Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:11 - Khmer Christian Bible

11 ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​បែប​នេះ​ ក៏​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់គ្នា​បរិភោគ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​និយាយ​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​គ្រូ​របស់អ្នករាល់គ្នា​ហូប​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​ពួក​ផារិស៊ី​ឃើញ​ដូច្នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សិស្ស​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​ពួក​ផារិស៊ី​បាន​ឃើញ​ដូច្នោះ គេ​ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​នឹង​ពួក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សិស្ស​របស់​អ៊ីសា​ថា៖ «ហេតុ​អ្វី​បាន​ជា​តួន​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​ និង​ផឹក​ ប៉ុន្ដែ​គេ​និយាយ​ថា​ មើល៍​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ដ​របស់​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប។​ ប៉ុន្ដែ​គេ​ដឹង​ថា​ប្រាជ្ញា​ត្រឹម​ត្រូវ​ គឺ​ដោយសារ​ផលផ្លែ​របស់​វា»។​


ដ្បិត​បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​បាន​រង្វាន់​អ្វី?​ សូម្បី​តែ​អ្នក​ទារ​ពន្ធដារ​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។​


ក្រោយ​មក​ ពេល​ព្រះអង្គ​ចូល​រួម​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​លោក​ម៉ាថាយ​ ក៏​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ជា​ច្រើន​បាន​មក​ចូល​រួម​បរិភោគ​អាហារ​ជាមួយ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ។​


គ្រូ​វិន័យ​ខាង​គណៈ​ផារិស៊ី​ ពេល​ឃើញ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ​ ក៏​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គាត់​បរិភោគ​ជាមួយ​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​ដូច្នេះ?»​


ពេល​មនុស្ស​ទាំង​អស់​ឃើញ​ ក៏​រអ៊ូរទាំ​ថា៖​ «គាត់​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​មនុស្ស​បាប!»​


ដូច្នេះ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​របស់​គេ​ ក៏​រអ៊ូ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​រាល់គ្នា​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ទារ​ពន្ធ​ដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​


ថា៖​ «អ្នក​បាន​ទៅ​ជួប​ពួក​អ្នក​មិន​កាត់ស្បែក​ ហើយ​បាន​បរិភោគ​ជាមួយ​ពួកគេ​ទៀត‍!‍»​


យើង​ជា​ជនជាតិ​យូដា​ពី​កំណើត​ យើង​មិន​មែន​ជា​មនុស្ស​បាប​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ទេ​


ហើយ​សម្ដេច​សង្ឃ​អាច​អត់ឱន​ដល់​មនុស្ស​ល្ងង់​ខ្លៅ​ និង​វង្វេង​បាន​ ព្រោះ​គាត់​ផ្ទាល់​ក៏​មាន​ភាពទន់ខ្សោយ​ដែរ​


បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មិន​បាន​នាំ​សេចក្ដី​បង្រៀន​នេះ​មក​ទេ​ ចូរ​កុំ​ទទួល​គេ​មក​ក្នុង​ផ្ទះ​ ឬ​ជម្រាបសួរ​គេ​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម