ឯពស់ជាសត្វប៉ិនខាងឧបាយកលលើសជាងសត្វព្រៃគ្រប់ប្រភេទនៃទីវាលដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វានិយាយនឹងស្ត្រីថា៖ “តើព្រះពិតជាមានបន្ទូលថាពួកអ្នកមិនត្រូវហូបពីដើមឈើណាមួយក្នុងសួននេះមែនឬ?”។
ម៉ាថាយ 10:16 - ព្រះគម្ពីរខ្មែរសាកល “មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។ Khmer Christian Bible ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាសត្វចៀមនៅកណ្ដាលហ្វូងឆ្កែចចក ដូច្នេះត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតត្រង់ដូចសត្វព្រាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប អាល់គីតាប «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។ |
ឯពស់ជាសត្វប៉ិនខាងឧបាយកលលើសជាងសត្វព្រៃគ្រប់ប្រភេទនៃទីវាលដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វានិយាយនឹងស្ត្រីថា៖ “តើព្រះពិតជាមានបន្ទូលថាពួកអ្នកមិនត្រូវហូបពីដើមឈើណាមួយក្នុងសួននេះមែនឬ?”។
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងស្ត្រីថា៖ “ម្ដេចក៏នាងធ្វើដូច្នេះ?”។ ស្ត្រីទូលថា៖ “ពស់បានបញ្ឆោតខ្ញុំម្ចាស់ ដូច្នេះខ្ញុំម្ចាស់ក៏ហូប”។
“ចុះតើនរណាជាបាវបម្រើស្មោះត្រង់ ហើយមានប្រាជ្ញា ដែលចៅហ្វាយបានតែងតាំងឲ្យត្រួតលើអ្នកផ្ទះរបស់លោក ដើម្បីចែកអាហារឲ្យពួកគេតាមពេលកំណត់?
“ប៉ុន្តែពួកស្ត្រីដែលមានប្រាជ្ញាតបថា: ‘អត់បានទេ វាអត់គ្រាន់សម្រាប់ពួកយើង និងពួកអ្នកទាល់តែសោះ។ ចូរទៅរកអ្នកលក់ ហើយទិញសម្រាប់ខ្លួនអ្នកវិញទៅ’។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។
ខ្ញុំដឹងហើយថា ក្រោយពីខ្ញុំចាកចេញទៅ ចចកដ៏កំណាចនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយឥតត្រាប្រណីហ្វូងចៀមឡើយ
បងប្អូនអើយ កុំធ្វើជាកូនក្មេងក្នុងការយល់ដឹងឡើយ គឺក្នុងការអាក្រក់ ចូរធ្វើជាកូនក្មេង ហើយក្នុងការយល់ដឹង ចូរធ្វើជាមនុស្សពេញវ័យចុះ។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ប៉ុន្តែខ្ញុំខ្លាច ក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបានបង្ខូចឲ្យចេញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធក្នុងព្រះគ្រីស្ទ ដូចដែលសត្វពស់បានបោកបញ្ឆោតអេវ៉ាដោយល្បិចកលរបស់វា។
យើងប្រយ័ត្នប្រយែងដូច្នេះ ដើម្បីកុំឲ្យអ្នកណារិះគន់យើងអំពីអំណោយដ៏បរិបូរដែលយើងកំពុងចាត់ចែងនេះឡើយ
ដើម្បីឲ្យអ្នករាល់គ្នាទៅជាឥតបន្ទោសបាន និងស្លូតត្រង់ ជាកូនឥតសៅហ្មងរបស់ព្រះនៅកណ្ដាលចំណោមជំនាន់វៀចវេរ និងខូចសីលធម៌នេះ ដែលនៅកណ្ដាលចំណោមពួកគេ អ្នករាល់គ្នាបញ្ចេញពន្លឺ ជាប្រភពពន្លឺក្នុងពិភពលោក។
ដោយហេតុនេះ តាំងពីថ្ងៃដែលយើងបានឮអំពីការនេះ យើងក៏អធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរ ទាំងទូលសុំឲ្យអ្នករាល់គ្នាត្រូវបានបំពេញដោយការយល់ដឹងត្រឹមត្រូវអំពីបំណងព្រះហឫទ័យរបស់ព្រះ ក្នុងគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ
អ្នករាល់គ្នា និងព្រះជាសាក្សីអំពីការនេះ គឺអំពីរបៀបដែលយើងបានប្រព្រឹត្តយ៉ាងល្អវិសុទ្ធ យ៉ាងត្រឹមត្រូវ និងឥតកំហុស ចំពោះអ្នករាល់គ្នាដែលជឿ