ប៉ុន្តែនៅយប់នោះ ព្រះយាងមកជួបឡាបាន់ជាជនជាតិអើរ៉ាមក្នុងយល់សប្តិ ហើយមានបន្ទូលនឹងគាត់ថា៖ “ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី”។
ម៉ាថាយ 2:12 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកគេត្រូវព្រះដាស់តឿនក្នុងយល់សប្តិ មិនឲ្យត្រឡប់ទៅរកហេរ៉ូឌវិញឡើយ ពួកគេក៏ចាកចេញទៅស្រុករបស់ខ្លួនតាមផ្លូវមួយផ្សេងទៀត។ Khmer Christian Bible រួចពួកគេក៏វិលត្រលប់ទៅស្រុករបស់ខ្លួនវិញតាមផ្លូវមួយផ្សេងទៀត ព្រោះពួកគេបានទទួលការព្រមានក្នុងយល់សប្ដិ មិនឲ្យត្រលប់ទៅឯស្ដេចហេរ៉ូឌវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេក៏វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះមានព្រះបន្ទូលហាមគេក្នុងយល់សប្តិ មិនឲ្យគេត្រឡប់ទៅជួបហេរ៉ូឌវិញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ត មិនឲ្យវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់ មិនឲ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។ អាល់គីតាប បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតអុលឡោះមានបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ដមិនឲ្យវិលទៅជួបស្តេចហេរ៉ូដវិញឡើយ។ |
ប៉ុន្តែនៅយប់នោះ ព្រះយាងមកជួបឡាបាន់ជាជនជាតិអើរ៉ាមក្នុងយល់សប្តិ ហើយមានបន្ទូលនឹងគាត់ថា៖ “ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី”។
ពេលនោះ អាថ៌កំបាំងនោះត្រូវបានបើកសម្ដែងដល់ដានីយ៉ែលក្នុងនិមិត្តនៅពេលយប់ ដានីយ៉ែលក៏ថ្វាយពរព្រះនៃស្ថានសួគ៌។
នៅពេលគាត់បានសញ្ជឹងគិតការទាំងនេះហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់គាត់ក្នុងយល់សប្តិ ហើយនិយាយថា៖ “យ៉ូសែបពូជពង្សដាវីឌអើយ កុំខ្លាចនឹងទទួលម៉ារាជាប្រពន្ធរបស់អ្នកឡើយ ពីព្រោះកូនដែលចាប់កំណើតនៅក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណដ៏វិសុទ្ធទេ។
ក្រោយពីហោរាចារ្យទាំងនោះបានចាកចេញទៅហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់យ៉ូសែបក្នុងយល់សប្តិ ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គ រត់គេចទៅអេហ្ស៊ីបទៅ ហើយចូរនៅទីនោះរហូតដល់យើងប្រាប់អ្នក ពីព្រោះហេរ៉ូឌរៀបនឹងរកបំផ្លាញជីវិតព្រះកុមារហើយ”។
ក្រោយពីហេរ៉ូឌសោយទិវង្គតហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់យ៉ូសែបក្នុងយល់សប្តិនៅអេហ្ស៊ីប
ប៉ុន្តែនៅពេលឮថាអើខេឡោសសោយរាជ្យនៅយូឌាជំនួសហេរ៉ូឌបិតារបស់ទ្រង់ យ៉ូសែបមិនហ៊ានទៅទីនោះទេ។ ពេលត្រូវព្រះដាស់តឿនក្នុងយល់សប្តិ គាត់ក៏ចាកចេញទៅតំបន់កាលីឡេវិញ
ខណៈដែលពីឡាត់អង្គុយលើកៅអីកាត់ក្ដី ប្រពន្ធរបស់លោកបានបញ្ជូនដំណឹងមកលោកថា៖ “កុំឲ្យលោកពាក់ព័ន្ធនឹងរឿងមនុស្សសុចរិតនោះឡើយ ដ្បិតថ្ងៃនេះ ខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងយល់សប្តិ ដោយសារតែអ្នកនោះ”។
ម្យ៉ាងទៀត លោកបានទទួលការបើកសម្ដែងពីព្រះវិញ្ញាណដ៏វិសុទ្ធហើយថា លោកមិនជួបសេចក្ដីស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។
ពួកគេតបថា៖ “កូនេលាសមេទាហានលើមួយរយនាក់ ជាមនុស្សដ៏សុចរិត និងកោតខ្លាចព្រះ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងប្រជាជនយូដាទាំងមូល គាត់បានទទួលការបើកសម្ដែងពីទូតសួគ៌ដ៏វិសុទ្ធ ឲ្យអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់សេចក្ដីពីលោក”។
ប៉ុន្តែពេត្រុស និងយ៉ូហានតបនឹងពួកគេថា៖ “តើការដែលស្ដាប់តាមអ្នករាល់គ្នាជាជាងស្ដាប់តាមព្រះ ជាការត្រឹមត្រូវនៅចំពោះព្រះឬទេ? សូមអស់លោកពិចារណាចុះ!
ប៉ុន្តែពេត្រុស និងពួកសាវ័កតបថា៖ “យើងខ្ញុំត្រូវតែស្ដាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។
ដ្បិតប្រាជ្ញារបស់ពិភពលោកនេះជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះ។ ជាការពិត មានសរសេរទុកមកថា:“ព្រះអង្គចាប់មនុស្សមានប្រាជ្ញាដោយល្បិចកលរបស់ខ្លួនពួកគេ”
ដោយសារតែជំនឿ ណូអេមានចិត្តកោតខ្លាច ក៏បានសាងសង់ទូកធំមួយ ដើម្បីជាការរួចជីវិតសម្រាប់ក្រុមគ្រួសាររបស់លោក កាលលោកបានទទួលការបើកសម្ដែងពីព្រះ អំពីហេតុការណ៍ដែលលោកមិនទាន់ឃើញនៅឡើយ។ ដោយសារតែជំនឿ លោកបានផ្ដន្ទាទោសពិភពលោក ហើយបានក្លាយជាអ្នកទទួលសេចក្ដីសុចរិតជាមរតក ជាសេចក្ដីសុចរិតដែលមកតាមរយៈជំនឿ។
អ្វីដែលពួកបូជាចារ្យទាំងនោះបម្រើ ជានិមិត្តរូប និងជាស្រមោលនៃស្ថានសួគ៌ ដូចដែលនៅពេលរៀបនឹងបង្ហើយការសង់ព្រះពន្លា ម៉ូសេត្រូវព្រះដាស់តឿនថា:“ត្រូវប្រាកដថា អ្នកនឹងធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ”។