ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។
ម៉ាថាយ 9:2 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់ដែលដេកលើគ្រែមករកព្រះអង្គ។ ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ ចូរមានទឹកចិត្តឡើង! បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។ Khmer Christian Bible មើល៍មានគេនាំមនុស្សស្លាប់ដៃជើងម្នាក់ ដេកលើគ្រែ មករកព្រះអង្គ ពេលព្រះយេស៊ូទតឃើញជំនឿរបស់ពួកគេ ព្រះអង្គក៏មានបន្ទូលទៅមនុស្សស្លាប់ដៃជើងនោះថា៖ «ចូរមានទឹកចិត្ដឡើង កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមករកព្រះអង្គ។ ពេលព្រះយេស៊ូវទតឃើញជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «កូនអើយ! ចូរសង្ឃឹមឡើង កូនបានទទួលការអត់ទោសពីបាបហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នករួចពីបាប*ហើយ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានគេនាំមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមកឯទ្រង់ កាលទ្រង់ទតឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរសង្ឃឹមឡើង កូនអើយ បាបឯងបានអត់ទោសឲ្យឯងហើយ អាល់គីតាប ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកអ៊ីសា។ អ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់ក៏មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ!”។ |
ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។
យើងបានលុបការបំពានរបស់អ្នកចេញ ដូចជាពពកដ៏ក្រាស់ ក៏បានលុបបាបរបស់អ្នកចេញ ដូចជាអ័ព្ទផង។ ចូរត្រឡប់មកឯយើងវិញ ដ្បិតយើងបានលោះអ្នកហើយ!
ភ្លាមនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។
ដំណឹងអំពីព្រះអង្គបានឮសុសសាយពេញស៊ីរីទាំងមូល។ គេនាំអស់អ្នកដែលមានជំងឺ គឺមនុស្សដែលឈឺចាប់ខ្លាំងដោយរោគាផ្សេងៗ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់មួយចំហៀងខ្លួន មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
សូមលើកលែងបំណុលរបស់យើងខ្ញុំ ដូចដែលយើងខ្ញុំបានលើកលែងដល់កូនបំណុលរបស់យើងខ្ញុំដែរ។
នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។
លុះដល់ពេលល្ងាច គេនាំមនុស្សជាច្រើនដែលមានអារក្សចូល មករកព្រះអង្គ។ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះឲ្យចេញដោយព្រះបន្ទូល ព្រមទាំងប្រោសអស់អ្នកដែលមានជំងឺឲ្យជាផង។
ព្រះយេស៊ូវទ្រង់ងាកមកឃើញស្ត្រីនោះ ក៏មានបន្ទូលថា៖“កូនស្រីអើយ ចូរមានទឹកចិត្តឡើង! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ”។ ស្ត្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។
ដ្បិតការដែលនិយាយថា: ‘បាបរបស់អ្នកត្រូវបានលើកលែងទោស’ ឬថា: ‘ចូរក្រោកឡើង ដើរទៅចុះ’ តើមួយណាងាយថាជាង?
យ៉ាងណាមិញ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចនៅលើផែនដីដើម្បីលើកលែងទោសបាប...” បន្ទាប់មក ព្រះអង្គក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួនថា៖“ចូរក្រោកឡើង យកគ្រែរបស់អ្នក ហើយទៅផ្ទះវិញចុះ!”។
លុះដល់ពេលល្ងាច បន្ទាប់ពីថ្ងៃលិច គេនាំអស់អ្នកដែលមានជំងឺ និងអស់អ្នកដែលមានអារក្សចូល មករកព្រះអង្គ។
ព្រះយេស៊ូវក៏ឈប់ ហើយមានបន្ទូលថា៖“ចូរហៅគាត់មក”។ គេក៏ហៅបុរសខ្វាក់ភ្នែកនោះដោយនិយាយថា៖ “ចូរមានទឹកចិត្តឡើង! ក្រោកឈរមក លោកហៅអ្នក”។
ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
ដ្បិតទាំងអស់គ្នាបានឃើញព្រះអង្គ ហើយភ័យស្លុត។ ភ្លាមនោះ ព្រះអង្គមានបន្ទូលជាមួយពួកគេ ហើយប្រាប់ថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងពិភពលោក អ្នករាល់គ្នាមានទុក្ខវេទនាមែន ប៉ុន្តែចូរក្លាហានឡើង! ខ្ញុំមានជ័យជម្នះលើពិភពលោកហើយ”៕
ហើយពីព្រោះព្រះអង្គមិនចាំបាច់ឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ដ្បិតព្រះអង្គផ្ទាល់ឈ្វេងយល់នូវអ្វីដែលមាននៅក្នុងមនុស្ស៕
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“កូនរាល់គ្នាអើយ កូនគ្មានត្រីទេ មែនទេ?”។ ពួកគេទូលថា៖ “គ្មានទេ”។
ខណៈដែលប៉ូលកំពុងនិយាយ បុរសនេះបានស្ដាប់។ ប៉ូលសម្លឹងមើលគាត់ ហើយឃើញថាគាត់មានជំនឿនឹងជាសះស្បើយបាន
រហូតដល់សូម្បីតែកន្សែងដៃ ឬអៀមការពារប្រឡាក់ ក៏គេយកចេញពីខ្លួនប៉ូលទៅដាក់លើពួកអ្នកជំងឺ នោះជំងឺក៏បាត់ពីពួកគេ ហើយវិញ្ញាណអាក្រក់ក៏ចេញទៅដែរ។
នៅយប់នោះ ព្រះអម្ចាស់យាងមកឈរនៅក្បែរប៉ូល ហើយមានបន្ទូលថា៖“ចូរក្លាហានឡើង! ដូចដែលអ្នកបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីយើងនៅយេរូសាឡិមយ៉ាងណា អ្នកត្រូវតែធ្វើបន្ទាល់នៅរ៉ូមយ៉ាងនោះដែរ”។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
ក៏ប៉ុន្តែមានអ្នកខ្លះនឹងនិយាយថា៖ “អ្នកមានជំនឿ រីឯខ្ញុំមានការប្រព្រឹត្ត”។ ដូច្នេះ ចូរបង្ហាញជំនឿរបស់អ្នកដែលគ្មានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំតាមរយៈការប្រព្រឹត្តរបស់ខ្ញុំឲ្យអ្នកឃើញដែរ។