រីឯជនជាតិអេហ្ស៊ីបគឺជាមនុស្ស មិនមែនជាព្រះទេ សេះរបស់ពួកគេគឺជាសាច់ មិនមែនជាវិញ្ញាណទេ។ កាលណាព្រះយេហូវ៉ាលាតព្រះហស្តរបស់ព្រះអង្គទៅ អ្នកដែលជួយនឹងជំពប់ អ្នកដែលត្រូវគេជួយនឹងដួល ហើយពួកគេទាំងអស់នឹងវិនាសជាមួយគ្នា។
ម៉ាថាយ 15:14 - ព្រះគម្ពីរខ្មែរសាកល បណ្ដោយពួកគេចុះ! ពួកគេជាមនុស្សខ្វាក់ភ្នែកដែលនាំផ្លូវមនុស្សខ្វាក់ភ្នែក។ ប្រសិនបើមនុស្សខ្វាក់ភ្នែកនាំផ្លូវមនុស្សខ្វាក់ភ្នែក អ្នកទាំងពីរនឹងធ្លាក់ទៅក្នុងរណ្ដៅ”។ Khmer Christian Bible ដូច្នេះ បណ្ដោយតាមពួកគេចុះ ពួកគេជាមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ នោះទាំងពីរនាក់មុខជាធ្លាក់រណ្ដៅមិនខាន» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំអំពល់នឹងគេ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំមនុស្សខ្វាក់ នោះទាំងពីរនាក់នឹងធ្លាក់ក្នុងរណ្តៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ អាល់គីតាប កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹក ដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។ |
រីឯជនជាតិអេហ្ស៊ីបគឺជាមនុស្ស មិនមែនជាព្រះទេ សេះរបស់ពួកគេគឺជាសាច់ មិនមែនជាវិញ្ញាណទេ។ កាលណាព្រះយេហូវ៉ាលាតព្រះហស្តរបស់ព្រះអង្គទៅ អ្នកដែលជួយនឹងជំពប់ អ្នកដែលត្រូវគេជួយនឹងដួល ហើយពួកគេទាំងអស់នឹងវិនាសជាមួយគ្នា។
តើនរណាខ្វាក់ភ្នែក ក្រៅពីអ្នកបម្រើរបស់យើង? តើនរណាថ្លង់ដូចអ្នកនាំសារដែលយើងបានចាត់? តើនរណាខ្វាក់ភ្នែកដូចអ្នកដែលមានមេត្រីនឹងយើង ឬខ្វាក់ភ្នែកដូចបាវបម្រើរបស់ព្រះយេហូវ៉ា?
ពួកអ្នកយាមរបស់អ៊ីស្រាអែលខ្វាក់ភ្នែក ពួកគេសុទ្ធតែគ្មានចំណេះដឹង ពួកគេសុទ្ធតែជាឆ្កែគដែលព្រុសមិនបាន ពួកគេតែងតែស្រមើស្រមៃ ពួកគេចេះតែដេក ហើយចូលចិត្តដេករលីវ។
ដ្បិតពួកអ្នកនាំផ្លូវប្រជាជននេះបាននាំឲ្យវង្វេង ហើយអ្នកដែលត្រូវពួកគេនាំផ្លូវនោះ ក៏ត្រូវបានបំភាន់។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានបែរចេញពីផ្លូវត្រឹមត្រូវ ក៏បានធ្វើឲ្យមនុស្សជាច្រើនជំពប់ដួលនឹងសេចក្ដីបង្រៀន ហើយបានបង្ខូចសម្ពន្ធមេត្រីរបស់លេវី។
ព្រះអង្គមានបន្ទូលនឹងពួកគេជាពាក្យឧបមាទៀតថា៖“មនុស្សខ្វាក់ភ្នែកមិនអាចនាំផ្លូវមនុស្សខ្វាក់ភ្នែកបានទេ មែនទេ? តើមិនធ្លាក់ទៅក្នុងរណ្ដៅទាំងពីរនាក់ទេឬ?
ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីកាត់ទោស គឺឲ្យអ្នកដែលមើលមិនឃើញបានមើលឃើញ ហើយឲ្យអ្នកដែលមើលឃើញត្រឡប់ជាខ្វាក់ភ្នែកវិញ”។
និងជម្លោះដែលមិនចេះចប់របស់មនុស្សដែលមានគំនិតខូចសីលធម៌ និងបាត់បង់សេចក្ដីពិត ដែលពួកគេចាត់ទុកថា ការគោរពព្រះជាមធ្យោបាយរកកម្រៃ។
យ៉ាងណាមិញ ដូចដែលមានព្យាការីក្លែងក្លាយនៅក្នុងចំណោមប្រជាជនយ៉ាងណា ក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងនោះដែរ។ ពួកគេនឹងនាំសេចក្ដីបង្រៀនខុសឆ្គងនៃសេចក្ដីវិនាសមកដោយសម្ងាត់ ថែមទាំងនាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯង ដោយបដិសេធសូម្បីតែព្រះអម្ចាស់ដែលប្រោសលោះពួកគេ។
ពួកអ្នកទាំងនោះជាប្រភពទឹកហួតហែង និងជាអ័ព្ទដែលត្រូវខ្យល់ព្យុះបក់បោក។ មានសេចក្ដីងងឹតសូន្យឈឹងបម្រុងទុកសម្រាប់ពួកគេ។
សត្វតិរច្ឆាននោះក៏ត្រូវបានចាប់ ហើយព្យាការីក្លែងក្លាយម្នាក់នោះដែលធ្វើទីសម្គាល់នៅមុខវា ក៏ត្រូវបានចាប់ជាមួយវាដែរ——ព្យាការីក្លែងក្លាយម្នាក់នោះបានបោកបញ្ឆោតពួកអ្នកដែលទទួលសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកដែលថ្វាយបង្គំរូបសំណាករបស់វា ដោយទីសម្គាល់ទាំងនោះ។ វាទាំងពីរក៏ត្រូវបានទម្លាក់ទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។