Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 3:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះអម្ចាស់​មិនមែន​យឺត​នឹងបំពេញ​សេចក្ដីសន្យា​របស់ព្រះអង្គ ដូចដែល​អ្នកខ្លះ​គិតថា​យឺត​នោះ​ទេ ផ្ទុយទៅវិញ ព្រះអង្គ​អត់ធ្មត់​នឹង​អ្នករាល់គ្នា ដោយ​មិន​សព្វព្រះហឫទ័យ​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ គឺ​សព្វព្រះហឫទ័យ​ឲ្យ​មនុស្ស​ទាំងអស់​មក​ដល់​ការកែប្រែចិត្ត​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ដូច​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​ចំពោះអ្នក​រាល់​គ្នា ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បងប្អូន ព្រោះ​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ៊ីសា‌ជាអម្ចាស់​នឹង​មក តាម​ពាក្យ​សន្យា​របស់​គាត់ ឥត​បង្អែរ​បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ គាត់​សំដែង​ចិត្ត​អត់‌ធ្មត់​ចំពោះ​បង​ប្អូន ព្រោះ​គាត់​មិន​ពេញ​ចិត្ត​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​គាត់​ពេញ​ចិត្ត​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​គ្នា​កែ​ប្រែ​ចិត្ដ​គំនិត​វិញ។

សូមមើលជំពូក ចម្លង




២ ពេត្រុស 3:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​បាន​អស់ទៅ​ជាដរាប​ឬ​? តើ​សេចក្ដីសន្យា​របស់ព្រះអង្គ​បាន​បញ្ចប់​ទៅ​រហូតដល់​គ្រប់ជំនាន់​ឬ​?


ប៉ុន្តែ​ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏មានសេចក្ដីមេត្តាករុណា និង​មានព្រះគុណ ក៏​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដ៏លើសលប់​!


ដោយសារ​ការកាត់ទោស​ចំពោះ​កិច្ចការ​អាក្រក់​មិន​ត្រូវបាន​អនុវត្ត​យ៉ាងឆាប់ ដូច្នេះ​ចិត្ត​មនុស្សលោក​ក៏​ពេញ​ដោយ​ការ​ធ្វើ​អាក្រក់​។


ទោះបីជាយ៉ាងនោះក៏ដោយ ក៏​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ដើម្បី​មេត្តា​ដល់​អ្នករាល់គ្នា​។ ដោយហេតុនេះ ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​អាណិតមេត្តា​ដល់​អ្នករាល់គ្នា ពីព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​។ មានពរ​ហើយ អស់អ្នក​ដែល​រង់ចាំ​ព្រះអង្គ​!


យើង​នាំ​សេចក្ដីសុចរិត​របស់យើង​មកជិត​ហើយ សេចក្ដីនោះ​មិន​នៅឆ្ងាយ​ឡើយ ហើយ​សេចក្ដីសង្គ្រោះ​របស់យើង ក៏​មិន​បង្អង់​ដែរ​។ យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែល​ផង”៕


គឺ​ពេល​ផុត​ដប់ពីរ​ខែ ទ្រង់​កំពុង​យាង​លើ​ដំបូល​រាជវាំង​នៃ​បាប៊ីឡូន


មួយវិញទៀត អ្នករាល់គ្នា​ដឹង​អំពី​គ្រា​នេះ​ហើយ​ថា ដល់​ម៉ោង​ឲ្យ​អ្នករាល់គ្នា​ក្រោក​ពី​ដំណេក​ហើយ ដ្បិត​ឥឡូវនេះ សេចក្ដីសង្គ្រោះ​របស់យើង នៅជិត​យើង​ជាង​កាល​យើង​ជឿ​ដំបូង​។


យប់​កាន់តែជ្រៅ ហើយ​ថ្ងៃ​ក៏​ជិតមកដល់​ដែរ ដូច្នេះ​ឲ្យ​យើង​ដោះ​អំពើ​នៃ​សេចក្ដីងងឹត​ចេញ ហើយ​ពាក់​គ្រឿងសឹក​នៃ​ពន្លឺ​វិញ។


ឬមួយក៏​អ្នក​មើលងាយ​ភាពបរិបូរ​នៃ​សេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះអង្គ ដោយ​មិនយល់​ថា ព្រះហឫទ័យសប្បុរស​របស់​ព្រះ គឺដើម្បី​នាំ​អ្នក​ទៅ​ដល់​ការកែប្រែចិត្ត​ទេ​ឬ​?


