Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:19 - ព្រះគម្ពីរខ្មែរសាកល

19 ដូច្នេះ ពួកផារិស៊ី​ក៏​និយាយ​គ្នា​ថា​៖ “ឃើញ​ទេ​? ពួកអ្នក​មិន​បានប្រយោជន៍​អ្វី​សោះ​! មើល៍! ពិភពលោក​នាំគ្នា​ទៅ​តាម​អ្នកនោះ​អស់​ហើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និយាយ​គ្នា​ថា៖​ «ឃើញ​ទេ ​យើង​មិន​ឈ្នះ​ទេ​ មើល៍​ មនុស្ស​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ ពួក​ផារិ‌ស៊ី​និយាយ​គ្នា​ថា៖ «យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ មនុស្ស​ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពួក​ខាង​គណៈ​ផារីស៊ី​និយាយ​គ្នា​ថា៖ «ឃើញ​ទេ យើង​មិន​អាច​ឈ្នះ​ឡើយ! មនុស្ស‌ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ ពួក​ផារិស៊ី​និយាយ​គ្នា​គេ​ថា មើល ពួក​យើង​មិន​ឈ្នះ​ទេ ឃើញ​ឬ​ទេ លោកីយ​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពួក​ខាង​គណៈ​ផារីស៊ី​និយាយ​គ្នា​ថា៖ «ឃើញ​ទេ យើង​មិន​អាច​ឈ្នះ​បាន​ឡើយ! មនុស្ស‌ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 12:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។


ប្រជាជាតិ​ទាំងអស់​អើយ ចូរ​ស្ដាប់​សេចក្ដីនេះ​! អស់អ្នក​ដែល​រស់នៅ​ក្នុង​ពិភពលោក​អើយ ចូរ​ផ្ទៀងត្រចៀក


នៅគ្រាដែលនឹងមកដល់ យ៉ាកុប​នឹង​ចាក់ឫស អ៊ីស្រាអែល​នឹង​ចេញពន្លក ហើយ​ចេញផ្កា ព្រមទាំង​បំពេញ​ផ្ទៃ​ផែនដី​ដោយ​ផលផ្លែ​ផង​។


ប៉ុន្តែ​នៅពេល​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​ឃើញ​កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ព្រមទាំង​ឮ​ក្មេង​ៗ​កំពុង​ស្រែក​នៅក្នុង​ព្រះវិហារ​ថា​៖ “ហូសាណា​ដល់​បុត្រ​ដាវីឌ​!” ពួកគេ​ក៏​ទើសចិត្ត​ណាស់​។


នេះជាហេតុដែល​ហ្វូងមនុស្ស​ទៅទទួល​ព្រះអង្គ គឺ​ពីព្រោះ​ពួកគេ​ឮ​ថា ព្រះអង្គ​បាន​ធ្វើ​ទីសម្គាល់​នេះ​។


ក្នុងចំណោម​ហ្វូងមនុស្ស​ដែល​ឡើងទៅ​ថ្វាយបង្គំ​នៅក្នុង​ពិធីបុណ្យ​នោះ មាន​ជនជាតិក្រិក​ខ្លះ​។


ដើម្បីឲ្យ​ពួកគេ​ទាំងអស់គ្នា​រួមគ្នាតែមួយ​។ ព្រះ​បិតា​អើយ ដូចដែល​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ហើយទូលបង្គំ​នៅក្នុង​ព្រះអង្គ​យ៉ាងណា សូមឲ្យ​ពួកគេ នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​ពិភពលោក​បាន​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


ពួកគេ​ក៏​មករក​យ៉ូហាន ហើយ​និយាយថា​៖ “រ៉ាប៊ី អ្នកដែល​នៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ជាមួយ​លោក ដែល​លោក​ធ្លាប់​ធ្វើបន្ទាល់​នោះ មើល៍! គាត់​កំពុង​ធ្វើពិធីជ្រមុជទឹក ហើយ​មនុស្ស​ទាំងអស់​កំពុង​ទៅរក​គាត់”។


នៅពេល​រក​អ្នកទាំងពីរ​មិនឃើញ ពួកគេ​ក៏​អូស​យ៉ាសុន និង​បងប្អូន​ខ្លះ​ទៅ​ពួក​មេគ្រប់គ្រងទីក្រុង ហើយ​ស្រែកឡើង​ថា​៖ “ពួកអ្នក​ក្រឡាប់ចាក់​ពិភពលោក បាន​មកដល់​ទីនេះ​ដែរ


ព្រះអង្គផ្ទាល់​ជា​យញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់យើង មិនគ្រាន់តែ​សម្រាប់​យើង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​សម្រាប់​ពិភពលោក​ទាំងមូល​ទៀតផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម