ដ្បិតព្រះយេហូវ៉ាជាចៅក្រមរបស់ពួកយើង ព្រះយេហូវ៉ាជាអ្នកតែងច្បាប់របស់ពួកយើង ព្រះយេហូវ៉ាជាព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គនឹងសង្គ្រោះពួកយើង។
យ៉ាកុប 4:12 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលជាអ្នកតាំងក្រឹត្យវិន័យ និងជាចៅក្រម ដែលអាចសង្គ្រោះ និងបំផ្លាញ មានតែមួយអង្គគត់។ រីឯអ្នកវិញ តើអ្នកជានរណា បានជាវិនិច្ឆ័យអ្នកជិតខាងរបស់ខ្លួន? Khmer Christian Bible មានតែព្រះមួយអង្គប៉ុណ្ណោះ ដែលជាអ្នកផ្ដល់ក្រឹត្យវិន័យ ហើយជាចៅក្រមដែលអាចសង្គ្រោះ និងបំផ្លាញបាន។ រីឯអ្នកវិញ តើអ្នកជាអ្នកណា បានជាហ៊ានថ្កោលទោសអ្នកជិតខាងរបស់ខ្លួនដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលបង្កើតក្រឹត្យវិន័យ និងជាចៅក្រម មានតែមួយប៉ុណ្ណោះ គឺជាព្រះដែលអាចសង្គ្រោះ ហើយក៏អាចបំផ្លាញបានដែរ។ រីឯអ្នកវិញ តើអ្នកជាអ្នកណាដែលហ៊ានថ្កោលទោសអ្នកជិតខាងរបស់ខ្លួនដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលបង្កើតក្រឹត្យវិន័យ ហើយព្រះអង្គជាចៅក្រមវិនិច្ឆ័យទោស។ មានតែព្រះអង្គប៉ុណ្ណោះដែលអាចសង្គ្រោះ និងធ្វើឲ្យវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វីបានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកដែលតែងក្រិត្យវិន័យ ហើយជំនុំជំរះផង នោះមានតែ១ទេ គឺជាព្រះ ដែលទ្រង់អាចនឹងជួយសង្គ្រោះ ឬបំផ្លាញក៏បាន ចុះតើអ្នកជាអ្វី ដែលថ្កោលទោសអ្នកដទៃនោះ។ អាល់គីតាប មានតែអុលឡោះមួយគត់ដែលបង្កើតហ៊ូកុំ ហើយទ្រង់ជាចៅក្រមវិនិច្ឆ័យទោស។ មានតែទ្រង់ប៉ុណ្ណោះដែលអាចសង្គ្រោះ និងធ្វើឲ្យវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វី បានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ! |
ដ្បិតព្រះយេហូវ៉ាជាចៅក្រមរបស់ពួកយើង ព្រះយេហូវ៉ាជាអ្នកតែងច្បាប់របស់ពួកយើង ព្រះយេហូវ៉ាជាព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គនឹងសង្គ្រោះពួកយើង។
កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។
ផ្ទុយទៅវិញ ខ្ញុំសូមបញ្ជាក់ដល់អ្នករាល់គ្នាថាគួរតែខ្លាចអ្នកណា គឺត្រូវខ្លាចព្រះអង្គដែលក្រោយពីសម្លាប់ហើយ មានសិទ្ធិអំណាចបោះទៅក្នុងស្ថាននរក។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរខ្លាចព្រះអង្គនេះចុះ។
ដូច្នេះ កុំឲ្យយើងវិនិច្ឆ័យគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យសម្រេចចិត្តថា នឹងមិនដាក់ឧបសគ្គ ឬសេចក្ដីបណ្ដាលឲ្យជំពប់ដួលឲ្យបងប្អូនឡើយ។
តើអ្នកជាអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់អ្នកដទៃ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ក៏ស្រេចលើចៅហ្វាយរបស់គាត់ទេ; ក៏ប៉ុន្តែគាត់នឹងឈរមាំ ពីព្រោះព្រះអម្ចាស់អាចឲ្យគាត់ឈរមាំបាន។
ដូច្នេះ ឱ មនុស្សអើយ! អ្នកទាំងអស់គ្នាដែលវិនិច្ឆ័យគេ មិនអាចដោះសាបានឡើយ ដ្បិតអ្នកកំពុងផ្ដន្ទាទោសខ្លួនឯង ដោយការដែលវិនិច្ឆ័យគេ ពីព្រោះអ្នកដែលវិនិច្ឆ័យគេនោះ ក៏កំពុងប្រព្រឹត្តដូចគ្នាដែរ។
ឱ មនុស្សអើយ! តើអ្នកជាអ្វី បានជាហ៊ានតមាត់នឹងព្រះ? អ្វីដែលត្រូវបានសូន មិនអាចនិយាយនឹងអ្នកដែលសូនថា៖ “ហេតុអ្វីបានជាធ្វើខ្ញុំយ៉ាងនេះ?” ទេ មែនទេ?
ដោយហេតុនេះ ព្រះអង្គអាចសង្គ្រោះពួកអ្នកដែលចូលមកជិតព្រះតាមរយៈព្រះអង្គបានយ៉ាងពេញលេញ ពីព្រោះព្រះអង្គមានព្រះជន្មរស់ជារៀងរហូត ដើម្បីទូលអង្វរជំនួសពួកគេ។
បងប្អូនអើយ កុំរអ៊ូរទាំដាក់គ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យត្រូវបានជំនុំជម្រះ។ មើល៍! ចៅក្រមឈរនៅមាត់ទ្វារហើយ!