នៅពេលកំពុងចេញទៅ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។
ម៉ាកុស 15:21 - ព្រះគម្ពីរខ្មែរសាកល មានបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ជាឪពុករបស់អ័លេក្សានត្រុស និងរូភូស គាត់មកពីជនបទដើរកាត់ទីនោះ។ ពួកគេក៏បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។ Khmer Christian Bible មានបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកក្រុងគីរេនជាឪពុករបស់អ័លេក្សានត្រុស និងរូភូស ដែលបានមកពីចម្ការតាមផ្លូវនោះ ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន អ្នកស្រុកគីរេន ជាឪពុកអ័លេក្សានត្រុស និងរូភូស ដែលត្រឡប់មកពីចម្ការតាមផ្លូវនោះ គេចាប់បង្ខំឲ្យគាត់លីឈើឆ្កាងរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉ែនត្រឡប់មកពីចម្ការ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អលេក្សានត្រុស និងរូភូស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់អ្នកស្រុកគីរេនម្នាក់ ឈ្មោះស៊ីម៉ូន ជាឪពុកអ័លេក្សានត្រុស នឹងរូភូស ដែលដើរតាមផ្លូវចុះមកពីចំការ បង្ខំឲ្យគាត់លីឈើឆ្កាងទ្រង់។ អាល់គីតាប ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉ែនត្រឡប់មកពីចម្ការ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់អ៊ីសា។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អលេក្សានត្រុស និងរូភូស។ |
នៅពេលកំពុងចេញទៅ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។
នៅពេលចំអកឡកឡឺយដាក់ព្រះអង្គរួចហើយ ពួកគេក៏ដោះអាវពណ៌ស្វាយចេញ ហើយពាក់ព្រះពស្ត្ររបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចនាំព្រះអង្គចេញទៅដើម្បីឆ្កាងព្រះអង្គ។
អ្នកណាក៏ដោយដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
នៅពេលនាំព្រះយេស៊ូវទៅ ពួកគេចាប់បុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេនដែលមកពីជនបទ ហើយដាក់ឈើឆ្កាងលើគាត់ ឲ្យលីតាមក្រោយព្រះយេស៊ូវ។
ព្រះអង្គយាងចេញទៅទាំងលីឈើឆ្កាងដោយអង្គទ្រង់ ឆ្ពោះទៅកន្លែងមួយដែលគេហៅថា “ទីលលាដ៍ក្បាល” ដែលភាសាហេព្រើរហៅថា “គាល់កូថា”។
ប៉ុន្តែមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកស៊ីពរ៍ និងអ្នកគីរេន បានមកដល់អាន់ទីយ៉ូក ហើយនិយាយទៅកាន់ជនជាតិក្រិកដែរ ដោយផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ។
ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។
ព្រីគា ប៉ាមភីលា អេហ្ស៊ីប និងតំបន់ក្នុងលីប៊ី ដែលនៅក្បែរគីរេន ព្រមទាំងមានអ្នកដំណើរពីរ៉ូម
ពេលនោះ មានអ្នកខ្លះពីសាលាប្រជុំមួយដែលគេហៅថា “ជនសេរី” មានអ្នកគីរេន អ្នកអ័លេក្សានទ្រា និងអ្នកដែលមកពីគីលីគា និងអាស៊ីបានក្រោកឡើង ប្រកែកនឹងស្ទេផាន
សូមជួយសួរសុខទុក្ខរូភូស ដែលត្រូវបានជ្រើសរើសក្នុងព្រះអម្ចាស់ និងម្ដាយរបស់គាត់ ដែលជាម្ដាយរបស់ខ្ញុំដែរ។