ចុះ​បើ​ព្រះ​បាន​ទ្រាំទ្រ​ដោយ​ការអត់ធ្មត់​យ៉ាងខ្លាំង ចំពោះ​ភាជនៈ​នៃ​ព្រះពិរោធ​ដែល​ត្រូវបាន​រៀបចំ​ទុក​សម្រាប់​ការបំផ្លាញ ទោះបីជា​ព្រះអង្គ​មានព្រះហឫទ័យ​ចង់​សម្ដែង​ព្រះពិរោធ ហើយ​បើកឲ្យស្គាល់​ព្រះចេស្ដា​របស់​ព្រះអង្គ​ក៏ដោយ តើយ៉ាងណាទៅ​!


យ៉ាងណាមិញ នេះជាហេតុដែល​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា គឺ​ដើម្បីឲ្យ​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​សម្ដែង​ការអត់ធ្មត់​ដ៏ពេញលេញ​ក្នុង​ខ្ញុំ​ដែលជា​មេ​នៃមនុស្សបាប ដើម្បី​ជា​គំរូ​ដល់​អ្នក​ដែល​រៀបនឹង​ជឿទុកចិត្តលើ​ព្រះអង្គ​ដើម្បី​បាន​ជីវិតអស់កល្បជានិច្ច​។


ព្រះអង្គ​មានបំណង​ឲ្យ​មនុស្ស​ទាំងអស់​បាន​សង្គ្រោះ ហើយ​មក​ដល់​ចំណេះដឹង​នៃ​សេចក្ដីពិត​។


ជាការពិត នៅតែ​បន្តិចទៀត “ព្រះអង្គ​ដែល​ត្រូវ​យាង​មក នឹង​យាង​មកដល់ ព្រះអង្គ​នឹង​មិន​បង្អង់​ឡើយ​។


គឺ​បណ្ដាវិញ្ញាណ​ដែល​មិនព្រមជឿ​កាលពីមុន នៅ​សម័យ​ណូអេ ខណៈដែល​ទូកធំ​កំពុង​ត្រូវបាន​សាងសង់ ហើយ​ព្រះ​កំពុង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។ នៅក្នុង​ទូកនោះ មាន​មនុស្ស​តែបន្តិច​ទេ​ដែល​រួចជីវិត​ដោយ​ឆ្លងកាត់​ទឹក គឺ​មាន​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ​។


តាមរយៈ​សិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គ​បាន​ប្រទាន​សេចក្ដីសន្យា​ដ៏មានតម្លៃ និង​ធំឧត្ដម​ដល់​យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ក្នុង​សភាវគតិ​ខាងព្រះ​តាមរយៈ​សេចក្ដីសន្យាទាំងនេះ ដោយ​បាន​រួចផុត​ពី​ការវិនាស​ដែល​នៅក្នុង​ពិភពលោក​ដោយសារតែ​តណ្ហា​។


ហើយ​ចូរ​ចាត់ទុក​ការអត់ធ្មត់​របស់​ព្រះអម្ចាស់​នៃយើង​ថា​ជា​សេចក្ដីសង្គ្រោះ ដូចដែល​ប៉ូល​បងប្អូន​ដ៏ជាទីស្រឡាញ់​របស់យើង​បាន​សរសេរ​មក​អ្នករាល់គ្នា​ដែរ ស្របតាម​ប្រាជ្ញា​ដែល​ប្រទាន​ដល់​គាត់​។


យើង​បាន​ទុក​ពេល​ឲ្យ​នាង​កែប្រែចិត្ត ប៉ុន្តែ​នាង​មិន​ព្រម​កែប្រែចិត្ត​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម