Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:30 - ព្រះគម្ពីរខ្មែរសាកល

30 បន្ទាប់មក ឪ​ពុក​ចូលទៅជិត​កូនទីពីរ ហើយ​ប្រាប់​ដូចគ្នា​។ “កូនទីពីរ​តប​ថា​: ‘លោក​ឪពុក​អើយ ខ្ញុំ​នឹង​ទៅ’ ប៉ុន្តែ​គាត់​មិន​បាន​ទៅ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 បុរស​នោះ​បាន​ទៅ​ប្រាប់​កូន​ម្នាក់​ទៀត​ដូច​មុន​ នោះ​វា​តប​វិញ​ថា​ លោក​ឪពុក​អើយ‍!​ ខ្ញុំ​ទៅ​ ប៉ុន្ដែ​វា​មិន​បាន​ទៅ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 បន្ទាប់​មក ឪពុក​ចូល​ទៅ​ប្រាប់​កូន​ទី​ពីរ​ដូច​គ្នា កូន​នោះ​តប​ថា "ខ្ញុំ​ទៅ លោក​ឪពុក" តែ​មិន​បាន​ទៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ កូន​ពៅ​ឆ្លើយ​ថា: “បាទ កូន​ទៅ!” តែ​អត់​ទៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 គាត់​ក៏​ទៅ​ប្រាប់​ដល់​កូន​ពៅ​ដូច​គ្នា ឯ​កូន​នោះ​វា​ទទួល​ថា ខ្ញុំ​ទៅ លោក​ឪពុក ប៉ុន្តែ​វា​មិន​បាន​ទៅ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ កូន​ពៅ​ឆ្លើយ​ថាៈ “បាទ កូន​ទៅ!” តែ​អត់​ទៅ​ទេ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

“កូនច្បង​តប​ថា​: ‘ខ្ញុំ​មិន​ចង់​ទៅ​ទេ’ ប៉ុន្តែ​ក្រោយមក គាត់​ក៏​កែប្រែចិត្ត ហើយ​ចេញទៅ​។


“ក្នុងចំណោម​កូន​ទាំង​ពីរ​នាក់​នេះ តើ​កូន​ណា​បាន​ធ្វើតាម​បំណង​របស់​ឪពុក​?”។ ពួកគេ​ឆ្លើយថា​៖ “កូន​ច្បង”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួក​អ្នកទារពន្ធ និង​ពួក​ស្ត្រីពេស្យា​នឹង​ចូល​ទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​មុន​អ្នករាល់គ្នា


ដូច្នេះ ចូរ​ប្រព្រឹត្ត និង​កាន់តាម​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​បង្គាប់​អ្នករាល់គ្នា​ចុះ ប៉ុន្តែ​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​ពួកគេ​ឡើយ ពីព្រោះ​ពួកគេ​ចេះតែ​និយាយ ហើយ​មិន​ធ្វើ​ទេ​។


ពួកគេ​អះអាងថា​ស្គាល់​ព្រះ ប៉ុន្តែ​ពួកគេ​បដិសេធ​ព្រះអង្គ​តាមរយៈ​ការប្រព្រឹត្ត​។ ពួកគេ​ជា​មនុស្ស​គួរឲ្យស្អប់ខ្ពើម ជា​មនុស្ស​មិនស្ដាប់បង្គាប់ ហើយ​ធ្លាក់ចេញពីការពិសោធ​សម្រាប់​ការល្អ​គ្រប់យ៉ាង​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម