ជាពួកអ្នកដែលពោលថា: ‘ចូរឈរនៅដោយឡែកទៅ កុំចូលមកជិតអញឡើយ ពីព្រោះអញវិសុទ្ធជាងឯង’។ អ្នកទាំងនោះជាផ្សែងនៅរន្ធច្រមុះរបស់យើង ជាភ្លើងដែលឆេះវាល់ព្រឹកវាល់ល្ងាច។
ម៉ាថាយ 9:11 - ព្រះគម្ពីរខ្មែរសាកល ពេលឃើញដូច្នេះ ពួកផារិស៊ីក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គ្រូរបស់អ្នករាល់គ្នាហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។ Khmer Christian Bible ពេលពួកអ្នកខាងគណៈផារិស៊ីឃើញបែបនេះ ក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកផារិស៊ីឃើញដូច្នោះ គេនិយាយទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ី*ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកផារិស៊ីបានឃើញដូច្នោះ គេក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងពួកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ អាល់គីតាប ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់អ៊ីសាថា៖ «ហេតុអ្វីបានជាតួនរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ |
ជាពួកអ្នកដែលពោលថា: ‘ចូរឈរនៅដោយឡែកទៅ កុំចូលមកជិតអញឡើយ ពីព្រោះអញវិសុទ្ធជាងឯង’។ អ្នកទាំងនោះជាផ្សែងនៅរន្ធច្រមុះរបស់យើង ជាភ្លើងដែលឆេះវាល់ព្រឹកវាល់ល្ងាច។
រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើរបស់វា”។
តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
ខណៈដែលព្រះយេស៊ូវកំពុងគង់នៅតុអាហារក្នុងផ្ទះ មើល៍! មានអ្នកទារពន្ធ និងមនុស្សបាបជាច្រើនបានមក រួមតុអាហារជាមួយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គដែរ។
ពួកគ្រូវិន័យរបស់ផារិស៊ីឃើញថាព្រះអង្គសោយជាមួយមនុស្សបាប និងអ្នកទារពន្ធ ក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គាត់ហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ពួកផារិស៊ី និងពួកគ្រូវិន័យរបស់ពួកគេក៏រអ៊ូរទាំដាក់ពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏អ្នករាល់គ្នាស៊ីផឹកជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ថា៖ “អ្នកបានចូលទៅក្នុងផ្ទះរបស់ពួកអ្នកមិនបានកាត់ស្បែក ហើយបានហូបជាមួយពួកគេទៀតផង”។
លោកអាចប្រាស្រ័យទាក់ទងនឹងអ្នកដែលលេលា និងវង្វេង ពីព្រោះខ្លួនលោកក៏មានភាពខ្សោយដែរ
ប្រសិនបើអ្នកណាមករកអ្នករាល់គ្នា ប៉ុន្តែមិននាំសេចក្ដីបង្រៀននេះមកទេ នោះកុំទទួលអ្នកនោះមកក្នុងផ្ទះ ហើយក៏កុំជម្រាបសួរអ្នកនោះឡើយ