ម៉ាថាយ 1:16 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបបង្កើតយ៉ូសែបដែលជាប្ដីរបស់នាងម៉ារា។ ព្រះយេស៊ូវដែលហៅថាព្រះគ្រីស្ទ បានប្រសូតពីនាងម៉ារានេះឯង។ Khmer Christian Bible លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាប្ដីនាងម៉ារាដែលបានបង្កើតព្រះយេស៊ូហៅថា «ព្រះគ្រិស្ដ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាកុបបង្កើតយ៉ូសែប ជាប្តីនាងម៉ារា មាតាព្រះយេស៊ូវ ដែលហៅថា «ព្រះគ្រីស្ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូហៅថាព្រះគ្រិស្ត*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបបង្កើតយ៉ូសែប ជាប្ដីនាងម៉ារា មាតាព្រះយេស៊ូវ ដែលហៅថា «ព្រះគ្រីស្ទ» អាល់គីតាប យ៉ាកកូបបង្កើតយូសុះ ជាស្វាមីរបស់សាទីម៉ារីយំ ដែលបង្កើតណាពីអ៊ីសា ហៅថា អាល់ម៉ាហ្សៀស។ |
ស៊ីម៉ូនពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះដែលមានព្រះជន្មរស់!”។
បន្ទាប់មក ព្រះយេស៊ូវក៏ហាមពួកសិស្សមិនឲ្យប្រាប់អ្នកណាថា ព្រះអង្គជាព្រះគ្រីស្ទឡើយ។
ក្រោយពីហោរាចារ្យទាំងនោះបានចាកចេញទៅហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់យ៉ូសែបក្នុងយល់សប្តិ ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គ រត់គេចទៅអេហ្ស៊ីបទៅ ហើយចូរនៅទីនោះរហូតដល់យើងប្រាប់អ្នក ពីព្រោះហេរ៉ូឌរៀបនឹងរកបំផ្លាញជីវិតព្រះកុមារហើយ”។
ដូច្នេះ នៅពេលហ្វូងមនុស្សបានផ្ដុំគ្នា ពីឡាត់សួរពួកគេថា៖ “តើចង់ឲ្យខ្ញុំដោះលែងមួយណាដល់អ្នករាល់គ្នា? បារ៉ាបាស ឬយេស៊ូវដែលហៅថាព្រះគ្រីស្ទ?”។
ពីឡាត់ក៏សួរពួកគេថា៖ “បើដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវដែលហៅថាព្រះគ្រីស្ទ?”។ ពួកគេគ្រប់គ្នានិយាយថា៖ “ឆ្កាងវាទៅ!”។
តើអ្នកនេះមិនមែនជាជាងឈើ ជាកូនរបស់ម៉ារា ហើយជាបងប្រុសរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬ? ប្អូនស្រីរបស់គាត់ក៏មិនមែននៅទីនេះជាមួយយើងទេឬ?”។ ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។
គឺទៅឯស្ត្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះយ៉ូសែបពីសែស្រឡាយដាវីឌ។ ឈ្មោះរបស់ស្ត្រីព្រហ្មចារីនោះគឺម៉ារា។
នៅពេលឪពុកម្ដាយឃើញព្រះអង្គក៏ភ្ញាក់ផ្អើល ហើយម្ដាយនិយាយថា៖ “កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះដាក់យើង? មើល៍! ឪពុក និងម្ដាយរបស់កូនបានតាមរកកូនទាំងព្រួយចិត្តណាស់!”។
នាងក៏សម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង។ នាងរុំកូននោះនឹងក្រណាត់ ហើយដាក់ក្នុងស្នូកសត្វ ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេឡើយ។
នៅពេលព្រះយេស៊ូវទ្រង់ចាប់ផ្ដើមព័ន្ធកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា ហើយតាមដែលគេគិតស្មាន ព្រះអង្គជាកូនរបស់យ៉ូសែប យ៉ូសែបជាកូនហេលី
ពួកគេទាំងអស់គ្នាក៏សរសើរព្រះអង្គ ព្រមទាំងស្ងើចចំពោះព្រះបន្ទូលប្រកបដោយព្រះគុណដែលចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយនិយាយថា៖ “តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?”។
ស្ត្រីនោះទូលព្រះអង្គថា៖ “ខ្ញុំដឹងហើយថា ព្រះមែស៊ីដែលហៅថាព្រះគ្រីស្ទនឹងយាងមក។ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងថ្លែងការទាំងអស់ដល់យើងខ្ញុំ”។