Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 2:18 - ព្រះគម្ពីរខ្មែរសាកល

18 ពួក​សិស្ស​របស់​យ៉ូហាន និង​ពួកផារិស៊ី​កំពុង​តមអាហារ​។ ដូច្នេះ មាន​គេ​មក​ទូល​សួរ​ព្រះអង្គ​ថា​៖ “ហេតុអ្វីបានជា​សិស្ស​របស់​យ៉ូហាន និង​សិស្ស​របស់​ពួកផារិស៊ី​តមអាហារ ប៉ុន្តែ​សិស្ស​របស់លោក​មិន​តមអាហារ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ពួក​សិស្ស​របស់​លោក​យ៉ូហាន​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​កំពុង​តម​អាហារ។​ ពួកគេ​បាន​មក​សួរ​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​តម​អាហារ​ តែ​ពួក​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​ផារិ‌ស៊ី គេ​កំពុង​តម​អាហារ ហើយ​មាន​មនុស្ស​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​របស់​ពួក​ផារិ‌ស៊ី​តម​អាហារ តែ​ពួក​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ថ្ងៃ​មួយ ពួក​សិស្ស​របស់​លោក​យ៉ូហាន‌បាទីស្ដ និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ី នាំ​គ្នា​តម​អាហារ។ ពួក​គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រីឯ​ពួក​សិស្ស​យ៉ូហាន នឹង​ពួក​ផារិស៊ី គេ​កំពុង​តែ​តម ក៏​មក​ទូល​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​យ៉ូហាន នឹង​សិស្ស​ពួក​ផារិស៊ី​គេ​តម តែ​ពួក​សិស្ស​របស់​លោក​មិន​តម​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ថ្ងៃ​មួយ ពួក​សិស្ស​របស់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ី​នាំ​គ្នា​តម​អាហារ។ ពួក​គេ​មក​សួរ​អ៊ីសា​ថា៖ «សិស្ស​របស់​យ៉ះយ៉ា និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ី​តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក មិន​តម​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 2:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ធ្វើ​កិច្ចការ​ទាំងអស់​ដើម្បីឲ្យ​គេ​ឃើញ​។ ពួកគេ​ពង្រីក​ប្រអប់ព្រះបន្ទូល​របស់​ពួកគេ ហើយ​ធ្វើ​រំយោល​អាវឲ្យ​វែង​។


“កាលណា​អ្នករាល់គ្នា​តមអាហារ កុំ​ធ្វើ​ទឹកមុខ​ស្រងូតស្រងាត់​ដូច​ពួក​មនុស្សមានពុត​ឡើយ ដ្បិត​ពួកគេ​ធ្វើមុខស្អុយ ដើម្បីឲ្យ​មនុស្ស​ឃើញថា​ពួកគេ​កំពុង​តមអាហារ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។


ដើម្បីកុំឲ្យ​គេ​ឃើញថា​អ្នករាល់គ្នា​កំពុង​តមអាហារ គឺ​ឲ្យ​ព្រះ​បិតា​របស់អ្នក​ដែល​គង់នៅ​ទី​សម្ងាត់​ឃើញ​វិញ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅពេល​កូនកំលោះ​នៅ​ជាមួយ​ភ្ញៀវ ភ្ញៀវមិន​អាច​តមអាហារ​បាន​ទេ មែនទេ​? ដរាបណា​មាន​កូនកំលោះ​នៅ​ជាមួយ ពួកគេ​មិនអាច​តមអាហារ​បានឡើយ


ទូលបង្គំ​តមអាហារ​មួយ​សប្ដាហ៍​ពីរដង​; ទូលបង្គំ​ថ្វាយតង្វាយមួយភាគដប់​ពី​អ្វីៗ​ទាំងអស់​ដែល​ទូលបង្គំ​ទទួលបាន’។


ពោលគឺ ពួកគេ​មិន​បាន​ចុះចូល​នឹង​សេចក្ដីសុចរិត​របស់​ព្រះ ដោយ​មិនយល់​សេចក្ដីសុចរិត​របស់​ព្រះ ហើយ​ព្យាយាម​តាំង​សេចក្ដីសុចរិត​របស់ខ្លួនឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម