ពាក្យសម្ដីរបស់មនុស្សអាក្រក់សម្ងំចាំដើម្បីបង្ហូរឈាម រីឯមាត់របស់មនុស្សទៀងត្រង់រំដោះខ្លួនគេ។
ម៉ាថាយ 12:35 - ព្រះគម្ពីរខ្មែរសាកល មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្តរីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ។ Khmer Christian Bible មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់ល្អក្នុងចិត្ដរបស់ខ្លួន ឯមនុស្សឤក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ពីកំណប់អាក្រក់ក្នុងចិត្ដរបស់ខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សល្អ តែងបញ្ចេញសេចក្តីល្អ ពីកំណប់ដ៏ល្អដែលមានក្នុងចិត្ត រីឯមនុស្សអាក្រក់ ក៏តែងបញ្ចេញសេចក្តីអាក្រក់ ពីកំណប់អាក្រក់របស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សល្អតែងប្រព្រឹត្តល្អ ព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញ តែងប្រព្រឹត្តអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ធម្មតាមនុស្សល្អ តែងបញ្ចេញសេចក្ដីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចេញសេចក្ដីអាក្រក់អំពីកំណប់អាក្រក់របស់គេដែរ អាល់គីតាប មនុស្សល្អតែងប្រព្រឹត្ដល្អ ព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញ តែងប្រព្រឹត្ដអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។ |
ពាក្យសម្ដីរបស់មនុស្សអាក្រក់សម្ងំចាំដើម្បីបង្ហូរឈាម រីឯមាត់របស់មនុស្សទៀងត្រង់រំដោះខ្លួនគេ។
ចិត្តរបស់មនុស្សសុចរិតជញ្ជឹងគិតថាគួរឆ្លើយយ៉ាងណា រីឯមាត់របស់មនុស្សអាក្រក់បង្ហូរចេញនូវសេចក្ដីអាក្រក់។
អណ្ដាតនៃការប្រោសឲ្យជា ជាដើមឈើនៃជីវិត រីឯភាពវៀចវេរនៅក្នុងអណ្ដាត ជាការបាក់បែកដល់ចិត្ត។
ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចនិយាយល្អយ៉ាងដូចម្ដេចបាន នៅពេលអ្នករាល់គ្នាអាក្រក់ដូច្នេះ? ព្រោះថាមាត់តែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ហេតុនេះហើយបានជា អស់ទាំងគ្រូវិន័យ ដែលធ្វើជាសិស្សនៃអាណាចក្រស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះម្នាក់ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន”។
មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្ត រីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ ដ្បិតមាត់របស់មនុស្សតែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។
កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
ពាក្យសម្ដីរបស់អ្នករាល់គ្នាត្រូវប្រកបដោយសេចក្ដីសប្បុរសជានិច្ច ទាំងមានជាតិអំបិលផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងម្នាក់ៗយ៉ាងណា។