Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 3:13 - ព្រះគម្ពីរខ្មែរសាកល

13 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​នឹង​ស្ត្រី​ថា​៖ “ម្ដេចក៏​នាង​ធ្វើ​ដូច្នេះ​?”។ ស្ត្រី​ទូលថា​៖ “ពស់​បាន​បញ្ឆោត​ខ្ញុំម្ចាស់ ដូច្នេះ​ខ្ញុំម្ចាស់​ក៏​ហូប”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេលនោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​បាន​ជា​នាង​ធ្វើ​ដូច្នេះ?»។ ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​សួរ​ទៅ​ស្ត្រី​ថា ឯង​បាន​ធ្វើ​អ្វី​ដូច្នោះ នាង​ទូល​ឆ្លើយ​ថា ពស់​វា​មក​ល្បួង​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​បាន​ទទួល​ទាន

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្តេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 3:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ផារ៉ោន​ក៏​ហៅ​អាប់រ៉ាម​មក ហើយ​មានរាជឱង្ការថា​៖ “ម្ដេចក៏​អ្នក​ធ្វើ​យ៉ាងនេះ​ដល់​យើង​ដូច្នេះ​? ម្ដេចក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ប្រពន្ធ​របស់អ្នក​?


យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ការ​ដែល​ពួកឯង​បាន​ធ្វើ​នេះ​ជា​អ្វី​? តើ​ពួកឯង​មិន​ដឹង​ថា​មនុស្ស​ដូច​យើង​នេះ ចេះ​ទស្សទាយ​ទេ​ឬ​?”។


ពីឡាត់​មានប្រសាសន៍ថា​៖ “តើ​ខ្ញុំ​ជា​ជនជាតិយូដា​ឬ​? ជនជាតិ​របស់អ្នកផ្ទាល់ និង​ពួក​នាយកបូជាចារ្យ​ទេតើ ដែល​ប្រគល់​អ្នក​មក​ខ្ញុំ​។ តើ​អ្នក​បាន​ធ្វើ​អ្វី​?”។


តាមពិត បាប​បាន​ឆ្លៀតឱកាស​បោកបញ្ឆោត​ខ្ញុំ​តាមរយៈ​បទបញ្ជា ព្រមទាំង​សម្លាប់​ខ្ញុំ​តាមរយៈ​បទបញ្ជានោះ​។


ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។


ហើយ​អ័ដាម​មិន​បាន​ចាញ់បោក​ទេ គឺ​ស្ត្រី​វិញ ដែល​ចាញ់បោក ហើយ​ធ្លាក់​ទៅក្នុង​ការល្មើស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម