Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 23:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កុំ​ហៅ​អ្នក​ណា​នៅ​លើ​ផែនដី​ថា "ព្រះ‌បិតា" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ‌បិតា​តែ​មួយ​ប៉ុណ្ណោះ ដែល​គង់​នៅ​ស្ថាន‌សួគ៌

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 កុំ​ហៅ​អ្នកណា​នៅលើ​ផែនដី​ថា ‘បិតា’ របស់អ្នករាល់គ្នា​ឡើយ ដ្បិត​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​មាន​តែមួយអង្គគត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ព្រោះ​ឪពុក​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​នៅ​ស្ថានសួគ៌​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “ព្រះ‌បិតា” ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន“ព្រះ‌បិតា”តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌

សូមមើលជំពូក ចម្លង

អាល់គីតាប

9 កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “បិតា”ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន​អុលឡោះ​ជា​“បិតា”តែ​មួយ​គត់ ដែល​នៅ​សូរ៉កា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 23:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ លោក​អេលី‌សេ​មាន​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​យំ​សោក​នឹង​លោក ដោយ​មាន​រាជ​ឱង្ការ​ថា៖ «ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ លោក​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ»។


អេលី‌សេ​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា៖ «ឱ​លោក​ឪពុក! លោក​ឪពុក​ខ្ញុំ​អើយ! ន៎ុះន៏ ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល!»។ លោក​មិន​បាន​ឃើញ​លោក​អេលីយ៉ា​ទៀត​ឡើយ លោក​បាន​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​ពីរ។


កាល​ស្តេច​អ៊ីស្រា‌អែល​បាន​ឃើញ​គេ ទ្រង់​មាន​បន្ទូល​សួរ​អេលី‌សេ​ថា៖ «លោក​ឪពុក​អើយ តើ​យើង​ត្រូវ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សម្លាប់​គេ​ឬ?»


«កូន​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បម្រើ​ក៏​កោត​ខ្លាច​ចៅ‌ហ្វាយ ដូច្នេះ បើ​យើង​ជា​ឪពុក តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? ហើយ​បើ​យើង​ជា​ចៅ‌ហ្វាយ តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារសម្រាប់​អ្នក​រាល់​គ្នា។ ឱ​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​យើង តែអ្នក​ថា "តើ​យើង​រាល់​គ្នា​បាន​មើល‌ងាយ​ព្រះ‌នាម​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?"


ក៏​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ថា "សាស្តា" ដែរ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្តា​តែ​មួយ​ប៉ុណ្ណោះ គឺ​ព្រះ‌គ្រីស្ទ។


ដ្បិត​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​តែ​របស់​អស់​ទាំង​នោះ ឯ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​អស់​ទាំង​នោះ​ដែរ។


ដូច្នេះ បើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់​ខ្លួន​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ​ដល់​អស់​អ្នក​ដែល​សូម លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត!»


«អ្នក​រាល់​គ្នា​ជា​បង‌ប្អូន និងជា​ឪពុក​អើយ សូម​ស្តាប់​ពាក្យ​ស្រាយ​បំភ្លឺ​របស់​ខ្ញុំ​សិន!»។


ដ្បិត​ទោះ​ជា​អ្នក​រាល់​គ្នា​មាន​គ្រូ​មួយ​ម៉ឺន​ក្នុង​ព្រះ‌គ្រីស្ទ ក៏​អ្នក​រាល់​គ្នា​គ្មាន​ឪពុក​ច្រើន​ទេ តែ​ខ្ញុំ​បាន​ត្រឡប់​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាម​រយៈ​ដំណឹង​ល្អ។


យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត» ។


មួយ​ទៀត យើង​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយប្រដៅ​យើង ហើយ​យើង​ក៏​កោត​ខ្លាច​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ព្រះ‌វរបិតា​ខាង​វិញ្ញាណ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​រស់​ទេ​ឬ?


មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន។ នេះ​ហើយ​ជា​ហេតុ​ដែល​លោកីយ៍​មិន​ស្គាល់​យើង ព្រោះ​លោកីយ៍​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម