យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង ពូជរបស់នាងមុខជាកម្ទេចក្បាលឯង ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
ម៉ាឡាគី 4:3 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងចាត់វិធានការ អ្នករាល់គ្នានឹងជាន់ឈ្លីមនុស្សអាក្រក់។ ជាការពិត ពួកគេនឹងទៅជាផេះនៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ អ្នករាល់គ្នានឹងជាន់ឈ្លីពួកមនុស្សអាក្រក់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលយើងកំណត់ទុក អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ ពួកគេនឹងប្រៀបដូចជាផេះ នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ ឯងរាល់គ្នានឹងជាន់ឈ្លីពួកអាក្រក់បង់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់ឯងរាល់គ្នា។ អាល់គីតាប នៅថ្ងៃដែលយើងកំណត់ទុក អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ ពួកគេនឹងប្រៀបដូចជាផេះ នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ |
យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង ពូជរបស់នាងមុខជាកម្ទេចក្បាលឯង ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
ពួកគេត្រូវបានតម្រូវសម្រាប់ស្ថានមនុស្សស្លាប់ដូចជាហ្វូងចៀម សេចក្ដីស្លាប់នឹងឃ្វាលពួកគេ ហើយមនុស្សទៀងត្រង់នឹងត្រួតត្រាលើពួកគេតាំងពីព្រឹកព្រលឹម។ រូបសណ្ឋានរបស់ពួកគេគឺសម្រាប់ឲ្យស្ថានមនុស្សស្លាប់ស៊ីបំផ្លាញ ដោយគ្មានទីអាស្រ័យសម្រាប់គេឡើយ។
ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ានឹងស្ថិតនៅលើភ្នំនេះ រីឯម៉ូអាប់នឹងត្រូវគេជាន់ឈ្លីនៅកន្លែងរបស់ខ្លួន ដូចចំបើងដែលត្រូវគេជាន់ឈ្លីក្នុងទឹកពីគំនរលាមក
ប៉ុន្តែពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុតនឹងទទួលរាជ្យនោះ ហើយកាន់កាប់រាជ្យនោះជារៀងរហូត គឺជារៀងរហូតអស់កល្បជានិច្ច’។
នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។
ពួកគេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលជាន់ឈ្លីក្នុងភក់តាមផ្លូវក្នុងចម្បាំង។ ពួកគេនឹងច្បាំងដោយព្រោះមានព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហើយធ្វើឲ្យពួកអ្នកជិះសេះអាម៉ាស់មុខផង។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងរៀបចំកម្មសិទ្ធិដ៏មានតម្លៃ ពួកគេនឹងទៅជារបស់យើង ហើយយើងនឹងប្រណីដល់ពួកគេ ដូចដែលមនុស្សប្រណីដល់កូនរបស់ខ្លួន ដែលបម្រើខ្លួនដែរ។
ព្រះនៃសេចក្ដីសុខសាន្តនឹងកម្ទេចសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ។ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នករាល់គ្នា!
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
ទីបញ្ជាន់ផ្លែនោះត្រូវបានជាន់នៅខាងក្រៅទីក្រុង ក៏មានឈាមហូរចេញមកពីទីបញ្ជាន់ផ្លែនោះ ឡើងដល់ត្រឹមបង្ហៀរសេះ ចម្ងាយបីរយគីឡូម៉ែត្រ៕