ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះមក៍! ឲ្យពួកយើងជជែកវែកញែកគ្នា។ ទោះបីជាបាបរបស់អ្នករាល់គ្នាបានដូចជាពណ៌ក្រហមឆ្អៅក៏ដោយ ក៏វានឹងបានសដូចហិមៈ ទោះបីជាវាក្រហមដូចជាពណ៌ក្រហមជាំក៏ដោយ ក៏វានឹងបានសដូចរោមចៀម។
ម៉ាកុស 2:17 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលនឹងពួកគេថា៖“អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ គឺអ្នកដែលមានជំងឺវិញ ដែលត្រូវការ។ ខ្ញុំបានមកមិនមែនដើម្បីហៅមនុស្សសុចរិតទេ គឺដើម្បីហៅមនុស្សបាបវិញ”។ Khmer Christian Bible នៅពេលព្រះយេស៊ូឮដូច្នេះ ក៏មានបន្ទូលទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលមានសុខភាពល្អ គេមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប[ឲ្យប្រែចិត្ត]វិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះព្រះយេស៊ូវបានឮ នោះទ្រង់មានបន្ទូលថា ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង។ អាល់គីតាប អ៊ីសាបាន ឮគេនិយាយដូច្នេះ ក៏ឆ្លើយថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះមក៍! ឲ្យពួកយើងជជែកវែកញែកគ្នា។ ទោះបីជាបាបរបស់អ្នករាល់គ្នាបានដូចជាពណ៌ក្រហមឆ្អៅក៏ដោយ ក៏វានឹងបានសដូចហិមៈ ទោះបីជាវាក្រហមដូចជាពណ៌ក្រហមជាំក៏ដោយ ក៏វានឹងបានសដូចរោមចៀម។
ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។
“ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅមុខបណ្ដាទូតសួគ៌របស់ព្រះ នឹងមានអំណរចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត”។
ប៉ុន្តែគាត់តបនឹងឪពុកថា: ‘មើល៍! ខ្ញុំបានបម្រើលោកឪពុកច្រើនឆ្នាំយ៉ាងនេះហើយ មិនដែលរំលងពាក្យបង្គាប់របស់លោកឪពុកឡើយ ប៉ុន្តែលោកឪពុកមិនដែលឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអបអរជាមួយពួកមិត្តភក្ដិរបស់ខ្ញុំសោះ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានអំណរយ៉ាងនោះដែរ ចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនចាំបាច់កែប្រែចិត្ត។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាជាអ្នកដែលបង្ហាញថាខ្លួនសុចរិតនៅមុខមនុស្ស ប៉ុន្តែព្រះទ្រង់ជ្រាបចិត្តរបស់អ្នករាល់គ្នា។ ជាការពិត អ្វីដែលរាប់ថាល្អប្រសើរក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
ពួកគេតបថា៖ “អ្នកឯងបានកើតមកក្នុងបាបទាំងស្រុង ហើយអ្នកឯងកំពុងបង្រៀនពួកយើងឬ?”។ រួចពួកគេក៏បណ្ដេញគាត់ចេញ។
ពួកផារិស៊ីខ្លះដែលនៅជាមួយព្រះអង្គឮដូច្នេះ ក៏និយាយថា៖ “មិនមែនយើងក៏ជាមនុស្សខ្វាក់ភ្នែកដែរ មែនទេ?”។
គឺខ្ញុំបានដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ទាំងជនជាតិយូដា ទាំងជនជាតិក្រិក អំពីការកែប្រែចិត្តចំពោះព្រះ និងជំនឿលើព្រះយេស៊ូវព្រះអម្ចាស់នៃយើងផង។
មុនដំបូង ខ្ញុំព្រះបាទចាប់ផ្ដើមប្រកាសនៅដាម៉ាស់ ហើយបន្ទាប់មកនៅយេរូសាឡិម ស្រុកយូឌាទាំងមូល និងដល់សាសន៍ដទៃ ឲ្យពួកគេកែប្រែចិត្ត បែរមករកព្រះវិញ ទាំងប្រព្រឹត្តអំពើដែលសមនឹងការកែប្រែចិត្ត។
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។