ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 23:9 - ព្រះគម្ពីរខ្មែរសាកល

កុំ​ហៅ​អ្នកណា​នៅលើ​ផែនដី​ថា ‘បិតា’ របស់អ្នករាល់គ្នា​ឡើយ ដ្បិត​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​មាន​តែមួយអង្គគត់​។

សូមមើលជំពូក

Khmer Christian Bible

កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ព្រោះ​ឪពុក​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​នៅ​ស្ថានសួគ៌​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​ហៅ​អ្នក​ណា​នៅ​លើ​ផែនដី​ថា "ព្រះ‌បិតា" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ‌បិតា​តែ​មួយ​ប៉ុណ្ណោះ ដែល​គង់​នៅ​ស្ថាន‌សួគ៌

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “ព្រះ‌បិតា” ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន“ព្រះ‌បិតា”តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌

សូមមើលជំពូក

អាល់គីតាប

កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “បិតា”ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន​អុលឡោះ​ជា​“បិតា”តែ​មួយ​គត់ ដែល​នៅ​សូរ៉កា។

សូមមើលជំពូក



ម៉ាថាយ 23:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ថា​៖ “ពួក​បូជាចារ្យ​ដែល​មើលងាយ​នាម​របស់យើង​អើយ​! កូន​តែងតែ​គោរព​ឪពុក ហើយ​បាវបម្រើ​ក៏​គោរព​ចៅហ្វាយ​របស់ខ្លួន​ដែរ​។ ប្រសិនបើ​យើង​ជា​ឪពុក ចុះ​ការគោរព​ចំពោះ​យើង​នៅ​ឯណា​? ប្រសិនបើ​យើង​ជា​ចៅហ្វាយ ចុះ​ការខ្លាចក្រែង​ចំពោះ​យើង​នៅ​ឯណា​? ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​មើលងាយ​ព្រះនាម​របស់ព្រះអង្គ​យ៉ាងដូចម្ដេច​?’។


ហើយក៏​កុំ​ឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘ចៅហ្វាយ’ ដែរ ដ្បិត​ចៅហ្វាយ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ គឺ​ព្រះ​គ្រីស្ទ​។


ដ្បិត​សាសន៍ដទៃ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងអស់​នេះ​។


ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់ខ្លួន​ទៅហើយ ចុះទម្រាំ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ តើ​ព្រះអង្គ​នឹង​ប្រទាន​របស់​ល្អ​ដល់​អ្នក​ដែល​ទូល​សុំ​ព្រះអង្គ​ជា​យ៉ាងណាទៅ​!


“អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ ឥឡូវនេះ​សូម​ស្ដាប់​ពាក្យឆ្លើយការពារខ្លួន​របស់ខ្ញុំ​ទៅកាន់​អ្នករាល់គ្នា​សិន​!”។


តាមពិត ទោះបីជា​អ្នករាល់គ្នា​មាន​អ្នកបង្រៀន​រាប់ម៉ឺន​នាក់​ក្នុង​ព្រះ​គ្រីស្ទ​ក៏ដោយ ក៏​គ្មាន​ឪពុក​ច្រើន​ទេ ដ្បិត​ខ្ញុំ​បាន​ផ្ដល់កំណើត​ដល់​អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​តាមរយៈ​ដំណឹងល្អ​។


“យើង​នឹង​ធ្វើជា​ឪពុក​របស់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ធ្វើជា​កូនប្រុស​កូនស្រី​របស់យើង​។ ព្រះអម្ចាស់​ដ៏មានព្រះចេស្ដា​បាន​មានបន្ទូល​ដូច្នេះ” ៕


មួយវិញទៀត យើង​មាន​ឪពុក​ខាងសាច់ឈាម​ដែលជា​អ្នកប្រៀនប្រដៅ​យើង ហើយ​យើង​នៅតែ​គោរព​គាត់ ចុះ​ព្រះ​បិតា​ខាង​វិញ្ញាណ​វិញ តើ​យើង​មិន​ត្រូវ​ចុះចូល​នឹងព្រះអង្គ​ឲ្យ​រឹតតែខ្លាំង​ទៅទៀត ហើយ​រស់​ទេ‍​ឬ‍​?


មើល៍! ព្រះ​បិតា​បាន​ប្រទាន​សេចក្ដីស្រឡាញ់​យ៉ាងណា​ដល់​យើង ដែល​យើង​ត្រូវបាន​ហៅថា “កូន​របស់​ព្រះ” ហើយ​យើង​ពិតជា​កូន​របស់​ព្រះ​មែន‍។ នេះជាហេតុ​ដែល​ពិភពលោក​មិន​ស្គាល់​យើង គឺ​ពីព្រោះ​ពិភពលោក​មិន​ស្គាល់​ព្រះបិតា​។