ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ាកុប 1:2 - ព្រះគម្ពីរខ្មែរសាកល

បងប្អូន​របស់ខ្ញុំ​អើយ កាលណា​អ្នករាល់គ្នា​ជួបប្រទះ​នឹង​ការសាកល្បង​ផ្សេងៗ ចូរ​ចាត់ទុកថា​ជា​អំណរ​ដ៏ប្រសើរបំផុត

សូមមើលជំពូក

Khmer Christian Bible

បងប្អូន​របស់​ខ្ញុំ​អើយ!​ កាល​ណា​អ្នក​រាល់គ្នា​ជួប​សេចក្ដី​ល្បួង​ផ្សេងៗ​ នោះ​ត្រូវ​ចាត់​ទុក​ថា​ជា​អំណរ​ដ៏​ក្រៃលែង​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បង‌ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​អំណរ​សព្វ​គ្រប់​វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង ដែល​បងប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាងដែល​បង​ប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា ជា​ការ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ

សូមមើលជំពូក



យ៉ាកុប 1:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួកសាវ័ក​បាន​ចេញ​ពី​ក្រុមប្រឹក្សា ទាំង​អរសប្បាយ​ដែល​ពួកគេ​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​ទទួល​ការ​បង្អាប់បង្អោន​ដោយព្រោះ​ព្រះនាម​របស់ព្រះអង្គ​។


មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ក៏​អួត​អំពី​ទុក្ខវេទនា ដោយ​ដឹង​ថា ទុក្ខវេទនា​នាំឲ្យមាន​ការស៊ូទ្រាំ


ដ្បិត​ការនេះ​បាន​ប្រទាន​ដល់​អ្នករាល់គ្នា​ដោយសារតែ​ព្រះ​គ្រីស្ទ គឺ​មិនគ្រាន់តែ​ឲ្យ​ជឿលើ​ព្រះអង្គ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ឲ្យ​រងទុក្ខ​ដើម្បី​ព្រះអង្គ​ទៀតផង


ប៉ុន្តែ​ទោះបីជា​ខ្ញុំ​ត្រូវបាន​ច្រូចចេញជាតង្វាយច្រូច លើ​យញ្ញបូជា​និង​ការបម្រើ នៃ​ជំនឿ​របស់អ្នករាល់គ្នា​ក៏ដោយ ក៏​ខ្ញុំ​អរសប្បាយ ហើយ​អបអរជាមួយ​អ្នកទាំងអស់គ្នា​ដែរ​។


ដូចគ្នា​ដែរ ចូរ​អ្នករាល់គ្នា​អរសប្បាយ ហើយ​អបអរជាមួយ​ខ្ញុំ​ចុះ​។


ឥឡូវនេះ ខ្ញុំ​អរសប្បាយ​ក្នុង​ទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា ហើយ​កំពុង​បំពេញ​ភាពខ្វះខាត​នៃ​ទុក្ខវេទនា​របស់​ព្រះ​គ្រីស្ទ មកក្នុង​រូបសាច់​របស់ខ្ញុំ ដោយយល់ដល់​ព្រះកាយ​របស់​ព្រះគ្រីស្ទ ដែល​ជា​ក្រុមជំនុំ​។


ពិតមែនហើយ អ្នករាល់គ្នា​មិនគ្រាន់តែ​អាណិតអាសូរ​អ្នកដែលជាប់ឃុំឃាំង​ប៉ុណ្ណោះ​ទេ គឺថែមទាំង​សុខចិត្តឲ្យ​គេ​រឹបអូស​អ្វីៗដែល​ខ្លួន​មាន​ដោយ​អំណរ ដោយ​ដឹង​ថា​អ្នករាល់គ្នា​មាន​ទ្រព្យសម្បត្តិ​ដ៏ប្រសើរជាង​នៅស្ថានសួគ៌ ហើយ​នៅគង់វង្ស​ទៀតផង​។


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ កុំ​ចាញ់បោក​ឡើយ!


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។


មើល៍! យើង​ហៅ​អ្នក​ដែល​ស៊ូទ្រាំ​ថាជាអ្នកមានព្រះពរ​! អ្នករាល់គ្នា​បាន​ឮ​អំពី​ការស៊ូទ្រាំ​របស់​យ៉ូប ហើយ​បាន​ឃើញ​ចុងបញ្ចប់​របស់លោក​ដែល​ព្រះអម្ចាស់​ប្រទានឲ្យ គឺ​ព្រះអម្ចាស់​មានព្រះហឫទ័យអាណិតអាសូរ និង​មេត្តាករុណា​។


នោះ​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា ត្រូវ​ស្រោចស្រង់​មនុស្ស​មានជំនឿស៊ប់​ចេញពី​ការល្បួង​យ៉ាងដូចម្ដេច និង​ត្រូវ​ឃុំឃាំង​មនុស្ស​ទុច្ចរិត​ក្នុង​ទណ្ឌកម្ម រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​យ៉ាងដូចម្ដេច


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។