ម៉ាថាយ 6:12 - ព្រះគម្ពីរខ្មែរសាកល សូមលើកលែងបំណុលរបស់យើងខ្ញុំ ដូចដែលយើងខ្ញុំបានលើកលែងដល់កូនបំណុលរបស់យើងខ្ញុំដែរ។ Khmer Christian Bible សូមលើកលែងទោសកំហុសយើងខ្ញុំ ដូចជាយើងខ្ញុំបានលើកលែងទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមអត់ទោសឲ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឲ្យ អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ អាល់គីតាប សូមអត់ទោសឲ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឲ្យ អស់អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ |
មានពរហើយ អ្នកដែលត្រូវបានលើកលែងទោសនូវការបំពាន គឺអ្នកដែលត្រូវបានគ្របបាំងនូវបាបរបស់ខ្លួន!
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះមក៍! ឲ្យពួកយើងជជែកវែកញែកគ្នា។ ទោះបីជាបាបរបស់អ្នករាល់គ្នាបានដូចជាពណ៌ក្រហមឆ្អៅក៏ដោយ ក៏វានឹងបានសដូចហិមៈ ទោះបីជាវាក្រហមដូចជាពណ៌ក្រហមជាំក៏ដោយ ក៏វានឹងបានសដូចរោមចៀម។
ព្រះអម្ចាស់អើយ សូមសណ្ដាប់ផង! ព្រះអម្ចាស់អើយ សូមលើកលែងទោសផង! ព្រះអម្ចាស់អើយ សូមប្រុងស្ដាប់ ហើយប្រព្រឹត្តផង! ព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់អង្គទ្រង់ ដ្បិតទីក្រុងរបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គ”។
ដ្បិតនេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសម្ពន្ធមេត្រីដែលបង្ហូរសម្រាប់មនុស្សជាច្រើន គឺសម្រាប់ការលើកលែងទោសបាប។
ពេលនោះ មើល៍! មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់ដែលដេកលើគ្រែមករកព្រះអង្គ។ ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ ចូរមានទឹកចិត្តឡើង! បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
ម្យ៉ាងទៀត នៅពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានរឿងអ្វីទាស់នឹងអ្នកណា ចូរលើកលែងទោសឲ្យអ្នកនោះទៅ ដើម្បីឲ្យព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ លើកលែងទោសឲ្យអ្នករាល់គ្នាចំពោះការបំពានរបស់អ្នករាល់គ្នាដែរ។
សូមលើកលែងទោសយើងខ្ញុំអំពីបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏លើកលែងទោសអស់អ្នកដែលជំពាក់បំណុលបាបនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ’”។
មួយវិញទៀត តើអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំលើ ហើយសម្លាប់នោះ ពួកគេមានបាបធ្ងន់ជាងមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមឬ?
“កុំវិនិច្ឆ័យគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានវិនិច្ឆ័យសោះឡើយ; កុំផ្ដន្ទាទោសគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានផ្ដន្ទាទោសសោះឡើយ; ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នាក៏នឹងត្រូវបានលើកលែងទោសដែរ។
ដូច្នេះ បងប្អូនអើយ សូមឲ្យបងប្អូនដឹងច្បាស់ថា ការលើកលែងទោសបាបត្រូវបានប្រកាសដល់អ្នករាល់គ្នាដោយសារតែព្រះអង្គនេះ។ ចំពោះការទាំងអស់ដែលអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានតាមរយៈក្រឹត្យវិន័យរបស់ម៉ូសេនោះ
នៅក្នុងព្រះអង្គ យើងមានការប្រោសលោះ គឺការលើកលែងទោសការបំពាន ដោយព្រះលោហិតរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃព្រះគុណរបស់ព្រះអង្គ
ចូរមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ទាំងមេត្តាករុណា ហើយលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះបានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ៕
ទាំងទ្រាំនឹងគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាមានរឿងទាស់នឹងម្នាក់ទៀត ចូរលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ ដូចដែលព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវលើកលែងទោសយ៉ាងនោះដែរ។