Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:13 - ព្រះគម្ពីរខ្មែរសាកល

13 សូម​ជួយ​សួរសុខទុក្ខ​រូភូស ដែល​ត្រូវបានជ្រើសរើស​ក្នុង​ព្រះអម្ចាស់ និង​ម្ដាយ​របស់​គាត់ ដែលជា​ម្ដាយ​របស់ខ្ញុំ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 សូម​ជម្រាបសួរ​ដល់​លោក​រូភូស​ ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​ និង​ម្ដាយ​របស់​គាត់​ ដែល​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 សូម​ជម្រាប​សួរ​លោក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស និង​សូម​ជម្រាប​សួរ​ម្តាយ​របស់​គាត់ ហើយ​ជា​ម្តាយ​ដល់​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 សូម​ជម្រាប​សួរ​លោក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស និង​ជម្រាប​សួរ​ម្ដាយ​របស់​គាត់​ដែល​ខ្ញុំ​ចាត់​ទុក​ដូច​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 សូម​ជំរាប​សួរ​អ្នក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​រើស​តាំង នឹង​ម្តាយ​គាត់​ដែល​រាប់​ជា​ម្តាយ​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 សូម​ជម្រាប​សួរ​លោក​រូភូស ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ជ្រើស​រើស និង​ជម្រាប​សួរ​ម្ដាយ​របស់​គាត់​ដែល​ខ្ញុំ​ចាត់​ទុក​ដូច​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង




រ៉ូម 16:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

“ដូច្នេះ មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ រីឯ​មនុស្ស​មុនគេ​នឹង​ត្រឡប់ជា​ក្រោយគេ​វិញ ”។


មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នកគីរេន ជា​ឪពុក​របស់​អ័លេក្សានត្រុស និង​រូភូស គាត់​មក​ពី​ជនបទ​ដើរកាត់​ទីនោះ​។ ពួកគេ​ក៏​បង្ខំ​គាត់​ឲ្យ​លី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ។


ដ្បិត​អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ អ្នកនោះ​ហើយ ជា​បងប្អូនប្រុសស្រី និង​ជា​ម្ដាយ​របស់ខ្ញុំ”៕


អ្នករាល់គ្នា​មិន​បាន​ជ្រើសរើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​វិញ ព្រមទាំង​តែងតាំង​អ្នករាល់គ្នា​ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់អ្នករាល់គ្នា​នៅគង់វង្ស​។ ដូច្នេះ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។


បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​សិស្ស​នោះ​ថា​៖“មើល៍! ម្ដាយ​របស់អ្នក”។ តាំងពីពេលនោះមក សិស្ស​នោះ​ក៏​ទទួល​ម្ដាយរបស់ព្រះអង្គ​ទៅក្នុង​ផ្ទះ​របស់ខ្លួន​។


សូម​ជួយ​សួរសុខទុក្ខ​ទ្រីភេន និង​ទ្រីផូស ដែល​ធ្វើការនឿយហត់​ក្នុង​ព្រះអម្ចាស់​។ សូម​ជួយ​សួរសុខទុក្ខ​ពើស៊ីស​ជាទីស្រឡាញ់ ដែល​បាន​ធ្វើការនឿយហត់​យ៉ាងច្រើន​ក្នុង​ព្រះអម្ចាស់។


សូម​ជួយ​សួរសុខទុក្ខ​អ័ស៊ីងគ្រីត ភ្លេកូន ហ៊ើមេស ប៉ាត្រូបាស ហ៊ើម៉ាស និង​បងប្អូន​ដែល​នៅ​ជាមួយ​អ្នកទាំងនោះ​ដែរ​។


ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​ព្រះគ្រីស្ទ​តាំងពីមុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ដើម្បីឲ្យ​យើង​បាន​វិសុទ្ធ និង​ឥតសៅហ្មង​នៅចំពោះ​ព្រះអង្គ​។ ដោយ​សេចក្ដីស្រឡាញ់


បងប្អូន​ដ៏​ជាទីស្រឡាញ់​របស់​ព្រះអម្ចាស់​អើយ យើង​ត្រូវតែ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះ អំពី​អ្នករាល់គ្នា ពីព្រោះ​ព្រះ​បាន​ជ្រើសរើស​អ្នករាល់គ្នា​ជា​ផលដំបូង​សម្រាប់​សេចក្ដីសង្គ្រោះ តាមរយៈ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ និង​តាមរយៈ​ជំនឿ​លើ​សេចក្ដីពិត​។


ស្ត្រីចំណាស់​ទុកដូចជា​ម្ដាយ ហើយ​ស្ត្រី​ក្មេង​ទុកដូចជា​ប្អូនស្រី​ដោយ​សេចក្ដីបរិសុទ្ធ​ទាំងស្រុង​។


ពី​ខ្ញុំ ជា​ចាស់ទុំ ជូនចំពោះ​លោកស្រី​ដែល​ត្រូវបានជ្រើសតាំង និង​កូន‍ៗ​របស់​លោកស្រី​: អ្នករាល់គ្នា​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ក្នុង​សេចក្ដីពិត ហើយ​មិនមែន​តែ​ខ្ញុំ​ម្នាក់ប៉ុណ្ណោះ​ទេ គឺ​អស់អ្នក​ដែល​ស្គាល់​សេចក្ដីពិត​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម