ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។ សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ! សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ!
ម៉ាថាយ 21:15 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យឃើញកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ព្រមទាំងឮក្មេងៗកំពុងស្រែកនៅក្នុងព្រះវិហារថា៖ “ហូសាណាដល់បុត្រដាវីឌ!” ពួកគេក៏ទើសចិត្តណាស់។ Khmer Christian Bible ប៉ុន្ដែកាលពួកសម្ដេចសង្ឃ និងគ្រូវិន័យបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ទាំងក្មេងៗនាំគ្នាស្រែកនៅក្នុងព្រះវិហារថា ហូសាណាដល់ពូជពង្សដាវីឌ ផងនោះ ពួកគេក៏ទាស់ចិត្ដជាខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកអាចារ្យឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ហើយឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ» គេមានចិត្តក្រេវក្រោធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលក្រុមនាយកបូជាចារ្យ* និងអាចារ្យ*ឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ និងឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា «ជយោព្រះរាជវង្សព្រះបាទដាវីឌ!» គេទាស់ចិត្តណាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកសង្គ្រាជ នឹងពួកអាចារ្យ គេមានចិត្តគ្នាន់ក្នាញ់ណាស់ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ នឹងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ អាល់គីតាប កាលក្រុមអ៊ីមុាំ និងតួនឃើញការអស្ចារ្យដែលអ៊ីសាបានធ្វើ និងឮក្មេងៗស្រែកនៅក្នុងម៉ាស្ជិទថា «ជយោពូជពង្សទត!» គេទាស់ចិត្ដណាស់ |
ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។ សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ! សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ!
បន្ទាប់ពីព្រះយេស៊ូវយាងមកដល់ព្រះវិហារ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនក៏ចូលមកជិតព្រះអង្គ ខណៈដែលព្រះអង្គកំពុងបង្រៀន ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នក?”។
ហ្វូងមនុស្សដែលដើរពីមុខពីក្រោយព្រះអង្គ ក៏ស្រែកថា៖ “ហូសាណាដល់បុត្រដាវីឌ! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
ថា៖“តើអ្នករាល់គ្នាគិតដូចម្ដេចអំពីព្រះគ្រីស្ទ? តើព្រះអង្គជាពូជពង្សរបស់នរណា?”។ ពួកគេទូលព្រះអង្គថា៖ “ជាពូជពង្សរបស់ដាវីឌ”។
ពេលនោះ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នានៅក្នុងដំណាក់របស់មហាបូជាចារ្យឈ្មោះកៃផាស។
ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាទាំងមូលរកបន្ទាល់មិនពិតទាស់នឹងព្រះយេស៊ូវ ដើម្បីប្រហារជីវិតព្រះអង្គ
លុះព្រលឹមឡើង ពួកនាយកបូជាចារ្យ និងពួកចាស់ទុំទាំងអស់របស់ប្រជាជនបានពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីប្រហារជីវិតព្រះអង្គ។
ប៉ុន្តែពួកនាយកបូជាចារ្យ និងពួកចាស់ទុំបានបញ្ចុះបញ្ចូលហ្វូងមនុស្ស ឲ្យទាមទារបារ៉ាបាស ហើយឲ្យបំផ្លាញជីវិតព្រះយេស៊ូវវិញ។
ខណៈដែលព្រះយេស៊ូវយាងចេញពីទីនោះ មានបុរសខ្វាក់ភ្នែកពីរនាក់មកតាមព្រះអង្គ ទាំងស្រែកថា៖ “បុត្រដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!”។
ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានឮដូច្នេះ ក៏រកមធ្យោបាយបំផ្លាញជីវិតព្រះអង្គ។ តាមពិត ពួកគេខ្លាចព្រះអង្គ ពីព្រោះប្រជាជនទាំងអស់បានស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ។
នៅគ្រានោះ មានកើតឡើងដូច្នេះ: ពេលព្រះយេស៊ូវកំពុងបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងប្រកាសដំណឹងល្អ មានពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យចូលមកជាមួយពួកចាស់ទុំ
ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យកំពុងរកមធ្យោបាយធ្វើគុតព្រះយេស៊ូវ ដ្បិតពួកគេខ្លាចប្រជាជន។
លុះព្រលឹមឡើង ក្រុមព្រឹទ្ធាចារ្យរបស់ប្រជាជន ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានជួបជុំគ្នា។ ពួកគេនាំព្រះយេស៊ូវទៅឯក្រុមប្រឹក្សារបស់ពួកគេ
រីឯពួកនាយកបូជាចារ្យ និងពួកផារិស៊ីចេញសេចក្ដីបង្គាប់រួចហើយថា ប្រសិនបើអ្នកណាដឹងថាព្រះអង្គគង់នៅឯណា អ្នកនោះត្រូវរាយការណ៍ ដើម្បីឲ្យពួកគេចាប់ព្រះអង្គ៕
ដូច្នេះ ពួកផារិស៊ីក៏និយាយគ្នាថា៖ “ឃើញទេ? ពួកអ្នកមិនបានប្រយោជន៍អ្វីសោះ! មើល៍! ពិភពលោកនាំគ្នាទៅតាមអ្នកនោះអស់ហើយ!”។
នៅពេលព្រះយេស៊ូវទ្រង់ជ្រាបថា ពួកផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស និងធ្វើពិធីជ្រមុជទឹកច្រើនជាងយ៉ូហាន
តើបទគម្ពីរមិនបានចែងថា ព្រះគ្រីស្ទមកពីពូជពង្សរបស់ដាវីឌ និងពីបេថ្លេហិមជាភូមិដែលដាវីឌបានរស់នៅទេឬ?”។