ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
ម៉ាថាយ 21:31 - ព្រះគម្ពីរខ្មែរសាកល “ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនណាបានធ្វើតាមបំណងរបស់ឪពុក?”។ ពួកគេឆ្លើយថា៖ “កូនច្បង”។ ព្រះយេស៊ូវមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងអាណាចក្ររបស់ព្រះមុនអ្នករាល់គ្នា Khmer Christian Bible ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនមួយណាធ្វើតាមបំណងរបស់ឪពុក?» ពួកគេឆ្លើយថា៖ «កូនទីមួយ»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់ពួកលោកជាប្រាកដថា ពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យានឹងចូលទៅក្នុងនគរព្រះជាម្ចាស់មុនពួកលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមកូនទាំងពីរ តើកូនណាមួយបានធ្វើតាមបំណងរបស់ឪពុក?» គេឆ្លើយថា៖ «កូនច្បង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះមុនអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖ «កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ* និងពួកស្ត្រីពេស្យា នឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ មុនអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បណ្តាកូនទាំង២នោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក គេឆ្លើយថា កូនច្បង ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធ នឹងពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា អាល់គីតាប ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេជម្រាបអ៊ីសាថា៖ «កូនច្បង»។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ដ្រីពេស្យា នឹងចូលទៅក្នុងនគររបស់អុលឡោះ មុនអ្នករាល់គ្នា |
ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
ហើយមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែអ្នករាល់គ្នាប្រែគំនិតហើយបានដូចជាក្មេង ពុំនោះទេ អ្នករាល់គ្នានឹងចូលទៅក្នុងអាណាចក្រស្ថានសួគ៌មិនបានសោះឡើយ។
បន្ទាប់មក ឪពុកចូលទៅជិតកូនទីពីរ ហើយប្រាប់ដូចគ្នា។ “កូនទីពីរតបថា: ‘លោកឪពុកអើយ ខ្ញុំនឹងទៅ’ ប៉ុន្តែគាត់មិនបានទៅទេ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាផ្ទៃមេឃ និងផែនដីផុតទៅក៏ដោយ ក៏គ្មានក្បៀសមួយ ឬបន្តក់មួយត្រូវផុតពីក្រឹត្យវិន័យសោះឡើយ រហូតទាល់តែអ្វីៗទាំងអស់បានសម្រេច។
តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
“កាលណាអ្នករាល់គ្នាអធិស្ឋាន កុំធ្វើដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងនៅតាមកែងផ្លូវ ដើម្បីឲ្យគេឃើញ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
“មិនមែនអស់អ្នកដែលហៅខ្ញុំថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ នឹងចូលទៅក្នុងអាណាចក្រស្ថានសួគ៌នោះទេ គឺអ្នកដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញទេតើ។
នៅពេលកំពុងយាងចេញពីទីនោះ ព្រះយេស៊ូវទតឃើញបុរសម្នាក់ដែលគេហៅថាម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!” គាត់ក៏ក្រោកឡើងទៅតាមព្រះអង្គ។
ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅមុខបណ្ដាទូតសួគ៌របស់ព្រះ នឹងមានអំណរចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត”។
“ចៅហ្វាយនិយាយនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់អើយ! យើងនឹងកាត់ទោសអ្នកតាមពាក្យសម្ដីរបស់អ្នក។ អ្នកបានដឹងថាយើងជាមនុស្សតឹងរ៉ឹង ដែលយកអ្វីដែលយើងមិនបានផ្ញើ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះឬ?
នៅពេលឮដូច្នេះ ប្រជាជនទាំងអស់និងពួកអ្នកទារពន្ធ ក៏ទទួលស្គាល់ថាព្រះទ្រង់សុចរិតយុត្តិធម៌ ដោយបានទទួលពិធីជ្រមុជទឹកដោយពិធីជ្រមុជរបស់យ៉ូហាន
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកណាមិនបានកើតជាថ្មីទេ អ្នកនោះមិនអាចឃើញអាណាចក្ររបស់ព្រះបានឡើយ”។
ព្រះយេស៊ូវទ្រង់តបថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកណាមិនបានកើតមកពីទឹក និងព្រះវិញ្ញាណទេ អ្នកនោះមិនអាចចូលទៅក្នុងអាណាចក្ររបស់ព្រះបានឡើយ។
“ថ្វីត្បិតតែព្រះបានទតរំលងជំនាន់អវិជ្ជាទាំងនោះក៏ដោយ ប៉ុន្តែឥឡូវនេះ ព្រះអង្គកំពុងបង្គាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យកែប្រែចិត្ត
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត
ព្រះអម្ចាស់មិនមែនយឺតនឹងបំពេញសេចក្ដីសន្យារបស់ព្រះអង្គ ដូចដែលអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គអត់ធ្មត់នឹងអ្នករាល់គ្នា ដោយមិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់មកដល់ការកែប្រែចិត្តវិញ។