ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
ម៉ាថាយ 25:33 - ព្រះគម្ពីរខ្មែរសាកល លោកនឹងដាក់ចៀមនៅខាងស្ដាំលោក រីឯពពែវិញ លោកនឹងដាក់នៅខាងឆ្វេង។ Khmer Christian Bible លោកនឹងដាក់ចៀមនៅខាងស្ដាំលោក ឯពពែនៅខាងឆ្វេងលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង អាល់គីតាប គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ |
ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
មានបុត្រីរបស់ស្ដេចនានានៅក្នុងចំណោមពួកស្ត្រីមានកិត្តិយសរបស់ព្រះករុណា; អគ្គមហេសីទ្រង់ឈរនៅខាងស្ដាំព្រះករុណា ប្រដាប់ដោយមាសពីអូភារ។
ធ្វើដូច្នេះ យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គជារៀងរហូត; យើងខ្ញុំនឹងថ្លែងសេចក្ដីសរសើរតម្កើងនៃព្រះអង្គពីជំនាន់មួយទៅជំនាន់មួយ៕
ដ្បិតព្រះអង្គជាព្រះរបស់យើង ហើយយើងជាប្រជារាស្ត្រនៃវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ឱបើថ្ងៃនេះ អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គទៅអេះ!
បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
ដោយព្រះចេស្ដានេះ ព្រះបានធ្វើសកម្មភាពក្នុងព្រះគ្រីស្ទ ដោយលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ហើយឲ្យគង់ចុះនៅខាងស្ដាំព្រះអង្គនៅលើមេឃ
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។