ពួកគេសង្កៀតធ្មេញដាក់ខ្ញុំ ដូចជាមនុស្សចំអកឡកឡឺយដែលមិនគោរពព្រះនៅក្នុងពិធីជប់លៀង។
ម៉ាថាយ 20:19 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងប្រគល់លោកទៅឲ្យសាសន៍ដទៃចំអកឡកឡឺយ វាយនឹងខ្សែតី ហើយឆ្កាងលោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។ Khmer Christian Bible ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគេនឹងបញ្ជូនលោកទៅឲ្យពួកសាសន៍ដទៃចំអកមើលងាយ វាយនឹងរំពាត់ ហើយឆ្កាង តែនៅថ្ងៃទីបី លោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ។ អាល់គីតាប គេនឹងបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់គាត់ យករំពាត់វាយគាត់ ព្រមទាំងឆ្កាងសម្លាប់គាត់ទៀតផង ប៉ុន្ដែ បីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ»។ |
ពួកគេសង្កៀតធ្មេញដាក់ខ្ញុំ ដូចជាមនុស្សចំអកឡកឡឺយដែលមិនគោរពព្រះនៅក្នុងពិធីជប់លៀង។
ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។
លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា; លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។
ពោលគឺ ដូចដែលយ៉ូណាសនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងផ្ចិតផែនដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។
ហើយគេនឹងសម្លាប់លោក បន្ទាប់មកនៅថ្ងៃទីបី លោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។ ពួកសិស្សក៏ព្រួយចិត្តយ៉ាងខ្លាំង។
ពេលនោះ ពីឡាត់ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។
ហើយនិយាយថា៖ “លោកម្ចាស់ យើងខ្ញុំចាំបានថា កាលអ្នកបោកប្រាស់នោះនៅរស់នៅឡើយ វាបាននិយាយថា: ‘ក្រោយពីបីថ្ងៃ ខ្ញុំនឹងត្រូវបានលើកឲ្យរស់ឡើងវិញ’។
បន្ទាប់មក អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទព្រះភក្ត្រព្រះអង្គ ហើយវាយព្រះអង្គនឹងកណ្ដាប់ដៃ ទាំងនិយាយថា៖ “ព្យាករមើល៍!”។ ពួកតម្រួតក៏ទះកំផ្លៀងព្រះអង្គដែរ។
លុះព្រលឹមឡើងភ្លាម ពួកនាយកបូជាចារ្យពិគ្រោះគ្នាជាមួយពួកចាស់ទុំ ពួកគ្រូវិន័យ និងក្រុមប្រឹក្សាទាំងមូល រួចពួកគេចងព្រះយេស៊ូវនាំទៅប្រគល់ឲ្យពីឡាត់។
ពីឡាត់ចង់បំពេញចិត្តហ្វូងមនុស្ស ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។
ពោលគឺ លោកនឹងត្រូវគេប្រគល់ទៅសាសន៍ដទៃ ហើយត្រូវគេចំអកឡកឡឺយ បង្អាប់បង្អោន និងស្ដោះទឹកមាត់ដាក់;
ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។
ហើយមានបន្ទូលថា៖“មានសរសេរទុកមកដូច្នេះថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ ហើយនៅថ្ងៃទីបី ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់
ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។
គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូល ចងដៃចងជើងខ្លួន រួចនិយាយថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលដូច្នេះ: ‘ពួកយូដានៅយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ’”។
“ជាការពិត ទាំងហេរ៉ូឌ និងប៉ុនទាសពីឡាត់ ជាមួយនឹងបណ្ដាសាសន៍ដទៃ និងប្រជាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្នុងទីក្រុងនេះមែន ទាស់នឹងព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក