘ព្រះអម្ចាស់​ត្រូវការ​វា’”។


ពួកគេ​ក៏​ឆ្លើយ​ថា៖ “ព្រះអម្ចាស់​ត្រូវការ​វា”។


នៅពេល​យាង​មកដល់​កន្លែង​នោះ ព្រះយេស៊ូវ​ក៏​ងើយមើល ហើយ​មានបន្ទូល​នឹង​គាត់​ថា៖“សាខេ​អើយ ចូរ​ប្រញាប់​ចុះមក​! ព្រោះថា​ថ្ងៃនេះ ខ្ញុំ​ត្រូវតែ​ស្នាក់នៅ​ផ្ទះ​របស់អ្នក”។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“មើល៍! នៅពេល​ពួកអ្នក​ចូលទៅ​ទីក្រុង មាន​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក​នឹង​ជួប​ពួកអ្នក​។ ចូរ​ទៅតាម​គាត់​រហូតដល់​ផ្ទះ​ដែល​គាត់​ចូល​នោះ​ចុះ


គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅជាន់ខាងលើ​ដែល​រៀបចំជាស្រេច ដល់​ពួកអ្នក​។ ចូរ​រៀបចំ​នៅ​ទីនោះ​ចុះ”។


នៅពេល​ម៉ាថា​ទូល​ដូច្នេះ​ហើយ នាង​ក៏​ចេញទៅ​ហៅ​ម៉ារា​ប្អូនស្រី​របស់​នាង ដោយស្ងាត់ៗ​ថា​៖ “លោកគ្រូ​មកដល់​ហើយ លោក​ហៅ​ប្អូនឯង”។


មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម