Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 1:3 - ព្រះគម្ពីរខ្មែរសាកល

3 ដោយ​ដឹង​ថា ការពិសោធ​ជំនឿ​របស់អ្នករាល់គ្នា​បង្កើត​ការអត់ធ្មត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ទាំង​ដឹង​ថា​ ការ​ល្បងល​ជំនឿ​របស់​អ្នក​រាល់គ្នា​បង្កើត​សេចក្ដី​អត់ធ្មត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​ជំនឿ​របស់​អ្នក​រាល់​គ្នា នោះ​នាំ​ឲ្យ​មាន​ចិត្ត​អំណត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដោយ​ដឹង​ថា ការ​ល្បង‌ល​មើល​ជំនឿ​របស់​បងប្អូន​នឹង​នាំ​ឲ្យ​បងប្អូន​ចេះ​ស៊ូ‌ទ្រាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់‌ខ្ជួន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដោយ​ដឹង​ថា ការ​ល្បង‌ល​មើល ជំនឿ​របស់​បង​ប្អូន នឹង​នាំ​ឲ្យ​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ។

សូមមើលជំពូក ចម្លង




យ៉ាកុប 1:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នករាល់គ្នា​នឹង​ទទួលបាន​ជីវិតរបស់ខ្លួន ដោយ​ការស៊ូទ្រាំ​របស់អ្នករាល់គ្នា​។


ជាការពិត អ្វីៗដែល​ត្រូវបាន​សរសេរតាំងពីមុនមក គឺ​សរសេរ​ទុក​សម្រាប់​បង្រៀន​យើង ដើម្បីឲ្យ​យើង​មាន​សេចក្ដីសង្ឃឹម​តាមរយៈ​ការអត់ធ្មត់ និង​តាមរយៈ​ការកម្សាន្តចិត្ត​ពី​ព្រះគម្ពីរ​។


ចំពោះ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង កិត្តិយស និង​អមតភាព​តាមរយៈ​ការធ្វើល្អ​ដោយ​ស៊ូទ្រាំ ព្រះអង្គនឹងសង​ជីវិតអស់កល្បជានិច្ច​ដល់អ្នកនោះវិញ


ប៉ុន្តែ​ប្រសិនបើ​យើង​សង្ឃឹម​លើ​អ្វីដែល​យើង​មើលមិនឃើញ នោះ​យើង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ទ្រង់​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ធ្វើការរួមគ្នា​ដើម្បី​ជា​ការល្អ​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ស្របតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​។


ដ្បិត​ទុក្ខវេទនា​ដ៏ស្រាលៗ​តែមួយភ្លែត​របស់យើង​នេះ កំពុង​នាំមក​ដល់​យើង​នូវ​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ​។


សូមឲ្យ​អ្នករាល់គ្នា​មានកម្លាំងឡើង​ដោយ​អំណាច​គ្រប់ជំពូក ស្របតាម​ព្រះចេស្ដា​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នាមាន​ការស៊ូទ្រាំ និង​ការអត់ធ្មត់​គ្រប់យ៉ាង


ដូច្នេះ ខ្លួន​យើង​ផ្ទាល់​អួត​អំពី​អ្នករាល់គ្នា​នៅក្នុង​បណ្ដា​ក្រុមជំនុំ​របស់​ព្រះ ដោយព្រោះ​ការស៊ូទ្រាំ និង​ជំនឿ​របស់អ្នករាល់គ្នា ក្នុង​ការបៀតបៀន​គ្រប់បែបយ៉ាង និង​ទុក្ខវេទនា​ដែល​អ្នករាល់គ្នា‍​កំពុង​ស៊ូទ្រាំ​។


សូមឲ្យ​ព្រះអម្ចាស់​នាំ​ចិត្ត​របស់អ្នករាល់គ្នា​ទៅ​ក្នុង​សេចក្ដីស្រឡាញ់របស់ព្រះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះ​គ្រីស្ទ​។


តាមពិត អ្នករាល់គ្នា​ត្រូវតែ​មាន​ចិត្តស៊ូទ្រាំ ដើម្បី​បាន​ទទួល​សេចក្ដីសន្យា​ដោយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​។


ដូច្នេះ ដោយ​យើង​មាន​សាក្សី​ជាច្រើន​ព័ទ្ធជុំវិញ​យើង​ដូច​ពពក នោះចូរឲ្យ​យើង​ដោះចោល​បន្ទុក​ទាំងអស់ និង​បាប​ដែល​ងាយរួបរឹត​យើង ហើយ​ឲ្យ​យើង​រត់​ដោយ​ស៊ូទ្រាំ​ក្នុង​ការរត់ប្រណាំង​ដែល​ដាក់នៅមុខ​យើង


ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បែរជា​ខ្ជិល​ឡើយ គឺ​ឲ្យអ្នករាល់គ្នាធ្វើជា​អ្នកយកតម្រាប់​តាម​ពួក​អ្នក​ដែល​ទទួល​សេចក្ដីសន្យា​ជាមរតក​ដោយ​ជំនឿ និង​ការអត់ធ្មត់​វិញ​។


ដើម្បីឲ្យ​ជំនឿ​ដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា (​ជា​ជំនឿ​ដែលមានតម្លៃជាង​មាស​ដែល​រមែងតែងតែ​សាបសូន្យ ទោះបីជា​ត្រូវ​ពិសោធ​ដោយ​ភ្លើង​ក៏ដោយ​) ត្រូវបាន​ចាត់ទុកថា​សមនឹង​ការសរសើរ សិរីរុងរឿង និង​កិត្តិយស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។


បន្ថែម​ការគ្រប់គ្រងចិត្ត​លើ​ចំណេះដឹង បន្ថែម​ការអត់ធ្មត់​លើ​ការគ្រប់គ្រងចិត្ត បន្ថែម​ការគោរពព្រះ​លើ​ការអត់ធ្មត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម