Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:2 - ព្រះគម្ពីរខ្មែរសាកល

2 ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា​ឆ្ពោះទៅ​ស្ដាំ រីឯ​ចិត្ត​របស់​មនុស្សល្ងង់​ឆ្ពោះទៅ​ឆ្វេង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​នៅ​ខាង​ដៃ​ស្តាំ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​នៅ​ខាង​ដៃ​ឆ្វេង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​លម្អៀង​ទៅ​រក​អ្វីៗ​ដែល​ត្រឹម​ត្រូវ រីឯ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​វិញ លម្អៀង​ទៅ​រក​អ្វីៗ​ដែល​ខុស​ឆ្គង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​នៅ​ខាង​ដៃ​ស្តាំ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​នៅ​ខាង​ដៃ​ឆ្វេង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​លំអៀង​ទៅ​រក​អ្វីៗ​ដែល​ត្រឹម​ត្រូវ រីឯ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​វិញ លំអៀង​ទៅ​រក​អ្វីៗ​ដែល​ខុស​ឆ្គង។

សូមមើលជំពូក ចម្លង




សាស្តា 10:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាជ្ញា​របស់​មនុស្ស​ឆ្លាតវៃ យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន រីឯ​ភាពល្ងីល្ងើ​របស់​មនុស្សល្ងង់ គឺជា​សេចក្ដីបោកបញ្ឆោត​។


បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា ផ្សាយ​ចំណេះដឹង ប៉ុន្តែ​ចិត្ត​របស់​មនុស្សល្ងង់​មិនមែន​ដូច្នោះ​ទេ​។


ម្ដេចក៏​មាន​ប្រាក់​នៅក្នុង​ដៃ​របស់​មនុស្សល្ងង់​ដើម្បី​ទិញ​ប្រាជ្ញា ពេល​គាត់​គ្មាន​វិចារណញ្ញាណ​ដូច្នេះ​?


ប្រសិនបើ​ផ្លែពូថៅ​រឹល ហើយ​គេ​មិន​បាន​សំលៀង​មុខ​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​; រីឯ​ប្រាជ្ញា​នាំមកនូវ​ប្រយោជន៍​។


មនុស្សល្ងង់​បង្កើន​ពាក្យសម្ដី​។ គ្មាន​មនុស្ស​ណា​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ឡើយ ដូច្នេះ​តើ​នរណា​អាច​ប្រាប់​គេ​អំពី​អ្វីដែល​នឹង​កើតឡើង​ក្រោយពី​គេ​បាន​?


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


លោក​នឹង​ដាក់​ចៀម​នៅ​ខាងស្ដាំ​លោក រីឯ​ពពែ​វិញ លោក​នឹង​ដាក់​នៅ​ខាងឆ្វេង​។


ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ​និង​សេចក្ដីសុចរិត​របស់​ព្រះអង្គ​ជាមុនសិន ហើយ​របស់​ទាំងអស់​នេះ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។


ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះ​គ្រីស្ទ​ហើយ នោះ​ចូរ​ស្វែងរក​អ្វីៗ​ដែល​នៅ​ស្ថានលើ ជា​ស្ថាន​ដែល​ព្រះ​គ្រីស្ទ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម